ខ្មែរក្រោម​ប្រារព្ធ​ខួប ៨ ឆ្នាំ​នៃ​ការ​សុគត​របស់​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន​

107

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ព្រះសង្ឃ ពលរដ្ឋ​ខ្មែរក្រោម និង​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៥០ រូប នៅ​ព្រឹក​ថ្ងៃទី ២៧ កុម្ភៈ ២០១៥ នេះ បាន​ប្រារព្វ​ខួប ៨ ឆ្នាំ នៃ​ការ​សុគត​របស់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយអង្គ ព្រះនាម អ៊ាង សុខ​ធឿន នៅ​វត្ត​ទ្រនំ​ជ្រឹង សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ទីកន្លែង​បញ្ចុះ​សព​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន ​ដែលអាជ្ញាធរ និង​គណៈកម្មការ​វត្ត​យកមកកប់ភ្លាមៗ ​ក្បែរ​របង​វត្ត​ទ្រនំ​ជ្រឹង ។
ទីកន្លែង​បញ្ចុះ​សព​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន ​ដែលអាជ្ញាធរ និង​គណៈកម្មការ​វត្ត​យកមកកប់ភ្លាមៗ ​ក្បែរ​របង​វត្ត​ទ្រនំ​ជ្រឹង ។

លោក យន្ត ថា​រ៉ូ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​តំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្តួចផ្តើម រៀបចំ​ធ្វើបុណ្យ​គម្រប់​ខួប​នេះ បាន​លើកឡើងថា ការ​សុគត​របស់​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន មកទល់ នឹង​ពេលនេះ នៅតែ​ជា​អា​ថ៍កំ​បាំង ។​

​លោក​ថ្លែងបន្តថា ក្នុងនាម​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ លោក នឹង​បន្ត​ដាក់​លិខិត អន្តរាគមន៍​ទៅ​អាជ្ញាធរ ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ឡើងវិញ និង​សែ្វ​ង​រកមុខ​ឃាតករ យកមក​កាត់ទោស​តាមផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ព្រះ​សព​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន ។​

ក្នុង​កម្មវិធី​នេះ គឺ​យើងខ្ញុំ ធ្វើ​ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសល ប្រគេន​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះអង្គ ឲ្យ​ព្រះអង្គ​សោយសុខ ។ ហើយ​យើងទាំងអស់គ្នា នៅទីនេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ព្រះអង្គ ។​

_DSC0050

​លោក ឡុង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បន្ទាយមានជ័យ អមដោយ​សហការី​រប​ស់លោក ៤ រូប ចូលរួម​ក្នុង​ពិធីបុណ្យ​បង្សុកូល​នោះ មានប្រសាសន៍ថា ករណី​សុគត​របស់​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន​នេះ មិនមែនជា​រឿង​ធ្វើអត្តឃាត ដោយ​ខ្លួន​ព្រះអង្គឯង​ឡើយ តែ​វា​ជា​រឿង​ឃាតកម្ម ។ លោក​ថា លោក នឹង​សរសេរ​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ឲ្យ​បើក​កា​ស៊ើបអង្កេត​សំណុំ​រឿងនេះ ឡើងវិញ ។

ត្រឡប់​ទៅវិញ ខ្ញុំ នឹង​ពាំនាំ​អ្វី​ដែលជា​ខ្លឹម​ជា​គោល យើង នឹង​សរសេរ​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​បើក​ការស៊ើបអង្កេត ឬក៏​បង្ហាញ​នៃ​សុំ​រឿង​ស៊ើបអង្កេត​នេះ ដំណើរការ​ដល់​ណា​ហើយ ។ យើ​ករណី ដែល​គេ​ធ្វើ​គត់​ព្រះអង្គ​ហ្នឹង ដូច​ចម្លើយ​បឋម​របស់​មន្ត្រី​ជំនាញ​ថា ដោយសារ​លោក​ញៀន​ថ្នាំ ។ វា​មិនដែល​មនុស្ស​ញៀន​ថ្នាំ​ទៅ​អា​រក​ខ្លួនឯង ហើយ​កាត់ដៃជើង​ខ្លួនឯង​កើត​នោះទេ ។ ធម្មតា​តែ​វា​កា​ត់ដៃ​វា​ឈឺដៃ​ហើយ មិនអាច​យក​កាំបិត​មក​អារ​គល់​ក​ខ្លួនឯង​កើត​នោះទេ តាម​ការវិភាគ​បឋម​នោះ  អញ្ចឹង​វា​ជាការ​គ្រោងទុក ។​

កាលពី​ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះនាម អ៊ាង សុខ​ធឿន បាន​និមន្ត​ចូលរួម​បាតុកម្ម​ជាមួយ​ព្រះសង្ឃ​ក្នុង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅមុខ​ស្ថានទូត​វៀតណាម ដើម្បី​សុំ​ឲ្យ​រដ្ឋការ​ប្រទេស​វៀតណាម ផ្ដល់​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម បានរស់នៅ​ជា​ជនជាតិខ្មែរ​ពេញលេញ លើ​ទឹកដី​កំណើត​របស់ខ្លួន​ស្របច្បាប់ ។

ក្រោយពី​ព្រះអង្គ​និមន្ត​ទៅកាន់​វត្ត​ទ្រនំ​ជ្រឹង ឃុំ​បឹង​ធំ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​វិញ នៅ​ថ្ងៃ​បន្ទាប់​មាន​ព័ត៌មាន​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ថា ព្រះអង្គ​បានធ្វើ​អត្តឃាត ដោយ​អា​រក នៅ​យប់​ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ​២០០៧ នោះ ។ ព្រះ​សព​របស់​ព្រះអង្គ​ត្រូវ​អាជ្ញាធរ និង​គណៈកម្មការ​វត្ត​យកទៅ​បញ្ចុះ​ក្រោយ​របង​វត្ត​ទ្រនំ​ជ្រឹង ដោយ​ហាម​ប៉ះពាល់​សព និង​មិន​ព្រម​ឲ្យ​ធ្វើ​កោសល្យវិច័យ​ឡើយ ។​

​​ប្រធាន​ប្រតិបត្តិ​លេខាធិការដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ឡែ​ន បាន​រៀបរាប់​ពី​ដំណើររឿង​នៃ​ការ​សុគត​របស់​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន​ ថា កាលពី ៨ ឆ្នាំមុន គឺ​នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ។ បន្ទាប់ពី​បាន​ចូលរួម​ក្នុង ក្បូន​បាតុកម្ម​មួយ​នៅ​ស្ថានទូត​យួន ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​តវ៉ា​សុំ​ឲ្យ​ប្រទេស​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក ។​

​ការទទួល​អនិច្ចធម្ម​របស់​ព្រះ​តេជគុណ អ៊ាង សុខ​ធឿន កាលពី​ឆ្នាំ ២០០៧ ។ ក្រោយ​ពេលដែល​ព្រឹត្តិការណ៍ បាតុកម្ម​នៅខាងមុខ​ស្ថានទូត​យួន ហើយ​ព្រះសង្ឃ និង​បងប្អូន​ខ្មែរក្រោម​យើង បាន​ទៅ​ទាមទារ​ឲ្យ​យួន នឹង​គោរព​សិទ្ធិសេរីភាព​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​ក្រោម ។ ព្រះអង្គ​លោក​បាន​ចូលរួម​ធ្វើបាតុកម្ម​រយៈពេល ២-៣ ថ្ងៃ ។ ប៉ុន្តែ ដល់​ថ្ងៃ​ចុងក្រោយ មុនពេល​ដែល​លោក​សុ​គត់​ហ្នឹង គឺ​ថ្ងៃ​ដែល​លោក​ទៅធ្វើ​បាតុកម្ម ។ ក្រោយមក​លោក​មក​ស្នាក់នៅ​វត្ត​សាមគ្គី​រង្សី ។ ប៉ុន្តែ ដល់​ថ្ងៃ​ចុងក្រោយ​ហ្នឹង លោក​ក៏​មកពី​វត្ត​សាមគ្គី​រង្សី លោក​មក​ស្នាក់នៅ​វត្ត​ទ្រនំ​ជ្រឹង​ហ្នឹង ។ ក្នុង​ថ្ងៃនោះ មិនដឹងថា ជា​មូលហេតុ​យ៉ាងម៉េច ស្រាប់​តែមាន​ឮ​ព័ត៌មាន​ថា គេ​ធ្វើឃាត​ព្រះ​តេជគុណ អ៊ាង សុខ​ធឿន ។ ដល់ពេល​ហ្នឹង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​សមាគម​ព្រះសង្ឃ​រួមជាមួយ នឹង​អង្គការ​សមាគម​ផ្សេង​ហ្នឹង​ក៏​បានមក​តាមដាន​ព្រឹត្តិការណ៍ និង​ស៊ើបអង្កេត​នៅ​ព្រឹត្តិការណ៍​នោះ ។ ប៉ុន្តែ ក្នុងចំណោម​នោះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចូលមក​គឺ​អាជ្ញា​ធម៌ និង​សមត្ថកិច្ច​ហ្នឹង មិន​អនុញ្ញាតិ​ឲ្យ​អង្គការ​សមាគម​ហ្នឹង​ក្តាប់​នូវ​ស្ថានភាព​គ្រប់​ជ្រុងជ្រោយ​ទេ ធ្វើ​ឲ្យ​ស្ថានភាព​ផ្សេងៗ ហ្នឹង ស្ថិតនៅ​ភាព​អា​ថ៍កំ​បាំង​រហូត​ដល់ពេល​បច្ចុប្បន្ន​ហ្នឹង ។ ចឹ​ង​នៅក្នុង​ភាព​អា​ថ៍កំ​បាំង​ទាំង​អម្បាលម៉ាន ដែល​បាន​កប់​ទុក​ក្នុង​រឿង​មនុស្សឃាត​ដល់​ព្រះ​តេជគុណ អ៊ាង សុខ​ធឿន ហ្នឹង ធ្វើ​ឲ្យ​យើងខ្ញុំ​ទាំងអស់គ្នា ក្នុងនាម​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កើតទុក្ខ​មិន​សុខចិត្ត បានធ្វើ​លិខិត​ហ្នឹង​ទៅដល់​តុលាការ នៅ​ខេត្តកណ្តាល ដើម្បី​ស្វែងរក​យុត្តិធម៌ ។ ប៉ុន្តែ ចម្លើយ​របស់​តុលាការ​ហ្នឹង ក៏​គ្មាន​ផ្តល់​ផល​វិជ្ជមាន​ដល់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រហូតដល់​ពេលបច្ចុប្បន្ន ។ ចឹ​ង​ក្នុងពេល​បច្ចុប្បន្ននេះ យើងខ្ញុំ​ទាំងអស់គ្នា ក្នុងនាម​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានក​ទីនេះ រាល់​ឆ្នាំ ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ទាំងអស់នេះ ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ធ​របស់​ព្រះអង្គ ហើយក៏​សូម​ទាមទារ​រក​យុត្តិធម៌​ជូន​ដល់​ព្រះអង្គ ឲ្យ​ព្រះអង្គ​បាន​ស្ងប់ នៅក្នុង​ការដែល​ទទួល​មរណៈភាព​ដោយ​អំពើ​អយុត្តិធម៌​បែបនេះ ។​

_DSC0086 _DSC0084 _DSC0070 _DSC0067 _DSC0060 _DSC0042 _DSC0041

Comments are closed.