ពលរដ្ឋ​ខ្មែរក្រោម​ នៅ​ប្រទេស​ថៃ​ប្រារព្ធ​ពិធីបុណ្យ​ ០៨​ កុ​ម្ភៈ

80

ដោយ សឺន ថាយ ធន|VOKK

ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​ដែល​ កំពុងស្នាក់នៅ​ក្នុងប្រទេស​ថៃ​បាន​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួប​ឆ្នាំ​ទី ​៨ ​នៃ​ទិវា ​០៨ ​កុ​ម្ភៈ ​ឆ្នាំ ​២០០៧ នៅក្នុង​ខេត្ត​បទុម​ធានី រាជាណាចក្រ​ថៃ នា​ថ្ងៃទី ​០៨ ខែ​កុ​ម្ភៈ ​ឆ្នាំ ​២០១៥ ​នេះ​ ។​

​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​ថៃ​បាន​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួប​ឆ្នាំ​ទី ​៨ ​នៃ​ទិវា ​០៨​ កុ​ម្ភះ​ឆ្នាំ ​២០០៧ នៅក្នុង​ខេត្ត​បទុម​ធានី រាជាណាចក្រ​ថៃ នា​ថ្ងៃទី ​០៨​ កុ​ម្ភះ​ឆ្នាំ ​២០១៥​ ​។​

​ចូលរួម​ក្នុង​ទិវា​នេះ​មាន​ព្រះសង្ឃ​ចំនួន​ ១៧​ អង្គ​និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ ៦០ ​នាក់​កម្មវិធី​បុណ្យ​បាន​ប្រព្រឹត្ត​ទៅតាម​សាសន​និយម​កិច្ច មាន​នមស្សការ​ព្រះ​រតនត្រ័យ សមាទាន​និច្ចសីល អារាធនា​ព្រះសង្ឃ​សម្ដែង​ព្រះ​បរិត្ត​និង​ដារ​បង្សុកូល​ជូន​ចំពោះ​ ដួងវិញ្ញាណ​ក្ខ​ណ្ឌ​វី​រះ​បុរស វី​រ​សម​ណៈ​មាន​លោក​ឧកញ៉ា​សឺ​ន​គុយ​ជាដើម ​។ ​តំណាង​ឲ្យ​អ្នក​ចាត់តាំង​កម្មវិធី​បុណ្យ លោក ថាច់ ស្វឹ​ង ហៀ​ង ជា​ជន​រង់​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​​បាន​ថ្លែង​សុន្ទរកថា​រំឭក​ដល់​ថ្ងៃ​ ធ្វើបាតុកម្ម​ជា​ប្រវត្តិសាស្ត្រ​នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម​ថា ព្រះសង្ឃ​ទូទៅ​នៅ​ទឹកដី​កម្ពុជា​ក្រោម​ជិត ​២១ ​ខេត្ត ក្រុង​ ​ក្រោកឈរឡើង​ទាមទារ​សិទ្ធិសេរីភាព ក្នុងការ​ប្រតិបត្តិ​សាសនា មិន​ឲ្យ​ឋិត​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​បក្សកុម្មុយនិស្ត​វៀតណាម ​ដូច​សព្វថ្ងៃនេះ​ទៀត លោក​ថាច់ ស្វឹ​ង ហៀ​ង ថ្លែងថា ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដែល​នៅក្នុង​ប្រទេស​វៀតណាម​ភាគច្រើន​ពួកគាត់​មិនចេះ ​អក្សរ​ដោយសារ​ការគាបសង្កត់​របស់​អាជ្ញា​វៀតណាម​ចឹ​ង​ហើយ​ក្នុងថ្ងៃនេះ​គឺជា ​ថ្ងៃ​រំឭក​ខួប​៨​កុ​ម្ភះ​ជា​ថ្ងៃ​ដែល​ព្រះសង្ឃ​ពុទ្ធបរិស័ទ​ខ្មែរ​យើង​ ក្រោកឈរឡើង​ សុំ​ផ្ដាច់​សាសនា​ចេញពី​អាជ្ញាធរ​យួន​ គឺ​និយាយ​ឲ្យ​ខ្លី​មិន​ឲ្យ​យួន​នេះ​គ្រប់គ្រង​តទៅទៀត​ ។​

​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​ថៃ​បាន​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួប​ឆ្នាំ​ទី ​៨ ​នៃ​ទិវា ​០៨​ កុ​ម្ភះ​ឆ្នាំ ​២០០៧ នៅក្នុង​ខេត្ត​បទុម​ធានី រាជាណាចក្រ​ថៃ នា​ថ្ងៃទី ​០៨​ កុ​ម្ភះ​ឆ្នាំ ​២០១៥​ ​។​
​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​ថៃ​បាន​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួប​ឆ្នាំ​ទី ​៨ ​នៃ​ទិវា ​០៨​ កុ​ម្ភះ​ឆ្នាំ ​២០០៧ នៅក្នុង​ខេត្ត​បទុម​ធានី រាជាណាចក្រ​ថៃ នា​ថ្ងៃទី ​០៨​ កុ​ម្ភះ​ឆ្នាំ ​២០១៥​ ​។​

សូម​រំឭកថា ព្រឹត្តិការណ៍​ ៨ ​កុ​ម្ភៈ ឆ្នាំ ​២០០៧ វេលា​ម៉ោង​ ៩ ​និង ​៣០ ​នាទី​ នគរបាល​ចរាច​រ​និង​បូលិស​យួន​នៅ​ខត្ត​ឃ្លាំង បាន​ឡោមព័ទ្ធ​វត្ត​ឃ្លាំង​ដែល​ឋិត​នៅ​ទី​រួម​ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម ដើម្បី​ហាមឃាត់​ព្រះសង្ឃ​មិន​ឲ្យ​ជិះ​ម៉ូតូឌុប និមន្ត​ទៅ​បិណ្ឌ​បាត្រ​ ។ ​ការហាមឃាត់​របស់​ស​ម​ត្ថ​កិច្ច​យួន​មិន​ឲ្យ​ព្រះសង្ឃ​ជិះ​ម៉ូ​យូ​ឌុប​ទៅ​ បិណ្ឌ​បាត្រ​នោះ ធ្វើ​ឲ្យ​ព្រះសង្ឃ​ទាំងអស់​អង្គ​ត្រូវ​អត់​ចង្ហាន់ នេះ​ជាដើម​ហេតុ​ធ្វើ​ឲ្យ​ព្រះសង្ឃ​ទាំងអស់​អង្គ​មិន​សុខចិត្ត​និង​ទង្វើ​របស ​សមត្ថកិច្ច​យួន​បានធ្វើ​មកលើ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រោះ​ទង្វើ​នោះ​ជា​ទង្វើ​មួយ​ដែល​មនុស្ស ទូទៅ​មិនអាច​ទទួលយកបាន ហើយ​វា​ជាទ​ងក​វើ​ដ៌​ឃោរឃៅ​និង​ព្រៃផ្សៃ​បំផុត​ព្រមទាំង​ស​ម្ដែ​ឲ្យ​ឃើញថា អាជ្ញាធរ​យួន​បាន​រំលោភ​មកលើ​សិទ្ធិសេរីភាព​ជំនឿ​សាសនា ពីព្រោះ​រដ្ឋធម្មនុញ្ញ​ប្រទេស​យួន​បាន​ចែងថា ប្រជាពលរដ្ឋ​ទាំងអស់​មាន​សេរីភាព​ជំនឿ​សាសនា ប៉ុន្តែ​ផ្ទុយទៅវិញ​យួន​មិនបាន​គោរព​ឡើយ​។ ​និយាយ​រួម​ពួកគេ​ចង់​លុបបំបាត់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ក្រោម ដោយ​ឃើញ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់​ជា​អ្នក​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ ។​

ដើម្បី​រក្សា​ព្រះពុទ្ធសាសនា​ឲ្យ​បាន​គង់​ វង់ នៅ​ថ្ងៃទី ​០៨​ កុ​ម្ភៈ នោះ វេលា​ម៉ោង ​១២ ​ថ្ងៃត្រង់ ព្រះសង្ឃ​វត្ត​ឃ្លាំង​និង​ព្រះសង្ឃ​វត្ត​នានា​ប្រមាណ​ ២០០ ​អង្គ​ប្លាយ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ជាច្រើន​នាក់​ទៀត​កើតទុក្ខ​មិន​ សុខចិត្ត​នឹង​ទង្វើ​របស់​អាជ្ញាធរ​យួន ក៏​បាន​ស្រុះគ្នា​ដង្ហែ​ជា​ក្បួន បាតុកម្ម ពិ​វត្ត​ឃ្លាំង​ឆ្ពោះទៅកាន់​ខាងមុខ​ទីស្នាក់ការ​​នគរបាល​ខេត្ត​ឃ្លាំង ដើម្បី​ទាមទារ​នូវ​សិទ្ធិសេរីភាព​ជំនឿ​សាសនា​សម្រាប់​ខ្មែរ​កម្ពុជា​ក្រោម​ ទាំងអស់គ្នា ​។ ​នៅពេល​បាតុកម្ម​សមត្ថកិច្ច​យួន​ មិនបាន​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​ទៅតាម​ការទាមទារ​រប​ស់​ព្រះសង្ឃ​និង ពុទ្ធបរិស័ទ​ខ្មែរក្រោម​ឡើយ ​៕

Comments are closed.