ខ្មែរក្រោម​គ្រោង​ នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ទូទាំង​ពិ​ភ​លោក​

0 176

(​សារព័ត៌មាន ព្រៃនគរ​) ពលរដ្ឋ​ខ្មែរក្រោម ប្រកាសថា ពួកគេ​នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ទូទាំង​ពិភពលោក ដើម្បី ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ កម្ពុជា​ក្រោម ។ បាតុកម្ម​ដែល នឹង​រៀបចំ​ធ្វើ​នេះ បន្ទាប់ពី តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម បាន​ផ្ដន្ទា ទោស ព្រះសង្ឃ និង​ពល រដ្ឋ​ខ្មែរក្រោម នៅក្នុង ទឹកដី​ខេត្ត​ឃ្លាំង កាលពី​ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា កន្លងទៅនេះ ឲ្យ​ជាប់គុក ម្នាក់ៗ​ពី ១០ ខែ ទៅ ៦ ឆ្នាំ ។

ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមធ្វើបាតុកម្មមុខសេតវិមាន នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដ៉ោះលែងព្រះសង្ឃវត្តព្រៃជាប់ និង វត្តសេរីតាសេក ខេត្តឃ្លាំង ។
ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមធ្វើបាតុកម្មមុខសេតវិមាន នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដ៉ោះលែងព្រះសង្ឃវត្តព្រៃជាប់ និង វត្តសេរីតាសេក ខេត្តឃ្លាំង ។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា គ្រោង​នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នៅ​ចុង​សប្ដាហ៍​ក្រោយ បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះលែង​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ៦ នាក់ ឲ្យ​មាន​សេរីភាព ។​

ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក សឺ​ន ជុំ​ជួន មានប្រសាសន៍​នៅ​ថ្ងៃទី ១ ខែតុលា ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ញត្តិ​រួចហើយ​ទៅ​ស្ថានទូត​ចំនួន ៥ ប្រចាំ​នៅ​កម្ពុជា រួមមាន​ស្ថានទូត​សហរដ្ឋអាមេរិក អូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអែត និង​ចក្រភព​អង់គ្លេស ដើម្បី​សុំ​ឲ្យ​មន្ត្រី​ទូត​ទាំងនោះ​ជួយ​អន្តរាគមន៍​នូវ​រាល់​អំពើ​រំលោភសិទ្ធិ​មនុស្ស​របស់​អាជ្ញាធរ​វៀតណាម មកលើ​ពលរដ្ឋ​ខ្មែរក្រោម ។​

​តាម​ការអះអាង​របស់​លោក សឺ​ន ជុំ​ជួន ថា ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ ២០០ នាក់ គ្រោង​នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា និង​មុខក្រសួង​ការបរទេស ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ទាំង ៨ នាក់​នោះ​៖ «​ធ្វើបាតុកម្ម​ហ្នឹង គឺ​យើង​ទាមទារ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ត្រូវបាន​តុលាការ​ប្រជាជន​វៀតណាម ទើបតែ​កាត់ទោស​ថ្មីៗ​»​។​

កាលពី​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៧ ខែកញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើកសវនាកា​ត់​ទោស​ព្រះសង្ឃ​ចំនួន ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៧ នាក់ ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ​បង្ក​ឲ្យ​មានការ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ការផ្តល់​ផ្ដល់​សម្ភាសន៍​ដល់ វិទ្យុ សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក និង​ពីបទ​ប៉ង​រត់​ចេញទៅ​ក្រៅ​ប្រ ទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ។​

​ព្រះសង្ឃ ២ និង ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៧ រូប​ដែល​ត្រូវ​តុលាការ​វៀតណាម​ផ្ដន្ទាទោស​នេះ ស្ត្រី អ្នក ភូមិ​ព្រៃ​ជាប់​ម្នាក់ ត្រូវបាន​កាត់​កំបាង​មុខ ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញទៅ ក្រៅ​ប្រ ទេស​មុន ពេល អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ។ បច្ចុប្បន្ន មាន​ព្រះសង្ឃ ២ អង្គ និង ពលរដ្ឋ​ខ្មែរ  ក្រោម ៦ រូប ប៉ុណ្ណោះ ដែល​កំពុង​ជាប់ពន្ធនាគារ ។​

កាលពី​ថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម បានធ្វើ​មហា​បាតុកម្ម​ទូទាំង      ពិភពលោក ដើម្បី​ទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ​ផងដែរ  ។ ការធ្វើ នោះ ស្រប​ពេលដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាប់​ផ្សឹក និង ដាក់គុក កាលពី​ខែឧសភា កន្លងទៅនេះ ។​
​សហព័ន្ធ​ខ្មែរ​ក្ពុ​ជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍ និង​ធ្វើ របាយការណ៍​ស្ដីពី​បញ្ហា​នេះ ទៅ​សហ​គន៍ អន្តរជាតិ​ជា​បន្តបន្ទាប់ ដើម្បី​ជម្រុញ​ឲ្យ​វៀតណាម​ដោះលែង ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ ផងដែរ ។
​តាម​ប្រភពព័ត៌មាន ពី លោក ថាច់ សិ​រា នៅ​ប្រទេស​កាណាដា ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា ក្រោម បានទទួល​នៅ​ថ្ងៃទី ០១ ខែតុលា នេះ ថា សហព័ន​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​ដឹកនាំ​ពលរដ្ឋ ខ្មែរក្រោម​ដែល​រស់នៅ​ក្រៅប្រទេស ចេញ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នៅ​ជុំវិញ​ពិភពលោក​ក្នុង ពេល​ឆាប់​ខាងមុខ​មុខ​នេះ ។

​កាលពី ឆ្នាំ ២០០៧ ព្រះសង្ឃ​ខ្មែរក្រោម​ប្រមាណ ១០០ អង្គ បានធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ៥ នាក់ ដែល​ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ក្នុង​បទ​ចោទ​ស្រដៀង​គ្នា​នឹង​ការចាប់ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ទាំង ៩ នាក់​លើក​នេះ ។ បាតុកម្ម​នោះ សមត្ថកិច្ច​បាន​វាយ​បង្ក្រាប​ទៅលើ​ព្រះសង្ឃ​ជា​ក្រុមបាតុករ​យ៉ាង​ចាស់ដៃ ដែល​ធ្វើ​ឲ្យ​ព្រះសង្ឃ​ជាង ១០ អង្គ មាន​របួសស្រាល និង​ធ្ងន់ ហើយ​ក្រោយមក​មាន​ព្រះសង្ឃ​មួយអង្គ​ក្នុងចំណោម​នោះ ត្រូវបាន​ឃាតក​ធ្វើ​គត់​ដោយ​មិនដឹង​មូលហេតុ ៕

Leave A Reply

Your email address will not be published.