ខ្មែរក្រោម នៅកម្ពុជារៀបចំសិក្ខាសាលា ដើម្បីប្រមូលបញ្ហា​ និងអនុសាសន៍​អាទិភាព ដាក់ទៅរដ្ឋាភិបាលថ្នាក់ជាតិ និងតំបន់

0 72

ដោយ ស៊ឺន ចែងចើន

​អង្គការ​ ​សង្គម​ស៊ីវិល​កម្ពុជា​ ​និង​ប្រជាពលរដ្ឋ​ ​មកពី​សហគមន៍​ដីធ្លី​ ​ព្រៃឈើ​ ​នេសាទ​ ​កសិករ​ ​ជនជាតិ​ដើម​ភាគតិច​ ​អ្នកការពារ​បរិស្ថាន​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​គ្រូបង្រៀន​ ​ម​ន្រ្តី​រាជការ​ ​សហជីព​ ​កម្មករ​ ​កម្មការិនី​ ​សកម្មជន​ស្រ្តី ​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ ​អ្នកមាន​ពិការភាព​ ​យុវជន​ ​សិល្បករ​ ​អ្នក​សម្តែង​ ​អ្នក​កសាង​សន្តិភាព​ ​និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រមាណ​ជាង​ ​៤​០​០​ ​នាក់​ ​បាន​មក​ជួបជុំគ្នា​ ​រៀបចំ​វេទិកា​រ​ប្រជាពលរដ្ឋ​កម្ពុជា​ ​នៅ​រាជធានី​ភ្នំពេញ​ ​រយ​:​ពេល​ ​២​ ​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​៦​ ​ដល់​ថ្ងៃ​ទី​ ​១​៧​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​២​ ​ក្រោម​ប្រធាន​បទ​ ​«​កិច្ចការពារ​លំហ​សេរីភាព​ ​ប្រជាពលរដ្ឋ​ លិទ្ធិ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​ ​ឆ្ពោះទៅ​កាន់​សង្គម​ប្រកបដោយ​សមធម៌​ ​និង​យុត្តិធម៌​ ​នៅ​កម្ពុជា​»​ ​។​

ខ្មែរក្រោម​ ​នៅ​កម្ពុជា​រៀបចំ​សិក្ខាសាលា​ ​ដើម្បី​ប្រមូល​បញ្ហា​នានា​ ​ដាក់​ចូល​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ ​នៅ​ភ្នំពេញ​ ។ រូបៈ ជា សុភារិន
ខ្មែរក្រោម​ ​នៅ​កម្ពុជា​រៀបចំ​សិក្ខាសាលា​ ​ដើម្បី​ប្រមូល​បញ្ហា​នានា​ ​ដាក់​ចូល​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ ​នៅ​ភ្នំពេញ​ ។ រូបៈ ជា សុភារិន

​វេទិកា​នេះ​ដែរ​ ​ក៏មាន​ការចូលរួម​ពី​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ប្រទេស​កម្ពុជា​ ​ផង​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មកពី​តំបន់​នានា​ ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​លើង​ឡើង​ ​ពី​ក្តី​កង្វល់​ផ្សេងៗ​ ​ជូន​អង្គ​វេទិកា​ ​ដើម្បី​ចងក្រង​ជា​របាយការណ៍​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា​ ​ពិចារណា​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​។​

​អនុសាសន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ប្រមូល​ចេញ​ ​ពី​កិច្ចពិភាក្សា​តាម​វិ​ស័​យ​ ​ក្រោម​ប្រធាន​បទ​ ​«​សិទ្ធិ​របស់​ក្រុម​ងាយ​រងគ្រោះ​ ​ត្រូវ​បាន​លើក​ក​ម្ពស់ ​និង​ការពារ​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា​»​ ​នឹង​ធ្វើជា​របាយការណ៍​មួយ​ដាក់​ជូន​ ​នៅ​ក្នុង​វេទិកា​រ​ប្រជាពលរដ្ឋ​កម្ពុជា​ ​។​ ​ខ្លឹមសារ​ ​នៃ​ ​អនុសាសន៍​ ​បាន​ផ្តោត​លើ​បញ្ហា​សំខាន់​ៗ​ ​មួយ​ចំនួន​ ​មាន​ជាអាទិ៍​ ​ពន្លឿន​ការ​ដោះស្រាយ​ ​និង​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ ​និង​ដា​បំ​ដោយ​ដុំ​ជា​អាទិភាព​ ​ដល់​ជនរងគ្រោះ​ ​និង​ជន​ងាយ​រងគ្រោះ​ (​រួម​ទាំង​ពលរដ្ឋ​ខ្មែរក្រោម​) ​ពន្លឿន​នីតិវិធី​ ​ក្នុង​ការ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​កម្ពុជា​ ​រដ្ឋាភិបាល​កម្ពុជា​ ​គួរ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ ​ដើម្បី​បើក​ដេ​ប៉ា​តឺម៉ង់​ភាសាខ្មែរ​ ​នៅ​កម្ពុជាក្រោម​ ​និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរក្រោម​ ឱ្យ​មក​បន្ត​ការសិក្សា​ ​នៅ​កម្ពុជា​ ​។​

វាគ្មិនមកពីអង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម និងអង្គការដៃគូរពាក់ព័ន្ធ ។ រូបៈ ជា សុភារិន
វាគ្មិនមកពីអង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម និងអង្គការដៃគូរពាក់ព័ន្ធ ។ រូបៈ ជា សុភារិន

​ចំណែក​ពល​រដ្ឋកម្ពុជា​ ​ដែល​ចូលរួម​ក្នុង​វេទិកា​រ​នេះ​ ​ក៏បាន​ផ្តល់​អនុសាសន៍​ ​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ ​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ ​នៃ​ ​ការរើសអើង​ ​និង​ការ​រំលោភបំពាន​សិទ្ធិ​លើ​ជនរងគ្រោះ​ ​និង​ងាយ​រងគ្រោះ​ ​។​ ​អ្នកចូលរួម​ ​បាន​លើកឡើង​ថា​ ​ជនជាតិ​ភាគតិច​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺជា​ជនរងគ្រោះ​ ​និង​ងាយ​រងគ្រោះ​ ​ដោយ​ត្រូវ​គេ​រឹបអូស​យក​ដីធ្លី​ ​ពី​បុគ្គល​អ្នកមានអំណាច​ ​។​ ​ជាពិសេស​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មក​រស់នៅ​លើទឹក​ដី​កម្ពុជា​ ​នៅពេលដែល​មាន​បញ្ហា​កើតឡើង​ ​គឺ​មិន​ទទួល​បាន​ដំណោះស្រាយ​ណាមួយ​ឡើយ​ ​។​ ​ពួកគេ​ ​បាន​លើកឡើង​ទៀត​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ក៏​នៅតែ​ជួប​បញ្ហា​ ​ក្នុង​ការ​ទទួល​បាន​ភាព​ស្រប​ច្បាប់​ជា​ពលរដ្ឋ​ខ្មែរ​ ​នៅ​ក​ម្ព​ជា​ ​ពោល​គឺ​មិន​មាន​អត្តសញ្ញាណ​ច្បាស់លាស់​ ​។​ ​ដោយឡែក​ ​ទាក់ទង​នឹង​បញ្ហា​ទួល​បាន​ការអប់រំ​ភាសា​ជាតិ​រវាង​ជនជាតិ​វៀតណាម​ ​នៅ​កម្ពុជា​ ​និង​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​វិញ​ ​គឺ​ ​រដ្ឋាភិបាល​ ​នៃ​ ​ប្រទេស​ទាំងពីរ​ ​បាន​អនុវត្ត​ផ្ទុយពី​គ្នា​ ​។​

​គួរ​ជម្រាប​ជូន​ថា​ ​វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​ ​រៀបចំ​ឡើង​ ​ក្នុង​គោលបំណង​ប្រមូល​នូវ​បញ្ហា​ផ្សេងៗ​ ​ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង​ ​ដើម្បី​ចងក្រង​ជា​សេចក្ដីថ្លែង​ការណ៍​ ​និង​អនុសាសន៍​របស់​ប្រជាពលរដ្ឋ​ ​ដាក់​ទៅ​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ ​ដែល​កម្ពុជា​ ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ ​។​ ​វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​នឹង​ក្លាយ​ជា​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​ជាតិ​របស់​អង្គការ​ ​សង្គម​ស៊ីវិល​ ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដែល​ជា​វេទិកា​មួយ​ ​ពិភាក្សា​លើ​បញ្ហា​នានា​ ​ដូចជា​ជម្លោះ​ដីធ្លី​ ​ធនធានធម្មជាតិ​ ​ពាណិជ្ជកម្ម​ ​សិទ្ធិមនុស្ស​ ​លទ្ធិប្រជាធិបតេយ្យ​ ​សន្តិភាព​ ​និង​សន្តិសុខ​ ​ប្រព័ន្ធ​ឌី​ជី​ថល​ ​សមភាព​យេ​ន​ឌ័​រ​ ​យុវជន​ ​។​ល​។​ ​៕

Leave A Reply

Your email address will not be published.