ខ្មែរក្រោម​នៅ​អ៊ឺរ៉ុប​រៀបចំ​ចេញពី​ប្រទេស​នានា ទៅធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហ្សឺ​ណែវ​

0 84

នៅ​ថ្ងៃ​ពុធ ទី ០៥ ខែកុម្ភៈ ខាង​សប្ដាហ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅតាម​ប្រទេស​នានា ក្នុង​ទ្វីប​អ៊ឺរ៉ុប​នឹង​ជួបជុំគ្នា​ធ្វើបាតុកម្ម នៅមុខ​ការ​យា​ល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ដើម្បី​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​វៀតណាម ដែល​បាន​រំលោភសិទ្ធិ លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។ ការធ្វើ​បាតុកម្ម​នេះ ស្រប​ពេលដែលតំណាង​រដ្ឋាភិបាល​វៀត​ណា​ម​ចូល បំភ្លឺ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់ខ្លួន នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ សហប្រជាជាតិ ដែល​កាត់​ជា ភាសា​អង់គ្លេស​ថា UPR នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស នា​ថ្ងៃទី ០៥ ខែកុម្ភៈ នេះ ។​

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ជួបគ្នានៅមុខការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ជួបគ្នានៅមុខការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

នៅ​ថ្ងៃទី ០២ ខែកុម្ភៈ ម្សិលមិញ​នេះ អ្នកស្រី ថាច់ សុភាព ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​ស្វិ​ស បានបញ្ជាក់​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា ការធ្វើ​បាតុកម្ម​នេះ មានការ​ចូល​ពី​ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម មកពី ប្រទេស​នា ក្នុង​ទ្វីប​អ៊ឺរ៉ុប មានដូចជា អ៊ីតាលី​, ស្វិ​ស​, បារាំង និង​ហូ​ឡង់ ជាដើម ក្នុងនោះ មានការ​ចូល​ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​កាណាដា និង លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្ដាញ យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ខ្មែរក្រោម​មួយ​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស កម្ពុជា ត្រូវបាន សហ​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​អ៊ឺរ៉ុប ធានា​ឲ្យ​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​នេះ ផងដែរ ។​

​អ្នកស្រី ថាច់ សុភាព បាន​បញ្ជាក់ថា​៖

“​ឥឡូវ​ហ្នឹង ដូច​អ្នក​មកពី​ខ្មែរ គេ​មកដល់​ហើយ ។ ថ្ងៃ​បី [៣ កុម្ភៈ​] ហ្នឹង បង ថាច់ គាត់​ចុះ​កប៉ាល​ហោះ នៅ​ហ្សឺ​ណែវ (Geneva Airport) ។ រួច​ថ្ងៃទី ៥ អ្នក​មកពី​ហូ​ឡង់ អ្នក​មកពី​បែ​ល​ហ្ស៊ី​ក អ្នក​មកពី​អ​ល្លឺ​ម៉​ង អ្នក​មកពី​ប៉ា​រិ​ស … និយាយ​ឲ្យ​ចំ គឺ​ខ្មែរ​នៅ​អ៊ឺរ៉ុប​ហ្នឹង​មក​ទាំងអស់​” ៕

 

Leave A Reply

Your email address will not be published.