គណៈប្រតិភូអន្តរសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក
គណៈកម្មការសាសនាអន្តរជាតិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដឹកនាំដោយព្រះតេជព្រះគុណ ធីធី ធម្មោ ជានាយក និងជាប្រធានសហគមន៍ព្រះសង្ឃខ្មែរក្រោម ប្រចាំអាមេរិកាំងខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ២៣ មេសា ២០១៥ កន្លងទៅថ្មីៗ នេះ បាននិមន្តទៅជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក គ្រីស្តូភើ ស្មីត (Christopher Smith) ទទួលបន្ទុកសេរីភាពអន្តរសាសនា ។
ការចូលជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកទទួកបន្ទុកសិទ្ធិមនុស្ស គឺដើម្បីរាយការណ៍ពីបញ្ហារំលោភបំពានផ្នែកសិទ្ធិមនុស្ស សិទ្ធិសាសនា ពីសំណាក់រដ្ឋាភិបាលវៀតណាម មកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ។
បន្ទាប់ពីចូលរួមប្រជុំ នៅក្រសួងការបរទេសសហរដ្ឋអាមេរិករួចមក តំណាងគណៈកម្មការសាសនាអន្តរជាតិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បាននិមន្តទៅការិយាល័យវិទ្យុសំឡេងសហរដ្ឋវីអូអេ (VOA) និងវិទ្យុអាស៊ីសេរី (RFA) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីផ្តល់បទសម្ភាសន៍ ស្តីអំពីលទ្ធផលនៃការចូលជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ។




Comments are closed.