គណៈកម្មការ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» អំពាវនាវសប្បុរសជន​ជិត​ឆ្ងាយ ជួយឧបត្ថម្ភ ដល់ការចូលរួម​អុំ​ប្រណាំង ក្នុងព្រះ​រាជពិធី​បុណ្យអុំទូក​

0 2,822

ដោយ ស៊ឺន ចែងចើន

​គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១២ តុលា ២០១៨ នេះ បានរៀបចំ​ពិធី​រំកិល​ទូក ង ទៅកាន់​ឧបដ្ឋានសាលា ដើម្បី​ជួសជុល និង​ឆ្លាក់​រូប ព្រមទាំង​គូរ​ក្បូរ​ក្បាច់រចនា ត្រៀម​ចូលរួម​អុំ​ប្រណាំង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ប្រពៃណីជាតិ ដែល នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៣ ខែវិច្ឆិកា ២០១៨ ខាងមុខនេះ ។​

​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មា​ន័យ​» លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន បានចេញ​សេចក្តីជូនដំណឹង និង​ធ្វើការ​អំពាវនាវ​មួយ នៅក្នុង​ពិធី​រំកិល ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ទៅកាន់​ឧបដ្ឋានសាលា នៃ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​ខ្មែរក្រោម ដើម្បី​ឆ្លាក់​រូប និង​គូរ​ក្បូរ​ក្បាច់រចនា ត្រៀមលក្ខណៈ​ចូលរួម​អុំ​ប្រណាំង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំ ២០១៨ នេះ ។​

​នៅក្នុង​ការចូលរួម​អុំ​ប្រណាំង​នេះ គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បាន​អំពាវនាវ​ទៅដល់​សប្បុរសជន​ជិត​ឆ្ងាយ ជួយឧបត្ថម្ភ​ថវិកា និង​សម្ភារៈ​ផ្សេងៗ ដើម្បី​ជួយ​គាំទ្រ និង​ផ្គត់ផ្គង់​នូវ​តម្រូវ​ការចាំបាចរ​បស់​ក្រុម​កីឡាករ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មា​ន័យ​» ។

​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» រូបនេះ​ដដែល បាន​បញ្ជាក់ថា ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ជា​ទូក​តំណាង​ឲ្យ​ខ្មែរក្រោម​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​តែមួយគត់ នឹងចូលរួម​អុំ​ប្រណាំង ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ ។

គណៈកម្មការ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» អំពាវនាវ ដល់​សប្បុរសជន​ជិត​ឆ្ងាយ ចូលរួម​ឧបត្ថម្ភ ក្នុងឱកាស​ចូលរួម​អុំ​ប្រណាំង នា​ព្រះ​រាជពិធី​បុណ្យអុំទូក​ ។ រូបថតៈ ស៊ឺន ចែងចើន
គណៈកម្មការ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» អំពាវនាវ ដល់​សប្បុរសជន​ជិត​ឆ្ងាយ ចូលរួម​ឧបត្ថម្ភ ក្នុងឱកាស​ចូលរួម​អុំ​ប្រណាំង នា​ព្រះ​រាជពិធី​បុណ្យអុំទូក​ ។ រូបថតៈ ស៊ឺន ចែងចើន

​លោក​បានធ្វើ​សេចក្តីរ​អំពាវនាវ ចំពោះ​សប្បុរសជន​ជិត​ឆ្ងាយ ជួយចូលរួម​ឧបត្ថម្ភ​ដល់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» យ៉ាងនេះ​ថា៖

​គួរ​ជម្រាបជូន​ថា ទូក ង របស់​ខ្មែរក្រោម មានឈ្មោះ​ជា​ផ្លូវការ​ថា “​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​” ត្រូវបាន​បង្កើតឡើង ដោយ​ពលរដ្ឋ​ខ្មែរក្រោម និង​បាន​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​តាំងពី​ឆ្នាំ ២០០១ មក ។​

​ដោយឡែក នៅ​ដែនដី​កម្ពុជា​ក្រោម​ឯណោះ ពលរដ្ឋ​ខ្មែរក្រោម ក៏បាន​ធ្វើ​ពិធី​បុណ្យអុំទូក​នេះ ជា​រៀងរាល់ឆ្នាំ​ដែរ ។ ចំណែក ការបង្កើត​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» គឺ​ខ្មែរក្រោម​មានបំណង​ចូលរួម ក្នុងការ​ថែរក្សា​ទំនៀមទម្លាប់​នេះ ឲ្យ​គង់វង្ស​តទៅទៀត ។​

​និមិត្តសញ្ញា​នៃ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» គឺ​រូប​រាហូ​ចាប់​ច័ន្ទ រំលេច​ទៅដោយ​ទង់​ពណ៌​ខៀវ លឿង ក្រហម ដែលជា​ទង់ជាតិ​របស់​ខ្មែរ​កម្ពុជា​ក្រោម ទទួលស្គាល់​ដោយ​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (Unrepresented Nation and Peoples Organization) ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO ។ សម្រាប់​សម្លៀកបំពាក់រ​បស់​កីឡាករ​វិញ គឺមាន ៣ ឈុត ដោយ​ក្នុង​មួយឈុតៗ រំ​លេខ​ដោយ​ពណ៌​ខៀវ លឿង និង​ក្រហម ដែលជា​ពណ៌​នៃ​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ដែរ ។​

​បើទោះបីជា បាន​ចូលរួម​ប្រកួត​តាំងពី​ឆ្នាំ ២០០១ មក​ក៏ដោយ​។ ប៉ុន្តែ ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» មិន​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​ក្នុង​ផែន​លេខ ១ នោះទេ គឺ​ជាប់​ត្រឹម​ចំណាត់ថ្នាក់​មធ្យម (​លេខ ២) ប៉ុណ្ណោះ ។ យ៉ាងនេះ​ក្តី អ្នកគ្រប់គ្រង​ទូក ង ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់​លើកឡើងថា បើ​ឈ្នះ គឺជា​កិត្តិយស​របស់​ខ្មែរក្រោម តែបើ​ចាញ់​វិញ ក៏បាន​បង្ហាញថា ជាការ​ចូលរួម​ប្រណាំង​របស់​ខ្មែរក្រោម ដើម្បី​ចូលរួមចំណែក ក្នុងការ​ថែរក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ ឲ្យ​គង់វង្ស​ឋិតថេរ​តរៀង​ទៅ ៕

ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាព រំកិល ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ។ រូបថតៈ ស៊ឺន ចែងចើន

Leave A Reply

Your email address will not be published.