ព្រះសង្ឃ​ត្រូវ​រថយន្ត​យួន​បុក​គ្រោះថ្នាក់​ធ្ងន់ ពេល​ទៅ​ស្ដាប់​យួន​បញ្ចុះបញ្ចូល​

0 156

ដោយ ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃន​គរ​

​ព្រះសង្ឃ ២ អង្គ និង អ្នកបើក​ម៉ូតូ​ម្នាក់ ត្រូវ​រថយន្ត​ដឹកទំនិញ​របស់​ជនជាតិ​យួន បុក​បណ្ដាល​ឲ្យ​រងគ្រោះ ជា​ទម្ងន់ ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី ២២ ខែសីហា នេះ តាម​បណ្ដា​យ​ផ្លូវជាតិ លេខ ៦៣ ខណៈដែល​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ​ធ្វើដំណើរ​ពី​វត្ត​រំដួល​ទៅ​វត្ត​ចា​រ៉ិ៍ ដើម្បី​សិក្សា​វគ្គ​បំពាក់បំប៉ន់​ការពារជាតិ ដែល​រៀបចំ​កម្មវិធី​ដោយ​មន្ទីរ​សាសនា​ខេត្ត​ព្រះ​ត្រពាំង នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។​

លោក កៀង សាវណ្ណ អ្នកបើកម៉ូតូ ជូនព្រះសង្ឃត្រូវគ្រោះ ថ្នាក់ចរាចរណ៍ដេកសម្រាកក្នុងមន្ទីរពេទ្យខេត្តព្រះត្រពាំង ។
លោក កៀង សាវណ្ណ អ្នកបើកម៉ូតូ ជូនព្រះសង្ឃត្រូវគ្រោះ ថ្នាក់ចរាចរណ៍ដេកសម្រាកក្នុងមន្ទីរពេទ្យខេត្តព្រះត្រពាំង ។

ព្រះសង្ឃ​នៅ​ស្រុក​ថ្កូវ​មួយអង្គ​ដែល​បានដឹង​ហេតុការណ៍​នេះ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ជន​រង គ្រោះ​ទាំង ៣ រូបនេះ រួមមាន ព្រះសង្ឃ​ទាំងពីរ​អង្គ ជា​ព្រះសង្ឃ​វត្ត​រំដួល និង​គ្រហស្ថ​ម្នាក់​ជា​អ្នករត់​ម៉ូតូ​ជា មួយ​ព្រះសង្ឃ ។

​ជនរងគ្រោះ​ទាំង ៣ រូបនេះ ព្រះតេជព្រះគុណ ត្រឹង វ៉ាំ​ង វៀង (Tran Van Huyen) ព្រះជន្ម ២៣ វស្សា ត្រូវ​រង​គ្រោះជា​ទម្ងន់ ដោយ​បាក់​ព្រះ​ហ​ស្ថ​ម្ខាង ហើយ​ត្រូវបាន​ឡាន​សង្គ្រោះបន្ទាន់​បញ្ជូនទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ នាទី​ក្រុង​ព្រៃនគរ ។ ចំណែក ព្រះតេជព្រះគុណ ថាច់ វ៉ាំ​ង កឹង ព្រះជន្ម ២៣ ព្រះវស្សា ដែរ រងរបួស​ស្រាល និង លោក កៀង សាវ​ណ្ណ អ្នកបើក​ម៉ូតូ ជូន​ព្រះសង្ឃ​ត្រូវ​គ្រោះថ្នាក់​ធ្ងន់​បាក់​ឆ្អឹងខ្នង ត្រូវ បាន​គេ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះ​ត្រពាំង ។​

តាម​ប្រភព​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា រថយន្ត​ដែល​បុក​ព្រះសង្ឃ​នោះ មាន​ស្លាក​លេខ ៦៣ មកពី​ខេត្ត​តៀង​យ៉ាង និង​ថា​ក្រុម​សមត្ថកិច្ច​វៀតណាម​បាន​សួរនាំ​ម្ចាស់​រថយន្ត ដើម្បី​ស្វែងរក​ហេតុផល​លើ ករណី​នេះដែរ តែ​នៅ​មិនទាន់​ដឹងថា រដ្ឋាភិបាល​ចាត់ការ​យ៉ាងណា​នៅឡើយ ។​

​ប្រភព​បាន​បន្តទៀតថា សមាគម​សង្ឃ​ខ្មែរ​នៅ​ព្រះ​ត្រពាំង អាច​នឹង​ជម្រាប​រឿងនេះ​ទៅ​អាជ្ញាធរ​វៀតណាម ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ជនរងគ្រោះ​ទាំងនេះ ផងដែរ ពីព្រោះ​ព្រះសង្ឃ​ដែល​ធ្វើដំណើរ​ទៅ​រៀន​នេះ វា​ពាក់ ព័ន្ធ​នឹង​ការដែល​រដ្ឋាភិបាល​វៀត​ណា​ម​បាន​បើក​វគ្គ​សិក្សា​អ្វីមួយ​ដែល​គេ​ហៅ “​បំពាក់បំប៉ន់​ចំណេះដឹង​ការ ពារ​ជាតិ​” នោះ ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី ២២ ដល់ ថ្ងៃទី ២៥ ខែសីហា នេះ រដ្ឋាភិបាល​វៀតណាម បាន​កោះ និមន្ត​ព្រះ សង្ឃ​ទៅ​ចូលរួម​កម្មវិធីសិក្សារ​យៈ​ពេល ៤ ថ្ងៃ ស្ដីអំពី “​វគ្គ​បំពាក់បំប៉ន​ចំណេះដឹង​ការពារជាតិ និង សន្តិសុខ​” នៅ​វត្ត​ស្វាយ​សៀម​ថ្មី និង​វត្ត​ចា​រ៉ិ៍ ឋិត​នៅក្នុង​ស្រុក​ថ្កូវ នៃ​ខេត្ត​ព្រះ​ត្រពាំង ។​

​ព្រះសង្ឃ​បាន​ប្រាប់ថា ការសិក្សា​នេះ ព្រះសង្ឃ​នៅ​ស្រុក​ថ្កូវ​មាន ៤៤ វត្ត ត្រូវបាន​គេ​ចែកចេញជា​ពីរ​ក្រុម គឺ​ព្រះសង្ឃ​ចំនួន ២១ វត្ត ទៅ​សិក្សា​នៅ​វត្ត​ចា​រ៉ិ៍ រយៈពេល ៣ ថ្ងៃ គឺ​ចាប់ ពីថ្ងៃ​ទី ២២ ដល់ ២៤ ខែសីហា និង ២១ វត្ត​ដទៃទៀត ទៅ​សិក្សា​នៅ​វត្ត​ស្វាយ​សៀម​ថ្មី រយៈពេល ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី ២៣ ដល់ ២៥ ខែសីហា នេះ ៕

Leave A Reply

Your email address will not be published.