ពលរដ្ឋ​ខ្មែរក្រោម ​នៅ​ដែនដី​កំណើត​រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ខណៈ​កូ​វី​ដ​-១​៩​ ​ផ្ទុះ​ខ្លាំង​ជាថ្មី​

0 160

ដោយ គឹម សាវតា

​រយៈពេល​ជិត​ ​១​ ​ឆ្នាំទៅ​ហើយដែល​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​រាតត្បាត​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​វៀ​ត​ណា​ ​មួយ​ចំនួន​ ​បាន​ឆ្លង​ ​និង​ស្លាប់​ជាបន្តបន្ទាប់​ ​ក្រៅពី​នេះ​ ​រោងចក្រ​សហគ្រាស​មួយ​ចំនួន​ធំ​ ​បាន​បិទ​ដំណើរការ​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​មិន​មានការងារ​ធ្វើ​ ​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​ ​។​ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាន​នៃ​ជំងឺ​នេះ​ ​រដ្ឋាភិបាល​វៀតណាម​ ​ចេញ​វិធានការ​បិទ​ខ្ទប់​ ​ហើយ​បាន​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ ​ដើម្បី​ដោះស្រាយបញ្ហា​ជីវភាព​ប្រជាពលរដ្ឋ​ ​។​ ​ថ្មីៗ​ ​នេះ​ កូ​វីត​-​១​៩​ ​បាន​ផ្ទុះឡើង​ជាថ្មី​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ហើយ​អាជ្ញាធរ​ក៏​ចាត់វិធានការ​រិ​ត​បន្ដឹង​ជាថ្មី​ ​តែ​ពលរដ្ឋ​ខ្មែរក្រោម​មួយ​ចំនួន​អះអាង​ថា​ ​អាជ្ញាធរ​វៀតណាម​ ​អនុវត្តន៍​វិធានការ​នេះ​ ​មាន​ភាព​លំអៀង​ ​ដោយ​គាប​ស​ង្តត់​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដូចជា​បិទ​ខ្ទប់​ទាំង​ ​ដែល​ដឹង​ថា​ភូមិ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​រស់នៅ​មិន​មាន​កើត​កូ​វី​ដ​ក៏ដោយ​ ​ខណៈ​ដែល​ភូមិ​ ​ដែល​មាន​ប្រជាជន​វៀតណាម​រស់នៅ​បើក​ធម្មតា​ ​និង​ករណី​បិទ​ខ្ទប់​ហើយ​មិន​ផ្ដល់​ជំនួយ​ឧ​ត្ថម្ភ​ដល់​ខ្មែរក្រោម​ ​ខណៈ​ពលរដ្ឋ​វៀតណាម​ ​ទទួល​បានជា​ដើម​ ​។

FILE - Vietnamese soldiers look out from a truck as they deliver food in strict lockdown areas amid the COVID-19 pandemic in Ho Chi Minh, Vietnam, August 24, 2021. Reuters
FILE – Vietnamese soldiers look out from a truck as they deliver food in strict lockdown areas amid the COVID-19 pandemic in Ho Chi Minh, Vietnam, August 24, 2021. Reuters

​យោង​តាម​របាយការណ៍​ ​ការ​ធ្វើ​បច្ចុប្បន្នភាព​ជំងឺ​កូ​វី​ដ​-​១​៩​ ​ប្រចាំថ្ងៃ​ ​នៅ​តាម​បណ្តា​ប្រទេស​ជាប់​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​ ​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​១​ ​បានឲ្យ​ដឹង​ថា​ ​ប្រទេស​ថៃ​ ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៦​៥​៥​៩​ ​នាក់​ ​ប្រទេស​វៀតណាម​ ​ចំនួន​ ​១​៣​១​០​៩​ ​នាក់​ ​ប្រទេស​កម្ពុជា​ ​ចំនួន​ ​២​៩​ ​នាក់​ ​ប្រទេស​ឡាវ​ ​ចំនួន​ ​១​៥​១​០​ ​នាក់​ ​។​

​ចំនួន​នេះ​ ​បង្ហាញ​ថា​ ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ប្រចាំថ្ងៃ​ ​នៅ​ប្រទេស​វៀតណាម​ ​បាន​កើន​ឡើង​ច្រើនជាង​គេ​ ​ដែល​ចំនួន​នេះ​ ​បាន​កើន​ឡើង​ក្នុង​ប្រទេស​វៀតណាម​ជាថ្មី​ ​នៅ​រយៈពេល​ចុងក្រោយ​ ​ដោយ​តម្រូវ​ឲ្យ​វៀតណាម​ ​រឹត​បន្តឹង​វិធានការ​ណ៍ ​ដើម្បី​ទប់​ស្កាត់​ ​។​

​ស្រប​ពេល​ដែល​អាជ្ញាធរ​វៀតណាម​ ​បាន​ដាក់​វិធានការ​ណ៍​បណ្ដឹង​វិធានការ​ណ៍ ​ដើម្បី​ទប់​ស្កាត់​ ​ពលរដ្ឋ​ខ្មែរក្រោម​មួយ​ចំនួន​ ​អះអាង​ថា​ ​អាជ្ញាធរ​ហាក់​អនុវត្ត​មិន​ស្មើភាព​គ្នា​រវាង​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​វៀតណាម​ ​។​

​លោក​ ​តោ​ ​ហ្វា​ង​ ចឿ​ង​ ​រស់នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​បានឲ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ដឹង​ថា​ ​នៅ​ថ្ងៃ​ទី​ ​២​៧​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ថា​ ​នៅ​ខេត្ត​ព្រះត្រពាំង​ក្នុង​និគម​ថ្កូវ​ ​ឬ​ហៅថា​ស្រុក​ត្រា​កូ ​គឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីត​ច្រើនជាង​មុន​ ​ប៉ុន្តែ​ ​អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​ ​គឺ​គ្រួសារ​ផ្ទះ​ណា​ ​ដែល​អាជ្ញាធរ​រ​សង្ស័យ​ថា​ ​មាន​សមាជិក​កើត​កូ​វី​ដ​-​១​៩​ ​អាជ្ញាធរ​នឹង​បិទ​ខ្ទប់​ ​បើ​ទោះ​ជា​រក​ឃើញ​ថា​ ​គ្មាន​អ្នក​កើតក្តី​ ​។​ ​លោក​បន្ត​ថា​ ​អាជ្ញាធរ​វៀតណាម​ ​បាន​បង្ខំ​ពលរដ្ឋ​ខ្មែរ​ដែល​ខ្លួន​សង្ស័យ​ថា​ ​មាន​ជំងឺ​កូ​វី​ដ​-​១​៩​ ​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក​តែម្ដង​ ​គឺ​មិនបាន​ពិនិត្យ​ឲ្យ​ឃើញច្បាស់​នោះ​ទេ​ ​។​

​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​«​អ្វី​ដែល​រដ្ឋាភិបាល​គេ​សង្ស័យ​ហ្នឹង​ ​គឺថា​ទោះបី​យើង​គ្មាន​ក៏ដោយ​ ​គឺ​ក្នុង​ការសង្ស័យ​គឺ​គេ​បិទ​ខ្ទប់​ ​ផ្ទះ​ហ្នឹងហើយ​បង​គេ​មិន​ឲ្យ​សេរីភាព​ទេ​ ​គេ​មិន​លើកលែង​ទេ​បង​»​ ​។​

​លោក​ ​យ័ញ​ ម៉ិ​ញ​ក្វា​ង​ ​រស់នៅ​ក្នុងស្រុក​បាយឆៅ​ខេត្ត​ឃ្លាំង​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ថា​ ​ក្រោយ​ពី​ជំងឺ​កូ​វី​ដ​បាន​ផ្ទុះឡើង​ខ្លាំង​ម្ដងទៀត​ ​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ភូមិ​ ​ដែល​លោក​រស់នៅ​ ​ដោយ​សន្យា​ថា​ ​និង​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ចំនួន​ ​៨​ ​ម៉ឺន​ដុ​ង​ក្នុងមួយថ្ងៃ​ ​តែ​រហូត​មកដល់ពេលនេះ​រយៈពេល​ ​១​៤​ ​ថ្ងៃ​ហើយ​ ​មិនទាន់​ទទួល​បាន​ប្រាក់​អ្វី​នោះ​ទេ​ ​។​

​លោក​ ​យ័​ញ​ ម៉ិ​ញ​ក្វា​ង ​«​បើ​គិត​នៅ​ក្នុង​ភូមិ​ខ្ញុំ​នេះ​ ​អត់មាន​ការចែក​អំណោយ​អី​ទេ​ ​លុយកាក់​អី​វា​គ្មាន​ឲ្យ​អី​ទេ​ ​គេ​កុហក​ទទេ​ហ្នឹង​ ​ដូច​កន​ខ្ញុំ​អី​ហ្នឹង​នៅ​ក្នុង​ភូមិ​ខ្មែរ​អី​ហ្នឹង​គេ​គ្មាន​ទេ​ ​ចាំ​បាត់​ចាំ​បាត់​» ។​

​លោក​បន្ត​ថា​ ​ក្រៅ​មិន​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ហើយ​នោះ​ ​អាជ្ញាធរ​វៀតណាម​ ​បាន​គំរាម​លោក​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​ ​អំពី​ខ្មែរក្រោម​នោះ​ទេ​ ​ហើយ​បើ​ផ្សាយ​គឺ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ ​។​

​អនុប្រធាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​គឺ​លោក​ ​ចៅ​ ​សេរី​ ​មានប្រសាសន៍ថា​ ​ក្រោយ​ពី​រោងចក្រ​ ​សហគ្រាស​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ធ្វើការ​បាន​បិទ​ហើយ​នោះ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​កម្មករ​ ​បាន​វិលត្រឡប់​មក​ភូមិកំណើត​ ​។​ ​លោក​បន្ត​ថា​ ​នៅពេលដែល​អាជ្ញាធរ​វៀតណាម​ ​សង្ស័យ​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ណា​មាន​ជំងឺ​កូ​វី​ដ​-​១​៩​ ​នោះ​ ​អាជ្ញាធរ​នឹង​យក​ពួកគេ​ទៅ​ឃុំ​ ​ហើយ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ​ ​បង់លុយ​ទៀត​ផង​ ​។​ ​ករណី​នេះ​ ​លោក​ថា​ ​ប្រសិនបើ​អាជ្ញាធរ​វៀតណាម​ ​មិនបាន​ជួយ​អ្វី​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​កំពុង​បិទ​ខ្ទប់​ទេ​ ​សូម​កុំ​ធ្វើបាប​ខ្មែរក្រោម​បន្ថែម​ ​។​

លោក​ ​ចៅ​ ​សេរី​ ​«​យើង​ឃើញ​ថា​ ​អា​រឿង​រដ្ឋាភិបាល​យួន​ធ្វើ​ដាក់​ខ្មែរក្រោម​ ​យើង​មិន​យុត្តិធម៌​ទេ​ ​ព្រោះថា​បើ​មិន​ជួយ​ទេ​ ​ព្រោះថា​ ​រដូវ​កូ​វី​ដ​ហ្នឹង​កម្មករ​យើង​កំពុង​រងទុក្ខ​ ​មក​ស្រុក​វិញ​គ្មាន​លុយ​ ​ហើយ​ប្រឈមមុខនឹង​ពិន័យ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ត្រូ ​វ​បង់​ប៉ុន្មាន​ ​ដែល​យួន​គេ​យកទៅ​ដាក់​ក្នុង​សាលារៀន​ហ្នឹង​ ​ឬ​កន្លែងណា​មួយ​អញ្ចឹង​គេ​នៅ​យក​លុយ​យើង​ដដែល​ហ្នឹង»​ ​។​

​យ៉ាងនេះ​ក្តី​ ​សម្រាប់​ទីក្រុង​ព្រៃនគរ​គឺ​ជំងឺ​កូ​វី​ដ​ហាក់​ធូ​ស្បើយ​ច្រើន​ ​ដោយ​ក្នុង​នោះ​ ​ប្រជាពលរដ្ឋ​អាច​ប្រកបរបរ​បាន​ធម្មតា​ ​ជាមួយ​វិធានការ​ការពារ​ប៉ុណ្ណោះ​ ​៕

Leave A Reply

Your email address will not be published.