ព្រះសង្ឃ​ខ្មែរក្រោម​ដាក់​ញត្តិ​ទៅ​ស្ថានទូត វៀតណាម​ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​កម្ពុជា​ក្រោម​

0 63

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ព្រះសង្ឃ​ខ្មែរក្រោម​ជាង ១០ អង្គ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សុក្រ ទី ២៧ ខែធ្នូ បាន​យក​ញ្ញ​តិ្ត​មួយ​ដាក់​នៅ​ស្ថានទូត​វៀតណាម ប្រយោជន៍​ឱ្យមាន​ការបញ្ឈប់​ការបំពាន​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។​

ព្រះសង្ឃខ្មែរក្រោមមុខស្ថានទូតវៀតណាម នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៧  ខែធ្នូ ឆ្នាំ ២០១៣ ។
ព្រះសង្ឃខ្មែរក្រោមមុខស្ថានទូតវៀតណាម នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៣ ។

ព្រះតេជព្រះគុណ ថាច់ ថាវ​វី បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ក្រោយពី​ជួប​ជាមួយ​មន្ត្រី​តំណាង​ស្ថានទូត​វៀតណាម​រួម​មក មន្ត្រី​នោះ មិនបាន​ទទួលយក​ញត្តិ​នោះទេ ពោលគឺ​គ្រាន់តែ​បាន​ខ្លឹមសារ​ញ្ញ​តិ្ត​នោះ​តែប៉ុណ្ណោះ ដោយ​ស្នើឱ្យ​ព្រះសង្ឃ​ទាំង នោះ ដាក់​ញ្ញ​តិ្ត​ទៅ​ក្រសួងការបរទេស​កម្ពុ​ជា​វិញ ។​

​ញ្ញត្តិ​ដែល​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ទៅ​ស្ថានទូត​វៀតណាម​នោះ គឺ​ស្នើឱ្យ​ដោះលែង ព្រះតេជព្រះគុណ លីវ នី​, ព្រះតេជព្រះគុណ ថាច់ ធឿន​, លោក ត្រា វ៉ាន់ ថា ,​លោក ថាច់ ភូមិ​រិ​ទ្ធិ និង​ពលរដ្ឋ​អ្នកភូមិ​ព្រៃ​ជាប់ ៤ នាក់​ទៀត ដែល​បាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ផ្ដន្ទាទោស ឲ្យ​ជាប់គុក ម្នាក់​ពី ១០ ខែ​ទៅ ៦ ឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ នេះ ។​

​ញ្ញត្តិ​ដដែល ក៏បាន​ស្នើឱ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការគំរាមកំហែង​គ្រប់​រូបភាព​, ការតាមដាន​, ការឃ្លាំមើល និង​ការបិទ​សិទ្ធិ សេរីភាព​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ។ និង​បញ្ឈប់​ជាបន្ទាន់ នូវ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ព្រះពុទ្ធសាសនា​តាម​វត្ត​អារាម​នានា ៕

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត ព្រៃ​ជាប់ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀតណាម ។​

​ជនជាប់ចោទ​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ នាក់ នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​បៀ​ង​ដុង A (Bien Dong A ) ឃុំ វិញ​ត្រាច់​ដុង (Vinh Trach Dong) ទីក្រុង​ពល​លាវ ខេត្ត​ពល​លាវ ម្នាក់ៗ​ត្រូវបាន​តុ​ការ​ដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាម​សម្រេច ប្រកាស សាលក្រម​ឲ្យ​ជាប់គុក ដូចតទៅ ៖

១.​អ្នកស្រី លី ធី សា​បុ​ត (Lý Thị Sà Bột) ១ ឆ្នាំ​
២.​អ្នកស្រី លី ធី យន់ (Lý Thị Dạnh) ១ ឆ្នាំ​
៣.​អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan) ១ ឆ្នាំ​
៤.​លោក លី មិន ហាយ (Lý Minh Hải) ១១ ខែ និង​
៥.​លោក តាំង ផល្លា (Tăng Pho La) ១០ ខែ​

​ចំណែក​អ្នកស្រី លី ធី សា​បុ​ត ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញ ទៅ​ក្រៅប្រទេស មុនពេល​វៀតណាម​ចាប់ខ្លួន ។​

​យោងតាម​សេចក្ដីប្រកាស​របស់​ចៅក្រម​នៅក្នុង​អង្គ​សវនាការ​នេះ​ថា ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ រូបនេះ ត្រូវ បាន​ចោទ​ប្រ កាន់​ទោស ព្រោះ​បាន​ជួយ​ទូងស្គរ និង​វៃ​រគាំង​នៅ​វត្ត​ព្រៃ​ជាប់ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បី​ប្រឆាំងនឹង​ការ សម្រេច​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការចាប់​ផ្សឹក​ព្រះតេជព្រះគុណ លី ចិន្ដា ។​

​មកដល់​ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម​បានប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ២ ទៅ ៦ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ​មនុស្ស ចេញទៅ​ក្រៅ ប្រទេស​” និង ” ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង ប្រឆាំង​រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម​” ។​

​សាលក្រម​នេះ បានសម្រេច​ផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត សេរី​តាសេក​ឲ្យ​ជាប់ពន្ធនាគារ ៦ ឆ្នាំ ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត សេរី​តាសេក ឲ្យ​ជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិ​រិ​ទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩ ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ ដើម្បី​ប្រឆាំង​រដ្ឋា​ភិ បាល​” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ មនុស្ស​រត់​ចេញទៅ​ប្រទេសក្រៅ​” ។ អ្នក​ទាំង ៤ រូបនេះ មាន​ស្រុ​កំណើត ឃុំ​វិញ​ហាយ (Vĩnh Hải) ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។​

​ក្រោយពី​បក្សកុម្មុយនិស្ត​វៀតណាម​បាន​ចាប់ខ្លួន​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ ដាក់ពន្ធនាគារ មក សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​វៀតណាម​ជា បន្តបន្ទាប់ ដើម្បី​ជម្រុញ​ឲ្យ​វៀតណាម​ដោះលែង​ជនរងគ្រោះ​ទាំងនេះ ។​

​កាល​ខែតុលា ឆ្នាំ ២០១៣ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន ចេញ​សេចក្ដី​ថ្លែង ការណ៍​ជា​ភាសា​អង់គ្លេស​មួយ ហើយ​បានចេញ​ផ្សាយ​តាម​គេហទំព័រ​ជា​ផ្លូវការ​របស់ខ្លួន ទាមទារ​ឲ្យ​វៀតណាម​ដោះ លែង ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដោយ​ឥត​លក្ខខណ្ឌ និង​ថ្លែងថា ការដែល​វៀតណាម​ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ ក្រោម ដាក់ពន្ធនាគារ​នោះ ជាការ​បំពាន​លើ​មាត្រា​នៃ​សេចក្ដី​ប្រ កាស ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជន ជាតិ​ដើម ដែល​វៀត ណា​ម​ជា​ប្រទេស​ហត្ថលេខី ៕

Leave A Reply

Your email address will not be published.