ទេសកាលប្រឡងបញ្ចប់ថ្នាក់ ពុទ្ធិកមធ្យមសិក្សានៅខេត្តព្រះត្រពាំង

266

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

សមណ​សិស្ស​ថ្នាក់​ពុទ្ធិកសិក្សា​បឋមភូមិ ឆ្នាំ​ទី ២ និង​ទី ៣ ប្រចាំឆ្នាំ​សិក្សា​ពុទ្ធសករាជ ២៥៥៨ ដែល​បាន សិក្សា​នៅ តាម​វត្ត​អារាម​នានា​ក្នុងស្រុក​កំពង់ធំ នៃ​ខេត្ត​ព្រះ​ត្រពាំង បានមក​ជួបជុំគ្នា​ប្រឡង រួម​នៅ ក្នុង​វត្ត​ចំប៉ី​សោភ័ណ (​ត្រោក​កើត​) នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ ។ ពិធី​ប្រលង​នេះ មានការ​ចូលរួម ពី​ព្រះ ចៅ អធិការ គណៈកម្មការ និង​គ្រូ ប​ង្ក្រៀ​ន​ប្រចាំ​វត្ត​នានា​ដែលមាន​សមណ​សិស្ស​មក​ចូលរួម​ប្រលង ។ កម្មវិធី​ប្រលង​រួម​នេះ មាន​សមណ​សិស្ស​សរុប ៨៣ អង្គ និង​រូប ។​

សមណសិស្ស និងយុវសិស្ស ប្រលង នៅវត្តបិដកត្យារាម (ក្នុងស្រុក)  ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៤  ។
សមណសិស្ស និងយុវសិស្ស ប្រលង នៅវត្តបិដកត្យារាម (ក្នុងស្រុក) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៤ ។

​កម្មវិធី​ប្រលង​នេះ ធ្វើឡើង​បន្ទាប់ពី ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​បិដក​ត្យា​រាម (​ក្នុងស្រុក​) កាលពី​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅនេះ ទើបតែ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កម្មវិធី​ប្រលង រួម​ស្រុក​ថ្នាក់ ពុទ្ធិក មធ្យមសិក្សា​បឋមភូមិ ឆ្នាំ​ទី ១ ឬ អនុវិទ្យាល័យ​ទី ១ ដោយមាន​សិស្ស​ជា​ព្រះសង្ឃ និង​យុវជន​ចូលរួម ប្រលង​ប្រមាណ ១៦០ អង្គ​និង​រូប ។​

​នេះ​ជា​កម្មវិធីសិក្សា​ផ្នែក​ពុទ្ធិកសិក្សា​ជា​ភាសា​ខ្មែរ ក្រោម​ការគ្រប់គ្រង​រប​ស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរក្រោម ប្រចាំ ស្រុក​កំពង់ធំ បន្ទាប់ពី​សមណ​សិស្ស​បាន​សិក្សា​ក្នុង​វត្ត​នីមួយៗ​អស់​រយៈពេល ៩ ខែ គឺ​ចាប់​ពីថ្ងៃ ១ រោច ខែវិសាខ រហូតដល់​ខែបុស្ស នៃ ចន្ទគតិ​រៀងរាល់ឆ្នាំ ។​

​ក្រៅពី​វត្ត​ចំប៉ី​សោភ័ណ (​ត្រោក​កើត​) និង​វត្តបដ​ក​ត្យា​រាម (​ក្នុងស្រុក​) ដែល​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀប ចំ​ពិធី ប្រលង​រួម​ស្រុក វត្ត​នានា​ក្នុងស្រុក​ដទៃទៀត​នៃ​ខេត្ត​ព្រះ​ត្រពាំង ក៏​កំពុង​ចាត់តាំង​កម្មវិធី ប្រលង​ដូចគ្នានេះដែរ ។ ចំណែក ចាប់ពី​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឆ្នាំ​ទី ៤ ឬ​ថ្នាក់​បាលី​រង ដល់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ទី ៣ កម្មវិធីសិក្សា និង​កម្មវិធី​ប្រលង​ត្រូវ​ឋិត​នៅក្រោម​ការ ចាត់តាំង​របស់​អាគារ​សិក្សាធិការ​នៃ​គណៈ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត ដោយ​សាលា​គណ​ខេត្ត នឹង​តម្រូវ ឲ្យ​សមណ សិស្ស​នៃ​វត្ត​នានា​ក្នុងស្រុក​ទាំង ៨ របស់​ខេត្ត​ព្រះ​ត្រពាំង មក​ប្រឡង​រួម នៅក្នុង​មណ្ឌល​តែមួយ​តាម​ការ កំណត់ នា​ឆ្នាំ​ដើមឆ្នាំ ២០១៥ នេះ ។​

កម្មវិធីប្រឡងរួមនៅក្នុងវត្តចំប៉ីសោភ័ណ (ត្រោកកើត)  ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ ។
កម្មវិធីប្រឡងរួមនៅក្នុងវត្តចំប៉ីសោភ័ណ (ត្រោកកើត) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ ។

ពិធី​ប្រលង​នេះ នេះ​ជាទូទៅ​ប្រព្រឹត្តទៅ​រយៈពេល ២ ឬ ៣ ថ្ងៃ ហើយនឹង​មានកម្ម​វិធី​ប្រកាស លទ្ធផល​ប្រ លង​នៅ​ថ្ងៃ ទី ៣ ជា​ថ្ងៃ​បញ្ចប់ ក្រោយពី​គណៈកម្មការ​មេ​ប្រយោគ​បូកសរុប​ពិន្ទុ​សមណ​សិស្ស​រួច ។ សិស្ស​ដែល ជាប់ ថ្នាក់ នឹងត្រូវ​បាន ទទួល​រង្វាន់ និង​វិញ្ញាបនបត្រ​ទៅតាម​លេខ​រៀង ពី​គណៈ​មន្ត្រី​សង្ឃ​នៅ ក្នុង​ពិធី ប្រកាស​លទ្ធផល នោះ​តែម្ដង ។​

​កម្មវិធីសិក្សា​ផ្នែក​ពុទ្ធិកសិក្សា ឬ ផ្នែក​ភាសាបាលី នេះ គណៈ​មន្ត្រី​សង្ឃ​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បាន​តម្រូវ ឲ្យ​វត្ត នីមួយៗ​បើក​ថ្នាក់​ណាមួយ​ចាប់ពី​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទី ១ រហូតដល់​ថ្នាក់​ពុទ្ធិក​មធ្យម សិក្សា​ទុតិយ ភូមិ​ទី ៣ គឺ​ត្រូវ​សិក្សា​អស់​រយៈពេល ៧ ឆ្នាំ ទើបបាន​ចប់​ថ្នាក់​វិទ្យាល័យ ឬ ថ្នាក់​បាក់​ដុប ។ កម្មវិធីសិក្សា​បែបនេះ នៅ​កម្ពុជា ក្រោម មានតែ​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង និង​ខេត្ត​លង់​ហោរ​តែប៉ុណ្ណោះ ចំណែក​ខេត្ត​ផ្សេងៗ ដូចជា ខេត្ត ឃ្លាំង ពល​លាវ ក្រមួនស និង ព្រែក​ឫស្សី ជាដើម មិនមាន​កម្ម វិធី​សិ​ក្ស បែបនេះ​ទេ ។ រីឯ​ព្រះសង្ឃ​នៅ​ខេត្ត​ផ្សេងៗ ដែលមាន បំណង​ចង់​សិក្សា ផ្នែក​ភាសា បាលី វិញ ត្រូវ​វេច សម្ពាយ មក​សិក្សា​នៅ​ខេត្ត​ព្រះ​ត្រពាំង ។​

​យោងតាម​សេចក្ដីជូនដំណឹង​ពីសា​លា​គណ​ខេត្ត​ព្រះ​ត្រពាំង​ថា កម្មវិធី​ប្រលង​នៅតាម​វត្ត​រាម​នានា​ទាំង ៧ ថ្នាក់​នេះ គណៈ មន្ត្រី​សង្ឃ​នឹង​រៀបចំ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅមុន ពិធីបុណ្យ​ចូលឆ្នាំ​យួន​នា​ពាក់​កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០១៥ ខាង មុខ​នេះ ។​

​ការសិក្សា​របស់​ព្រះសង្ឃ​នៅតាម​វត្ត​អារាម​នានា​ក្នុង​ខេត្ត​ព្រះ​ត្រពាំង នេះ វា​បាន​ក្លាយទៅជា​ប្រពៃណី​មួយ ទៅហើយ ដោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នីមួយៗ​ជា​អ្នក​ទំ​នុង​បំរុង​បាយបាត្រ​ដល់​សមណ​សិស្ស ដែល​បាន និមន្ត មក ពី​វត្ត​នានា ដើម្បី​ស្នាក់ អាស្រ័យ​រៀនសូត្រ ជា​រៀងរាល់ឆ្នាំ ។ ចំណែក​គ្រូបង្រៀន​វិញ ក៏​ជា​ព្រះសង្ឃ និង ជា​ពុទ្ធបរិស័ទ​នៅក្នុង ចំណុះ ជើងវត្ត​នីមួយ​ជា​អ្នក​ប​ង្ក្រៀ​ន​ស្ម​គ្រ​ចិត្ត​បន្តវេន​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ផងដែរ ។ រីឯ​សមណ​សិស្ស វិញ ពេលចេញ រៀន ម៉ោង ៩ កន្លះ​ព្រឹក ត្រូវ​និមន្ត ច្រាច់​ចរ​បិណ្ឌ​បាត្រ​នៅ តាម​ផ្ទះ​ពុទ្ធបរិស័ទ​ដែល វត្ត​បាន​ចាត់ជា​វេន នីមួយៗ ដើម្បី​បាន ចង្ហាន់​មក​ទ្រទ្រង់​ជី​វិ​តិ​ន្ទ្រី​យ៍ ឲ្យ ប្រព្រឹត្តទៅ​ក្នុងការ​ប្រតិបត្តិ​ធម៌ និង​សិក្សា​អក្សរ សាស្ត្រ ខ្មែរ​រ បស់​ខ្លួន ។ ហើយ​ម្យ៉ាងទៀត កម្មវិធីសិក្សា​នេះ គេ​សង្កេតឃើញថា មិនដែល​មានការ​ជួយ​ជ្រោមជ្រែង​ណាមួយ ពីរ​ដ្ឋា ភិ​បាល បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម និង​ពី​រដ្ឋាភិបាល​ខ្មែរ​នៃ​ប្រទេស​កម្ពុជា​ឡើយ ។​

​សូម​បញ្ជាក់ដែរថា នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ មិនទាន់មាន​សាលា​មហាវិទ្យាល័យ ឬ​សកល​វិទ្យាល័យ​ណាមួយ ទាំង ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​ដែល​បង្កើតឡើង​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៅឡើយ​ទេ ។ ដូច្នេះ ព្រះសង្ឃ ខ្មែរ ក្រោម​អង្គណា​ដែល​ចង់​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ត្រូវតែ​និមន្ត​ចេញទៅ​ប្រទេស កម្ពុជា ឬ ថៃ ។ ចំណែក ព្រះសង្ឃ ដែល​និមន្ត​ទៅ​ប្រទេស​កម្ពុជា ត្រូវ​ចុះឈ្មោះ​រៀន​ថ្នាក់ អនុ​វ​ទ្យា ល័យ ឬ វិទ្យាល័យ​សា​ឡើងវិញ ព្រោះ​វិញ្ញាបនបត្រ ថ្នាក់ ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ដែល​ចេញ​ដោយ​អាគារ​ធិ​ការសិក្សា​នៃ​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​ខេត្ត​ព្រះ ត្រពាំង ដែនដី​កម្ពុជា ក្រោម មិនត្រូវ​បានទទួល ស្គាល់ ដោយ​ក្រសួងអប់រំជាតិ នៃ​ប្រទេស កម្ពុជា​ឡើយ ។ ចំណែក ប្រទេស​ថៃ ផ្ទុយ​ពី​ប្រទេស កម្ពុជា ក្នុងនាម​ជា ប្រទេសមួយ ដែល​មិនមែនជា​ជាតិខ្មែរ​ឈាម​ខ្មែរ​ដូចគ្នា តែ​គេ​បានទទួល​ស្គាល់ សមមូល​វិ​ញ្ញា ប​នប​ត្រ មកពី​ដែនដី​កម្ពុជា​ក្រោម ហើយ​បាន​លើក ទឹកចិត្ត​ឲ្យ​សមណ​សិស្ស ខ្មែរក្រោម​រាប់ រយ​អង្គ មានឱកាស ចូល បន្ត​ការសិក្សា​នៅតាម​សកល​វិទ្យាល័យ​នានា​យ៉ាងច្រើន ដូចជា មហាវិទ្យាល័យ មហា​ចុ​ឡា​ឡុង ករ​ណ៍​រាជ​វិទ្យាល័យ ដែល មាន មូលដ្ឋាន​នៅ​ខេត្ត​អយុធ្យា ជាដើម ៕​

ខាងក្រោមជារូបថត សមណសិស្ស និងយុវសិស្សប្រលង នៅវត្តបិដកត្យារាម (ក្នុងស្រុក) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៤ ៖

knong sruk 1 knong sruk 3 knong sruk 4

ខាងក្រោមជារូបថត កម្មវិធីប្រឡងរួមនៅក្នុងវត្តចំប៉ីសោភ័ណ (ត្រោកកើត) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ ៖

ថ្ងៃដំបូងនៃការប្រលង ។
ថ្ងៃដំបូងនៃការប្រលង ។
គណៈមេប្រយោគរងចាំកែវិញ្ញាសា ។
គណៈមេប្រយោគរងចាំកែវិញ្ញាសា ។
ប្រកាសឈ្មោះសិស្ស និងវិន័យប្រលង ។
ប្រកាសឈ្មោះសិស្ស និងវិន័យប្រលង ។

 

គណៈមេប្រយោគ ចាំកែវិញ្ញាសា ។
គណៈមេប្រយោគ ចាំកែវិញ្ញាសា ។

Comments are closed.