FIDH ៖ ព្រះសង្ឃខ្មែរក្រោមកំពុងជាប់គុក នៅវៀតណាមក្នុងចំណោមអ្នកទោស នយោបាយ ២១២ រូប
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ថា FIDH ដែលជាអង្គការសិទ្ធិមនុស្សមួយមានសមាជិកមកពីអង្គការ សិទ្ធិ មនុស្ស អន្តជាតិចំនួន ១៧៨ ដែលមានមូលដ្ឋាននៅក្នុងប្រទេសជាង ១០០ បានថ្លែងថា ព្រះសង្ឃខ្មែរក្រោម កំពុងជាប់គុក នៅក្នុងគុក នយោបាយរបស់វៀតណាម ក្នុងចំណោមអ្នកទោសនយោបាយចំនួន ២១២ រូប ។ នេះបើ យោងតាមសេច ក្ដីប្រកាសព័ត៌មាន មួយរបស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែមីនា កន្លងទៅនេះ ។

សេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា វៀតណាមជាប្រទេសមួយដែលមានគុកធំជាងគេនៅអាស៊ីអាគ្នេយ៍ សម្រាប់ឃុំ ឃាំង អ្នកទោសនយោបាយ ។ តាមស្ថិតិដែលបានចេញផ្សាយ ដោយសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) ដែលមាន មូលដ្ឋាន នៅអ៊ឺរ៉ុប បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន មានអ្នកទោសនយោបាយនៅវៀតណាម ចំនួន ២១២ នាក់ ដែលកំពុងត្រូវបាន រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមដាក់គុក និងមនុស្សមួយចំនួនឃុំឃាំង នៅក្នុងផ្ទះ ។ មនុស្សទាំង នេះ រួមមាន ព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរក្រោម នៅកម្ពុជាក្រោម, ក្រុមមេធាវីការពារសិទ្ធិ មនុស្ស , អ្នកសរសេរប្លក់, ក្រុមសកម្មជនដីធ្លី, អ្នកកាសែត, ក្រុមចលនាលទ្ធិប្រជាធិបតេយ្យ និងក្រុមជនជាតិដើម ភាគតិចហ្មុង និង ម៉ុងតៃញ៉ា ។
“វាត្រូវបានប៉ាន់ប្រមាណថា មានអ្នកទោសនយោបាយយ៉ាងហោចណាស់ ២១២ នាក់ ត្រូវឃុំឃាំង នៅប្រទេសវៀត ណាម និងមនុស្សជាច្រើនទៀតកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ។ អ្នកដែលជាប់ពន្ធនា គារ រួមមានមេធាវី អ្នកសរសេរប្លុក សកម្មជនដីធ្លី ព្រះសង្ឃពុទ្ធសាសនា អ្នកសារព័ត៌មាន អ្នកនិពន្ធ តារាចម្រៀង សកម្មជន ពលកម្ម អ្នកធ្វើយុទ្ធនាការ គាំទ្រលទ្ធិប្រជាធិបតេយ្យ និងពួកសមាជិកនៃ ជនជាតិភាគតិច និងសាសនា រួមទាំងព្រះពុទ្ធ សាសនាខ្មែរក្រោម និងជនជាតិ ហ្មុង (Hmong) សាសនា គ្រីស្ទាន និងជនជាតិម៉ុងតាញ៉ា (Montagnards)” ។
គិតមកទល់ពេលនេះ មានពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ៨ រូប ក្នុងនោះ ព្រះសង្ឃ ២ អង្គ និង គ្រហស្ថ ២ រូប នៃវត្តសិរីតា សេក និង អ្នកភូមិព្រៃជាប់ ៤ រូប ផ្សេងទៀត ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀត ណាមផ្ដន្ទាទោសឲ្យជា ប់គុកម្នាក់ៗ ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម និងពីបទ “ចាត់តាំងនាំមនុស្សចេញទៅក្រៅប្រទេស” និង “ទទួលប្រាក់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីចាត់តាំងប្រឆាំងរដ្ឋា ភិបាល បក្ស កុម្មុយនិស្តវៀតណាម” ។ ការចោទប្រកាន់នេះ ត្រូវបានតុលាការវៀតណាមលើក យកភស្តុតាងជាច្រើនមក បង្ហាញក្នុង សវនាការ ដើម្បីចោទប្រកាន់អ្នកទាំងនេះ មានដូចជា ការផ្ដល់ បទសម្ភាសដល់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) និង វិទ្យុអាស៊ីសេរី (RFA) ដែលមានមូលដ្ឋាននៅសហរដ្ឋ អាមេរិក ។
ក្រោយពីការចាប់ពលរដ្ឋខ្មែរក្រោមទាំងនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅអាមេរិក បានធ្វើបាតុកម្ម នៅមុខ ស្ថានទូតវៀតណាមទូទាំងពិភពលោក ជាច្រើនសារ ក្នុងនោះ មានធ្វើបាតុកម្មនៅមុ ខការិយាល័យក្រុម ប្រឹក្សា សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នៅទីក្រុង ស្សឺណែវ ប្រទេសស្វិស កាលខែកុម្ភៈ កន្លងទៅនេះ ដើម្បីជម្រុញឲ្យ សហគមន៍អន្តរជាតិ ដាក់សម្ពាធទៅរដ្ឋាភិបាលវៀតណាម ត្រូវគោរពសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ផងដែរ ។ ការធ្វើបាតុកម្មនេះ ស្របពេលដែលវៀតណាមចូល ឆ្លើយបំភ្លឺអំពីប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួននៅការិយាល័យ ក្រុមប្រឹក្សា សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នាទីក្រុងស្សឺណែវ ប្រទេសស្វិស នៅថ្ងៃទី ០៥ ខែកុម្ភៈ កន្លងទៅនេះ ៕