​ព្រះសង្ឃ​វត្ត​ព្រែក​ជ្រៅ​ ​ខេត្ត​ព​លលា​វ​ ​ទោះបីជា​ជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​រា​ត្បា​ត​ខ្លាំង​ ​តែ​ការសិក្សា​ ​នៅតែ​បន្ត​

0 328

ដោយ លី ឈូន

បន្ទាប់ពី​ព្រះសង្ឃ​ជាស​ម​ណ​សិស្ស​ ​សិក្សា​នៅ​វត្ត​គម្ភីរ​សាគរ​ ​ព្រែក​ជ្រៅ​ ​ត្រឡប់មក​ពី​ធ្វើ​កិច្ច​វត្ត​ ​ព្រះ​ចៅអធិការ​វត្ត​ ​ព្រះ​ឧបជ្ឈាយ៍​ ​នៅ​តាម​វត្ត​រៀង​ៗ​ ​ព្រះអង្គ​មក​ ​សមណ​សិស្ស​ទាំងអស់​ ​នៅតែ​បន្ត​ការសិក្សា​របស់​ប្រ​អង្គ​ដដែល​ ​។​ ​ការសិក្សា​ផ្ទាល់​របស់​ព្រះសង្ឃ​វត្ត​ព្រែក​ជ្រៅ​ ​ក្នុង​សម័យ​កូវិ​ដ​-​១​៩​ ​នេះ​ ​មិន​ខុសគ្នា​នឹង​ការសិក្សា​ដោយប្រយោល​តាម​ប្រព័ន្ធ​អន​ឡា​ញ​ប៉ុន្មាន​ឡើយ​ ​ដោយ​តុ​សិស្ស​ ​តុ​គ្រូ​គង់​ ​និង​អង្គុយ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ស្ទើ​តែ​ស្ដាប់​ពន្យល់​មេរៀន​មិន​ឮ​ ​រីឯ​តុ​សិស្ស​ ​និង​សិស្ស​វិញ​គង់​រៀន​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ ​ពី​ ​៤​ ​ទៅ​ ​៥​ ​ហត្ថ​ ​។​ ​ម្យ៉ាងទៀត​ ​ទោះ​ជា​នៅ​ក្នុង​ថ្នាក់រៀន​ក្ដី​ ​ក្រៅ​ថ្នាក់រៀន​ក្ដី​ ​ព្រះសង្ឃ​ជាស​ម​ណ​សិស្ស​ទាំងនោះ​ ​តែងតែ​ប្រើ​ម៉ា​ស​ពាក់​ ​និង​ទឹក​អាកុល​លាងដៃ​ ​ជើង​ ​និង​ស​ម្ភារៈ​ជាប្រចាំ​ ​ពោល​គឺ​អនុវត្ត​មិន​ឲ្យ​ខុល​ពី​សេ​ច​ក្កី​ណែ​រ​នាំ​របស់​​​ក្រសួងសុខាភិបាល​ ​និង​បំរាម​របស់​អាជ្ញាធរ​ឡើយ​ ​។​ ​ឆ្នាំនេះ​ ​វត្ត​ទាំង​ចំនួន​ ​២​២​ ​វត្ត​ក្នុង​ខេត្ត​ព​លលា​វ​ ​មានតែ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ តែមួយ​កត់​ ​ដែល​បើក​សាលារៀន​វិ​ស័យ​ពុទ្ធិកសិក្សា​ ​ដែល​រួម​មាន​ ​៣​ ​ថ្នាក់​ ​និង​មាន​សមណ​សិស្ស​ជាង​ ​៥​០​ ​ព្រះអង្គ​ ​និង​រូប​ ​។

​​កម្មវិធីបើក​បវេស្សន​កាល​ នៃ​វិស័យ​ពុទ្ធិក​សិក្សា​ នា​វត្ត​ព្រែក​ជ្រៅ ​ឆ្នាំ​សិក្សា ​ព.ស ២៥៦៥ ។ រូបៈ ផ្តល់ឲ្យ
​​កម្មវិធីបើក​បវេស្សន​កាល​ នៃ​វិស័យ​ពុទ្ធិក​សិក្សា​ នា​វត្ត​ព្រែក​ជ្រៅ ​ឆ្នាំ​សិក្សា ​ព.ស ២៥៦៥ ។ រូបៈ ផ្តល់ឲ្យ

សមណ​សិស្ស​ខ្មែរ​ក្រោម​មួយ​ព្រះអង្គ​​ ព្រះនាម​ ត្រឹង សុធា​ កំពុង​សិក្សា​នៅ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្ រៅ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ និង​សារព័ត៌មាន​ព្រៃ​នគរ​ថា​ ការ​សិក្សា​របស់​ព្រះអង្គ​ នៅ​វត្ត​គម្ពីរ​សាគរ​ព្រែក​ជ្រៅ​ ពេល​នេះ​ប្រិតប្រៀន​បង្ការ​ជំងឺ​កូវីដ-​១៩ តឹង​តែង​ជាង​​កាល​មិន​ទាន់​ចូល​ព្រះ​វស្សា ឆ្ងាយ​ណាស់ ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​មិន​ឲ្យ​ខុស​ពី​ការ​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល​ និង​បម្រាម​របស់​អាជ្ញាធរ​វៀតណាម​ឡើយ ។

សមណ​សិស្ស​អង្គ​នេះ​ បន្ត​ទៀត​ថា ការ​សិក្សា​របស់​ព្រះអង្គ​សព្វ​ថ្ងៃ​គឺ​ផ្ដោត​ទៅ​លើ​ធម៌អាថ៌​វិន័យ​ និង​អក្សរ​សាស្ត្រ​ខ្មែរ​សុទ្ធ​សាធ​មិន​បាន​លាយ​លាំ នឹង​អក្សរសាស្ត្រ​វៀតណាម​ឡើយ ​៖ « ឥឡូវ​នៅ​ព្រែក​ជ្រៅ​ព្រឹក​ឡើង​ម៉ោង ៨:៣០ ចូល​រៀន​ដល់​ម៉ោង​ ១០:៣០ ចេញ​ដល់​ពេល​រសៀល​ម៉ោង ​១:១៥ ចូល​ ម៉ោង​ ៤:00 ចេញ ។​​ ថ្នាក់​ឯក​ហ្នឹង​មាន​វិញ្ញាសា​វិន័យ​ អភិធម្ម​គឺ​ប្រជុំ​កង​ធម៌​ហ្នឹង​ជំនួស​អភិធម្ម​ វិញ្ញាសា​ចំណោទ​ និង​វេយ្យាករណ៍​បាលី ពុទ្ធា​នុ​ពុទ្ធ​​​ សរសេរ​តាម​អាន​​ សុភាសិត​តែង​សេចក្ដី​ ៨ វិញ្ញាសា​ មិន​មាន​វិញ្ញាសា​ភាសា​វៀតណាម​ទេ​» ។

ចំណែក​ព្រះចៅ​អធិការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ព្រះ នាម​ យឿង វ៉ឹង​ លើក​ឡើង​ក្នុង​កម្មវិធី​បវេស្សន​កាល​ នៃ​វិស័យ​ពុទ្ធិក​សិក្សា​ នា​វត្ត​ព្រែក​ជ្រៅ​ឆ្នាំ​សិក្សា​ព.ស ២៥៦៥ កាល​ថ្ងៃ ១៤ កើត​ខែ​ពិសាខ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ថា ការ​កសាង​វត្ត​អារាម​ គឺ​ជា​ការ​កសាង​មរតក​វប្បធម៌​ ជាតិ​ដ៏​ប្រពៃ​ហើយ​ តែ​ដើម្បី​ឲ្យ​មត៌ក​វប្បធម៌​ខ្មែរ​ក្រោម​ជាតិ​ខ្មែរ​ក្រោម​ បាន​គង់​វង្ស​ត​ទៅ​មុខ​ទៀត​បាន​គឺ​មាន​តែ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​មួយ​ប៉ុណ្ណោះ ។ ព្រះ​ចៅ​អធិការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​លើក​ឡើង​បន្ត​ទៀត​ថា សម្រាប់​វត្ត​របស់​ព្រះ​អង្គ​ឆ្នាំ​នេះ​ បើ​ក​បន្ត​កម្ម​វិធី​សិក្សា​វិស័យ​ពុទ្ធិក​ហ្នឹង ​គិត​ទាំ​ង​ព្រះសង្ឃ​និមន្ត​ពី​វត្ត​ខាង​ក្រៅ​ទៅ​រៀន​ថែម​ ២០ អង្គ​ផង​ ក្នុង​វត្ត​នេះ​មាន​​​ព្រះសង្ឃ​ ៧៧ អង្គ ៖​ «អីចឹង​ការសិក្សា​ជា​ការ​សំខាន់​ណាស់​ ក្រៅ​ពី​រៀប​ចំ​កសាង​វត្តា​រាម​ឲ្យ​បាន​ល្អ​ស្រួល​បួល​ហើយ យើង​ត្រូវ​តែ​មាន​ការ​ចាត់​តាំង​នៅ​ក្នុង​ការ​រៀន​សូត្រ​ ​អីចឹង​ការ​សិក្សា​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ឆ្នាំ​នេះ​ វត្ត​យើង​មាន​បើក​រហូត​ដល់​ទៅ​ប្រាំ​ថ្នាក់ ​គឺ​អក្ខរ​កម្ម​ទី ​១ ទី ២ ឯ​ធម្ម​វិន័យ​វិញ ​​មាន​ថ្នាក់​ត្រី​ ថ្នាក់​ទោ​ និង​ថ្នាក់​​ឯក គឺ​មាន​ចំនួន ៥ ថ្នាក់»

ព្រះ​ចៅ​អធិការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ លើក​ឡើង​បន្ថែម​ទៀត​ថា​ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ពុទ្ធិក​សិក្សា​ នៅ​ខេត្ត​ពល​លាវ​មាន​សន្ទុះ​ជឿន​លឿន ​ដូច​ខេត្ត​ដទៃ​ទៀត​ ព្រះ​អង្គ​បាន​បញ្ជូន​ព្រះសង្ឃ​ជា​សិស្ស​គណ​របស់​ព្រះអង្គ​ទៅ​សិក្សា​នៅ​ទីក្រុង​ព្រៃនគរ​ផង​ នៅ​ខេត្ត​ព្រះត្រពាំង​ផង នៅ​វិទ្យាស្ថាន​ពុទ្ធិក​សិក្សា​​នៅ​ទី​ក្រុង​ព្រែក​ឫស្សី​ផង​ ដើម្បី​ពង្រីក​វិស័យ​ពុទ្ធិកសិក្សា​នៅ​ខេត្ត​ពល​លាវ​នា​ថ្ងៃ​អនាគត​៖ «នៅ​ក្នុង​វត្ត​យើង​គឺ​បាន​ចេញ​ទៅ​សិក្សា​នៅ​សាលា​បាលី​ខេត្ត​ឃ្លាំង​អស់​ ៤​ អង្គ​ហើយ​ទៅ​រៀន​ខាង​គរុវិជ្ជា និង​សាលា​បាលី​នៅ​ខាង​ខេត្ត​ព្រះ​ត្រពាំង​ចំនួន​ ​៥ អង្គ​ទៀត ​រៀន​នៅ​វិទ្យាស្ថាន​ពុទ្ធិកសិក្សា​ខ្មែរ​ក្រោម ទីក្រុង​ព្រែក​ឫស្សី​ ១​ អង្គ​ទៀត​ហើយ​ហ្នឹង​ទៅ​រៀន​បម្រុង​នៅ​មហាវិទ្យាល័យ​នៅ​ទី​ក្រុង​ព្រៃនគរ​អស់​មួយ​អង្គ​ទៀត​ អីចឹង​ឆ្នាំ​ហ្នឹង​វត្ត​យើង​ដែល​ចេញ​ទៅ​រៀន​ក្រៅ​​មាន​ចំនួន​ ១១​ អង្គ»

ការ​លើក​ឡើង​មក​នេះ បន្ទាប់​ពី​វិស័យ​ពុទ្ធិក​សិក្សា​របស់​ព្រះសង្ឃ​តាម​វត្ត​អារាម​នានា​ នា​ដែន​ដី​កម្ពុជា​ក្រោម​ ត្រូវ​បិទ​ទាំង​ស្រុង​ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវិដ ១៩ ដែល​កំពុង​ញាំញី​ខ្លាំង​ក្នុង​ប្រទេស​វៀតណាម​ ពិសេស​តំបន់​កម្ពុជាក្រោម​នាទី​ក្រុង​ព្រៃនគរ​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ហូជីមិញ ​(Ho Chi Minh) ជាប់​ចំណាត់​ថ្នាក់​លេខ​ ២ ក្នុង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​ទ្វីប​អឺរ៉ុប លោក ​ត្រឹង សារ៉ុង​ លើក​ឡើង​ថា ​បម្រាម​ ឬ សេចក្ដី​ប្រកាស​របស់​រដ្ឋ​ដើម្បី​សុវត្ថិភាព​ អាយុ​ជីវិត​ពលរដ្ឋ​ គឺ ពលរដ្ឋ​ម្នាក់​ ៗ ត្រូវ​​តែ​អនុវត្ត​ហើយ​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ដំណើរ​ជីវិត​ព្រះសង្ឃ​ខ្មែរ​ក្រោម ​តាម​វត្ត​អារាម​នីមួយ​ៗ សព្វថ្ងៃ​ទោះ​រៀន​ក្ដី​មិន​រៀន​ក្ដី​ក៏​គង់​មាន​ការ​ជួប​ជុំ​ដើម្បី​ទទួល​ភត្ត ឬ ដើម្បី​នមស្សការ​ (ថ្វាយបង្គំព្រះ) ​​ជុំ​គ្នា​ជា​ដើម​ ​។ ដូច្នេះ​ការ​ខិត​ខំ​រៀន​សូត្រ​ដោយ​ការ​រក្សា​ការពារ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​រាល់​វិធាន​ការ​ការ​ការ​ពារ​ជំ​ងឺកូវី​ដ-១៩ ជា​ការ​ប្រពៃ​ណាស់​ ពី​ព្រោះ​ការសិក្សា​​ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ហ្នឹង​ជា​ទ្រព្យសម្បត្តិ​​មហា​សាល​សម្រាប់​មនុស្សជាតិ​ ៖ « រឿង​សំខាន់​ណាស់​កន្លែង​ហ្នឹង​ ព្រះអង្គ​សុទ្ធ​តែ​ជាបព្វជិត​អ្នក​បួស​ ដើម្បី​សិក្សា​រៀន​សូត្រ​យក​ចំណេះ​ដឹង​ខ្លួន​ឯង​ផង ​និង​ដើម្បី​ឲ្យ​ស្គាល់​តម្លៃ​វប្បធម៌​ជាតិ​ខ្លួន​ ​និង​ថែ​រក្សា​វប្បធម៌​ប្រពៃណី​​របស់​ជាតិ​ខ្លួន​ឲ្យ​បាន​ច្បាស់ផង​។ពីមុន​គ្មាន​ក្រដាស​​ គ្មាន​សៀវភៅ​សរសេរ​ផង​បុព្វ​បុរស​យើង​ ​លោក ចង​ក្រង​សរសេរ​លើ​តែ​​ស្លឹក​ឈើ​ទុក​សម្រាប់​ឲ្យ​យើង​រៀន​សូត្រ​​ដូច្នេះ​ ពេល​នេះ​ យើង​ត្រូវ​ខំ​កែ​ប្រែ​​ឡើង ព្រោះ​ពេល​នេះ​ ជា​សម័យ​រីក​ចំរើន​ហើយ​ យើង​សរសេរ​នឹង​ក្រដាស​សៀវភៅ​ រហូត​ដល់​សរសេរ​លើ​កុំព្យូទ័រ​ទៀត មាន​ការ​រីក​ចម្រើន​ដូច្នេះ​យើង​ក៏​ត្រូវ​រីក​ចម្រើន​ដែរ​ តែ​កុំ​ភ្លេច​ណា​យើង​ត្រូវ​រីក​រហូត​ កុំ​ឱ្យ​រីក​តែ​មួយ​រយៈ​ដូច​បុប្ផា​ គឺ​ត្រូវ​ធ្វើ​ឱ្យ​រីក​ជា​រៀង​រហូត»

វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ ស្ថិត​នៅ​ជិត​ទី​រួម​ខេត្ត​ពល​លាវ​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា ​បាក​លីវ​ ឆ្នាំ​នេះ​ វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ជា​វត្ត​ខ្មែរ​តែ​មួយ​គត់​ ក្នុង​ចំណោម​វត្ត​ទាំង​ ២២ ទូទាំង​​ខេត្ត​ពល​លាវ​ដែល​បើក​សាលា​ពុទ្ធិក​សិក្សា ។ ​​ព្រះ​ចៅ​អធិការ​ និង​គណៈ​កម្មការ​វត្ត​មួយ​ចំនួន ​នៅ​ក្នុង​ខេត្ត​ពល​លាវ​​ឲ្យ​ដឹង​ថា​កាល​ពី​ឆ្នាំ​ទៅ​មិញ​ (ព.ស ២៥៦៥) មាន​វត្ត​​ចំនួន ៥ បើក​សាលា​ពុទ្ធិកៈ​ គឺ​មាន​វត្ត​ពុតធ្លេ​ថ្មី ​វត្ត​ពុតធ្លេ​ចាស់​ វត្ត​ខ្វែង​បបែល​កណ្ដាល​ វត្ត​ដើម​ពោន ​និង​វត្ត​ព្រែក​ជ្រៅ​ មូលហេតុ​ដែល​ឆ្នាំ​នេះ ​វត្ត​ទាំង​នោះ​មិន​បាន​បន្ត​បើក​សាលា​ពុទ្ធិក​សិក្សា​តទៅ​ទៀត ក៏​ដោយ​អាស្រ័យ​ថា​ មិន​មាន​ព្រះសង្ឃ​សិក្សា​រៀន​សូត្រ​ច្រើន ​ហើយ​តាម​វត្ត​នីមួយ​ៗ ក៏​ពិបាក​នឹង​​រក​គ្រូ​អាចារ្យ​សម្រាប់​បង្រៀន​ទៀត​ផង​​ ។ នៅ​ក្នុង​ខេត្ត​ពល​លាវ​សព្វ​ថ្ងៃ​មាន​ចំនួន​វត្ត​ ២២ និង​មាន​ព្រះ​សង្ឃ​ចំនួន​​ជិត​ ២០០ អង្គ​ តែប៉ុណ្ណោះ ៕

Leave A Reply

Your email address will not be published.