មេដឹកនាំ​ខ្មែរក្រោម​មាន​មោទនភាព​ ចំពោះ​ក្រុមយុវជន ​ដែលមាន​សមត្ថភាព​បន្តវេន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

0 124

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃ​សៅ​ទី ១៧ ខែឧសភា ឆ្នាំ ២០១៤ មេដឹកនាំ និង​ក្រុមយុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី រដ្ឋ​នានា ក្នុង​ទឹកដី សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា បានមក​ជួន​ជុំគ្នា​នៅ​ទីក្រុង​ភី​ឡា​ដែល​ផ្យា រដ្ឋ​ផែន​ស៊ី​វី​នៀ ដើម្បី​រំឭក​ខួប ១០ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ថ្លែងការណ៍​នៅ ក្នុង​អង្គការសហប្រជាជាតិ ។ កិច្ច ជួបជុំ​នេះ បន្ទាប់ ពី​ពួកគេ​បាន​ចូល​ថ្លែងការណ៍ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជន ជាតិ​ដើម (UNPFII) នា​បុរី New York រយៈពេល ៥ ថ្ងៃ កន្លងមក ។​

ក្រុមយុវជននៅក្នុងសន្នបាតយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៤ នៅ ទីក្រុង Phildelphia សហរដ្ឋអាមេរិក ។
ក្រុមយុវជននៅក្នុងសន្នបាតយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៤ នៅ ទីក្រុង Phildelphia សហរដ្ឋអាមេរិក ។

ក្នុង​សន្និបាត​លើក​ទី ០៨ របស់​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា មួយចំនួន​ដូចជា លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រតិបត្តិ​, លោក ចៅ សេរី អនុប្រធាន លោក តោ គឹម ថុង អតីត​អធិបតី , លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ​, លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​, លោក ត្រឹង យ៉ាប ប្រធាន​រដ្ឋបាល​, បណ្ឌិត Soshua Cooper ទីប្រឹក្សា​, លោក​អនុសេនីយ៍ឯក Jamse Van Thach អតីត ទាហាន​អាមេរិកកាំង​កូន​ខ្មែរក្រោម​ដែល បាន​ពិការ​ក្នុង សង្គ្រាម​អៀ​រ៉ា​ក់​, អ្នកនាង កៀង សូ​ធី អនុប្រធាន​គណៈ​ក​ម្មា ធិ​ការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ដែល​កាត់​ជា​ភាសា​អង់គ្លេស​ដា KKFYC ,​ព្រះតេជព្រះគុណ យឿ​ង តារា ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា និង ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង វ៉ាំ​ង យុង ព្រះ​ដែល​ទើបតែ​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធានា​មកពី ដែនដី​កម្ពុជា​ក្រោម ផ្ទាល់​ដើម្បី ជួយ ផ្សព្វផ្សាយ​ព្រះធម៌​នៅ​សហរដ្ឋអាមេរិក ជា​លើកដំបូង ផងដែរ ។​

លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​វេទិកា​ថ្លែង​បើក​កម្មវិធី​ថា ក្នុង​រយៈពេល ១០ ឆ្នាំ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការ​សហ ប្រជាជាតិ​ស្ដីពី​បញ្ហា ជនជាតិដើម នេះ ខ្មែរក្រោម​បានទទួល​លទ្ធផល ៣ ចំណុច​ធំ គឺ ទីមួយ គេ​ស្គាល់​ទង់ ជាតិខ្មែរ​ក្រោម ទូទាំង​ពិភព លោក   ទី​ពីរ កូនចៅ​ខ្មែរក្រោម​គ្រប់ទិសទី​មាន​អំណួត និង​ទទួលស្គាល់ ថា ខ្លួន​ជា​ខ្មែរក្រោម និង ទី​បី មាន​យុវជន ដែលជា​អ្នកមាន​សមត្ថភាព ជំនួស​មេ​ដឹក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​វ័យចាស់ ។​ Find the best PIA Reservation from Pakistan to anywhere in the World with Malik Express.

លោក ត្រឹង ម៉ាន់ រិន្ទ បាន​ថ្លែង​យ៉ាងនេះ​ថា ៖
(​សំឡេង​)

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​ថ្លែងថា រយៈពេល ១០ ឆ្នាំ កន្លងមក​មកនេះ  សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានទទួល​លទ្ធផល​វិជ្ជមាន ជាច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ ក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ម្យ៉ាងទៀត អ្វីដែល​ធ្វើ​ឲ្យ​លោក​មាន​មោទនភាព​ក្នុងនាម​ជា ប្រធាន​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម នោះ គឺ មាន​ក្រុមយុវជន​ខ្មែរក្រោម​ជាច្រើន​ដែលជា​អ្នកមាន​សមត្ថភាព​ជំនួស និង​ជំនួយ​កិច្ច ការ​ដល់​ថ្នាក់ដឹកនាំ​សព្វថ្ងៃ ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា​៖
(​សំឡេង​)

​នៅក្នុង​កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​រយៈពេល​មួយថ្ងៃ​នៅ​សាលប្រជុំ​ក្បែរ​វត្ត​ខ្មែរ​សុរិយា​រង្សី ដោយមាន​ការឡើង សម្ដែង មតិ​របស់​យុវជន​ខ្មែរក្រោម​ម្ដងម្នាក់​អំពី​បទពិសោធ​ក្នុង​ជីវិត​របស់​ពួកគេ​ជា​ពលរដ្ឋ​ខ្មែរក្រោម ។ ទន្ទឹមនេះ អាវ​យឺត​ដែល​បោះពុម្ព​រូប​សញ្ញា​ខ្មែរក្រោម ដោយ​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏ត្រូវ​បានដាក់​លក់ ដល់​ចូលរួម​ដើម្បី​ប្រមូល ថវិកា​ទ្រទ្រង់​សកម្មភាព​របស់​ក្រុមយុវជន​ផងដែរ ។​

​សូមបញ្ជាក់ថា រាល់​សេចក្ដីថ្លែងការណ៍​របស់​អ្នកចូលរួម​សន្និបាត និង ទិដ្ឋភាព​នៃ​សន្និបាត​នេះ យើង នឹងដាក់​ផ្សាយ នៅលើ កម្មវិធី ទូរទស្សន៍ Online ព្រៃនគរ នៅពេល​ឆាប់ៗ​នេះ ។ លោកអ្នក​អាច បើក មើល កម្មវិធី​ទូរទស្សន៍ ព្រៃនគរ ដែលមាន​ចាក់ ផ្សាយ​កម្មវិធី​សន្និបាត​នេះ នៅលើ​គេហទំព័រ www.vokk.ner ឬ www.preynokornews.info ។​

Leave A Reply

Your email address will not be published.