ខ្មែរ​ក្រោម​ នៅកម្ពុជា គ្រោង​​ប្រារព្ធ​ពិធីរម្លឹក​ខួប​លើក​ ៤៥ ឆ្នាំនៃ​​ព្រឹត្តិការណ៍​ងើប​ឡើង​តវ៉ា នៅ​ដែនដី​កម្ពុជាក្រោម

0 362

ដោយ ស៊ឺន ចែងចើន

លេខាធិការដ្ឋាន​ ​នៃ​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ ​នឹង​រៀបចំ​ពិធី​រំឭក​ព្រឹត្តិការណ៍​ ​១​៦​ ​វិច្ឆិកា​ ​ឆ្នាំ​ ​១​៩​៧​៦​ ​នៃ​ទិវា​តស៊ូ​រ​ទាមទារ​សិទ្ធិ​សេរីភាព​រស់រាន​មានជីវិត​ ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ ​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ​ដែល​គ្រប់គ្រង​អំណាច​ដោយ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​។​ ​នៅ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​ជា​ខួប​គ​ម្រប់​រយៈពេល​ ​៤​៥​ ​ឆ្នាំ​ ​ដែល​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ងើបឡើង​ធ្វើ​ចលនាតស៊ូ​រំដោះ​ទឹកដី​កម្ពុជាក្រោម​ ​ចេញពី​ការ​គ្រប់គ្រង​អំណាច​របស់​ប្រទេស​វៀតណាម​ ​ប៉ុន្តែ​ ​ការ​តស៊ូ​នោះ​ ​មិនបាន​ជោគជ័យ​នោះ​ទេ​ ​។​

ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។
ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ ​លេខាធិការដ្ឋាន​ ​នៃ​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ឲ្យដឹង​ថា​ ​ពិធី​រំឭក​ខួប​ ​៤​៥​ ​ឆ្នាំ​ ​នៃ​ទិវា​តស៊ូ​របស់​ខ្មែរក្រោម​ ​រៀបចំ​ឡើងជា​របៀប​នៃ​កិច្ចពិភាក្សា​តុមូល​ ​ឬ​ជា​កម្មវិធី​វេទិកា​សួរដេញដោល​ ​ទៅលើ​ប្រធាន​បទ​ ​«​ព្រឹត្តិការណ៍​ ​១​៦​ ​វិច្ឆិកា​ ​ជា​ឥទ្ធិពល​ដល់​បច្ឆាជន​ខ្មែរក្រោម​ គួ​រចងចាំ​»​ ​ដោយ​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ជួប​មុខ​គ្នា​ផ្ទាល់​ ​និង​អ្នកតា​ម​ដាន​ការផ្សាយ​ផ្ទាល់​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​អាច​ធ្វើ​ការសាកសួរ​​និង​ឆ្លើយឆ្លង​ដោយ​ផ្ទាល់​ ​ជាមួយ​គណៈ​វាគ្មិន​ ​។​ ​កម្មវិធី​នេះ​ ​នឹង​រៀបចំ​ឡើង​ ​នៅ​ពេលរសៀល​ ថ្ងៃអាទិត្យ​ ​ទី​ ​១​៤​ ​វិច្ឆិកា​ ​ខាងមុខនេះ​ ​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​ស្ថិតនៅ​សហគមន៍​បូរី​ព្រៃនគរ​ ​ភូមិ​គោក​ឃ្លា​ង​ ​សង្កាត់​គោក​ឃ្លា​ង​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​។​

សេចក្តីប្រកាស​ដដែល​ ​ក៏​បានឲ្យ​ដឹង​ទៀត​ថា​ ​នៅមុន​ពេល​កិច្ចពិភាក្សា​ចាប់ផ្តើម​ទាក់ទង​ ​នឹង​ប្រធាន​បទ​ខាងលើ​ ​ក៏​ ​នឹង​មាន​ពិធី​ដារ​បង្សុកូល​ ​ឧទ្ទិស​កុសល​ប្រគេន​ ​និង​ជូន​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​សម​ណៈ ​វីរបុរស​ ​និង​វីរនារី​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​បាន​ពលី​កាយ​ ​ថ្វាយ​ជីវិត​ ​ចំពោះ​ជាតិ​ ​មាតុភូមិ​ ​នា​ព្រឹត្តិការណ៍​ ​ថ្ងៃ​ ​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​១​៩​៧​៦​ ​។

លោក​ ​សឺ​ន​ យឿ​ង​ ​ប្រធានប្រតិបត្តិ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍
លោក​ ​សឺ​ន​ យឿ​ង​ ​ប្រធានប្រតិបត្តិ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍

លោក​ ​សឺ​ន​ យឿ​ង​ ​ប្រធានប្រតិបត្តិ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​និង​ជា​សាក្សី​នៃ​ព្រឹត្តិការណ៍​បះបោរ​នោះ​ ​ឲ្យដឹង​ថា​ ​គោលបំណង​នៃ​ការរៀបចំ​ទិវា​ ​១​៦​ ​វិច្ឆិកា​នេះ​ ​គឺ​ដើម្បី​រំលឹក​ដល់​ការឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​និងរំឭក​នឹក​ដល់​គុណូបក្ការៈ​របស់​យុទ្ធជន យុទ្ធ​នារី​ខ្មែរក្រោម​ទាំងអស់ ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ជាតិ សាសនា និង​មាតុភូមិ​កម្ពុជា​ក្រោម ដែល​មិន​ចង់​រស់នៅ​ក្រោម​របប​អាណានិគមនិយម​វៀតណាម​ ​ដោយ​បង្កើត​ចលនាតស៊ូ​មួយ​ ​មានឈ្មោះ​ថា​ ​«​រណសិរ្ស​សេរីភាព​ជាតិ​ ​រំដោះ​ខ្មែរ​កម្ពុជាក្រោម​»​ ​ដើម្បី​ ងើបឡើង​ទាមទារ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ពី​រដ្ឋអំណាច​វៀតណាម ​ជូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ នៅលើ​ទឹកដីកំណើតរបស់ខ្លួន ​ ​ដោយសារតែ ​នៅ​ក្រោយ​ថ្ងៃ​ទី​ ​៣​០​ ​មេសា​ ​១​៩​៧​៥​ ​រដ្ឋាភិបាល​វៀតណាម​ ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់ខ្លួន​ ​ដូចជា​ ​សិទ្ធិ​ជំនឿ​សាសនា​ ​សិទ្ធិ​ក្នុង​ការសិក្សា​អក្សរសាស្ត្រ​ខ្មែរ​ ​ដែល​ជា​ភាសា​កំណើត​ ​និង​បញ្ហា​ផ្សេងៗ​ ​ទៀត​ ​។​ ​បើ​តាម​លោក​ ​សឺ​ន​ យឿ​ង​ ​លទ្ធផល​ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ​ ​រដ្ឋាភិបាល​វៀតណាម​ ​បាន​ធ្វើការ​ប​ង្ក្រាប់​មក​លើ​ក្រុម​អ្នក​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​យ៉ាង​ឃោរឃៅ​ បណ្តាលឲ្យមាន​អ្នក​ស្លាប់​ ​ការ​ចាប់ខ្លួន​ព្រះសង្ឃ​ ​និង​ប្រជាពលរដ្ឋ​ច្រើន​ពាន់​នាក់​ ​។​ ​ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ​ត្រូវ​បាន​គេ​យកទៅ​សម្លាប់​ ​និង​មួយ​ចំនួន​កាត់​ទោសប្រហារជីវិត​ ​ហើយ​មួយ​ចំនួន​ទៀត​ ​យកទៅ​កាត់ទោស​ឲ្យ​ជាប់គុក​ពី​ ​៣​ ​ឆ្នាំ​ ​រហូតដល់​អស់មួយជីវិត​ ​ដោយ​ចោទប្រកាន់​ថា​ ​ពួក​ក្បត់ជាតិ​ ​។

​គួរ​ជំរាប​ជូន​ថា​ ​ព្រឹត្តិការណ៍​ ​១​៦​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​១​៩​៧​៦​ ​កើតឡើង​ដោយ​ការឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​មិន​ចង់​រស់នៅ​ក្រោម​របប​អាណានិគម​យួន​ ​និង​ចង់បាន​សិទ្ធិ​ម្ចាស់ការ​ ​ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជាក្រោម​ ​ក៏បាន​បង្កើត​ល​នា​មួយ​ឈ្មោះថា​ ​«​រណសិរ្ស​សេរីភាព​ជាតិ​ ​រំដោះ​ខ្មែរ​កម្ពុជាក្រោម​»​ ​ដែល​មាន​លោក​ ​សឺ​ង​ ​ញ៉​ ​ជា​ប្រធាន​ ​និង​លោក​ ​លោក​ ​កៀង​ ​ហ៊ាន​ ​ជា​អនុប្រធាន​ ​។

​នៅ​ពេល​បច្ចុប្បន្ននេះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​អង្គការ​សមាគម​ខ្មែរក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​ស្រុក​ ​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​ ​។​ ​ក្រុមសកម្ម​ជន​ខ្មែរក្រោម​ ​ទាំងនោះ​ ​លើកឡើង​ ​ដោយ​សង្ឃឹម​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​នឹង​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ពេល​ខាងមុខ​ ​ដោយសារតែ​មាន​យន្ត​ការ​ច្បាប់​ ​និង​ការយល់​ដឹង​កាន់តែ​ច្រើន​ ​នៅ​លើឆាកអន្តរជាតិ​ ​ពី​បុព្វហេតុ​របស់​ពួកគេ​ ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​នៅ​លើទឹក​ដី​កំណើត​ ​ដោយ​ប្រើប្រាស់​យន្ត​ការ​អហិង្សា​ ​៕

Leave A Reply

Your email address will not be published.