ខ្មែរក្រោម​ផ្អាក​ប្រារព្ធ​ខួប​ ​១​៤​ ​ឆ្នាំ​ការ​សុគត​ព្រះ​តេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​

0 317

ដោយ យាង​ ​សុធា​រិន្ទ

​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​នៅ​កម្ពុជា​គ្រោង​ជួបជុំគ្នា​នៅ​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​ ​នៅ​រាជធានី​ ​ភ្នំពេញ​ ​ដើម្បី​ប្រារព្ធ​ពិធី​រម្លឹក​ខួប​ ​១​៤​ ​ឆ្នាំ​នៃ​ការ​សុគត​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ​ព្រះ​តេជ​ ​ព្រះ​គុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​ដែល​បាន​សុគត​យ៉ាង​អា​ថ៍​កំបាំង​កាលពី​ថ្ងៃ​ទី​ ​២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​០​៧​ ​ក្រោយ​ពី​ព្រះអង្គ​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ ​កម្ពុជា​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​សេរីភាព​ខ្មែរក្រោម​ឱ្យ​បាន​ ​ពេញលេញ​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ​។​

ព្រះ​​តេជ​​ព្រះ​​គុណ អ៊ាង សុខធឿន
ព្រះ​​តេជ​​ព្រះ​​គុណ អ៊ាង សុខធឿន

​ប៉ុន្តែ​គម្រោង​ជួបជុំ​នៅ​ឆ្នាំនេះ​ ​ត្រូវ​បាន​ផ្អាក​ទៅវិញ​ដោយសារតែ​ការ​ឆ្លង​រីក​រាលដាល​យ៉ាង​ ​ឆាប់រហ័ស​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​តាំងពី​មាន​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​ ​នៅ​ថ្ងៃ​ទី​ ២​០​ ​ខែកុម្ភៈ​ ​មក​ ​។​

​បើ​ទោះ​ជា​ព្រះសង្ឃ​ខ្មែរក្រោម​ ​ព្រះតេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​បាន​សុគត​តាំងពី​ឆ្នាំ​ ​២​០​០​៧​ ​ក្តី​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅតែ​ចងចាំ​ព្រះអង្គ​ជានិច្ច​ ​និង​តែង​ប្រារព្ធ​ពិធិ​រម្លឹក​ខួប​ ​បង្សុកូល​ឧទ្ទិស​កុសល​ប្រគេន​ព្រះអង្គ​ជា​រៀងរាល់​ឆ្នាំ​ ​។​

នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​លោក​ ​សឺ​ន​ យឿ​ង​ ​ដែល​ធ្លាប់​បាន​ដឹង​ពី​សកម្មភាព​របស់​ព្រះតេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​កាលពី​ពេល​ព្រះអង្គ​ ​នៅ​មាន​ព្រះជន្ម​នៅឡើយ​ ​មានប្រសាសន៍​នៅ​ថ្ងៃ​ទី ​២​៥​ ​ខែកុម្ភៈ​ ​ថា​ ​ខ្មែរក្រោម​នៅតែ​នឹក​រ​ឭ​ក​ចំ​ ​ពោះ​ព្រះអង្គ​ដោយសារតែ​ព្រះអង្គ​បាន​បូជាជីវិត​ដើម្បី​ជាតិ​ ​មាតុភូមិ​ ​ខ្មែរក្រោម​ ​ព្រោះថា​ក្រោយ​ ​ពី​ព្រះអង្គ​បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​វៀតណាម​ ​នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ ​ពេល​និមន្ត​ទៅ​វត្ត​វិញ​ ​ព្រះអង្គ​បាន​សុគត​ដោយ​មិន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ ​និង​ហាក់​មាន​ ​ការ​ព្យាយាម​បិទបាំង​ពីសំណាក់​សមត្ថកិច្ច​មូលដ្ឋាន​ ​។​

​លោក​ ​សឺ​ន​ យឿ​ង​ ​រម្លឹក​ថា​ ​ពេល​នៅ​មានព្រះអង្គ​ ​ព្រះតេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​បាន​ចូល​ ​រួម​សកម្មភាព​ជាច្រើន​ជាមួយ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជា​ក​ក្រោម​ ​និង​សកម្មភាព​ផ្សេងៗ​ ​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​ខ្មែរក្រោម​ ​។​

លោក​ ​សឺ​ន​ យឿ​ង​ ​៖​ ​«​ហេតុ​ដែល​យើង​នៅតែ​ប្រារព្ធ​ពិធី​បង្សុកូល​ប្រគេន​ព្រះតេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​ដោយសារ​ថា​យើង​ជាខ្មែរ​កម្ពុជាក្រោម​ ​យើង​ធ្លាប់តែ​គោរព​អ្នក​ដែល​មាន​វីរភាព​ចំពោះ​ជាតិ​ ​មាតុ​ ​ភូមិ​ ​ដូចជា​ព្រះអង្គ​អ៊ីចឹង​ ​ហើយ​ក្រោយ​ពី​ការ​សុគត​របស់​ព្រះអង្គ​ ​ដោយសារ​ថា​យើង​មិន​មាន​ ​ហេតុផល​ណា​ច្បាស់លាស់​ដោយ​ព្រះអង្គ​សុគត​យ៉ាងណា​ ​ហើយ​រឿងហេតុ​នោះ​វា​កើតឡើង​ពី​ ​អ្វី​ ​ហើយ​ដោយសារ​អា​ថ៍​កំបាំង​គេ​យក​ព្រះអង្គ​ទៅ​បញ្ចុះ​ទាំងយប់​ ​។​ ​អ៊ីចឹង​ ​ធ្វើ​ឱ្យ​យើង​មាន​ ​អារម្មណ៍​មួយ​ឈឺចាប់​ ​ហើយ​រម្លឹក​ជានិច្ច​ដើម្បី​ជា​គំរូ​ទៅដល់​វីរជន​ជំនាន់​ក្រោយ​ទៀត​»​។​

​គួរ​រម្លឹក​ឡើងវិញ​ថា​ ​កាលពី​ថ្ងៃ​ ២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ២​០​០​៧​ ​ព្រះតេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​បាន​និមន្ត​ចូលរួម​បាតុកម្ម​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​ផ្សេងទៀត​នៅមុខ​ស្ថានទូត​វៀតណាម​ ​ប្រចាំ​កម្ពុជា​ ​នា​រាជធានី​ភ្នំពេញ​ ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋការ​វៀតណាម​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ខ្មែរក្រោម​ពេញលេញ​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ​។​

​ប៉ុន្តែ​ក្រោយ​ពី​ព្រះអង្គ​និមន្ត​ទៅកាន់​វត្ត​ទ្រនំ​ជ្រឹង​ ​ឃុំ​បឹង​ធំ​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្ដាល​វិញ​ ​ថ្ងៃ​បន្ទាប់​មាន​ព័ត៌មាន​ពី​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្ដាល​ ​ថា​ព្រះអង្គ​បាន​ធ្វើ​អត្តឃាត​ ​ដោយ​អារក​នៅ​យប់​ថ្ ងៃ​២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ២​០​០​៧​ ​នោះ​ ​។​ ​សព​របស់​ព្រះអង្គ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ ​និង​គណៈកម្មការ​វត្ត​កប់​ក្រោយ​របង​វត្ត​ទ្រនំ​ជ្រឹង​ ​ដោយ​ហាម​ប៉ះពាល់​សព​ ​និង​មិនព្រម​ឱ្យ​ធ្វើ​កោ​សល្យ​វិច័​យ​ឡើយ​ ​។​

​សមត្ថកិច្ច​ធ្លាប់​បាន​អះអាង​ដែរ​ថា​ ​ព្រះតេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​សុគត​ដោយធ្វើ​អត្តឃាត​ ​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​ជ្រុល​ ​។​ ​ប៉ុន្តែ​ ​ជា​ការ​អះអាង​ដែល​ខ្មែរក្រោម​ពិបាក​ទទួល​ ​យក​បាន​ ​ដោយសារ​ខ្មែរក្រោម​ស្គាល់​ពី​អត្តចរិត​របស់​ព្រះអង្គ​ ​។​

វិធីដារបង្សុកូលឧទ្ទិសកុសល ប្រគេនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះតេជព្រះគុណ អ៊ាង សុខធឿន របស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម នាពេលកន្លងមក
វិធីដារបង្សុកូលឧទ្ទិសកុសល ប្រគេនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះតេជព្រះគុណ អ៊ាង សុខធឿន របស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម នាពេលកន្លងមក

​ប្រធាន​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​បាន​រម្លឹក​ ​បន្ថែម​ថា​ ​ព្រះតេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​បាន​សុគត​ដោយ​អា​ថ៍​កំបាំង​ ​ក្រោយ​ពី​ព្រះអង្គ​ ​បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋការ​វៀតណាម​ ​។​ ​លោក​ថា​ ​ការ​ប្រារព្ធ​ពិធី​រម្លឹក​ខួប​ការ​សុគត​របស់​ព្រះអង្គ​ជា​រៀងរាល់​ឆ្នាំ​ គឺ​ដើម្បី​បង្ហាញ​នូវ​ការ​ ​ចងចាំ​ ​និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​ព្រះអង្គ​ក្នុង​ការចូលរួម​ទាមទារ​សិទ្ធិ​របស់​ខ្មែរក្រោម​ ​កាលពី​ពេល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​ ​។​ ​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​ថា​ការ​សុគត​របស់​ព្រះតេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​ក្នុង​ភាព​អា​ថ៍ ​កំបាំង​បែប​នេះ​ ​ខ្មែរក្រោម​ពិបាក​ទទួលយក​បាន​ ​។​

លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​៖​ ​«​រហូត​មកដល់ពេលនេះ​ហើយ​ ​ក្នុងនាម​យើង​ជា​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​និង​ខ្មែរក្រោម​ទាំងមូល​ក៏​នៅតែ​ទាមទារ​ ​នៅតែ​ចង់​ឱ្យ​អាជ្ញាធរ​ស្រាយ​ចំ​ង​ល់​ទាំង​អស់ហ្នឹង​ ​ស្វែងរក​ភស្តុតាង​ ​តឹកតាង​ទាំងឡាយ​ដើម្បី​បង្ហាញ​ថា​តើ​ព្រះសង្ឃ​ អ៊ា​ង​ ​សុខ​ធឿន​ ​សុគត​ដែល​ ​យើង​ឃើញ​ថា​មាន​ភាព​អា​ថ៍​កំបាំង​ហ្នឹង​ ​ថា​ព្រះអង្គ​ប្រើប្រាស់​សារធាតុ​ញៀន​ជ្រុល​យើង​មិន​អាច​ ​ទទួលយក​បានទេ​ ​។​ ​អ៊ីចឹង​យើង​ចង់​ឱ្យ​រក​តឹង​តាង​ជាច្រើន​ទៀត​ដើម្បី​យកមក​បង្ហាញ​ ​ហើយ​ ​ដើម្បី​ស្វែងរក​យុត្តិធម៌​ប្រគេន​ព្រះអង្គ​ ​ហើយ​សាច់ញាតិ​របស់​ព្រះអង្គ​ផង​ដែរ​»​ ​។​

​ចំណែក​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែរក្រោម​ ​លោក​ ​ថា​ច់ ​ច​ន្រ្ទា ​លើកឡើង​ថា​ ​ព្រះ​តេជ​ ​ព្រះ​គុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​គឺជា​ព្រះសង្ឃ​ខ្មែរក្រោម​ដ៏​កំសត់​មួយ​អង្គ​ ​ប៉ុន្តែ​ខិតខំ​បួស​រៀន​ ​និង​បាន​ឆ្លៀតពេល​ចូលរួម​ធ្វើការងារ​សង្គម​ខ្មែរក្រោម​ទៀត​ ​។​ ​លោក​ថា​ ​នេះ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ ​យុវជន​ខ្មែរក្រោម​ទាំងមូល​ ​។​

​លោក​ ​ថា​ច់ ​ច​ន្រ្ទា ​៖​ ​«​អ្វី​ដែល​ជា​ការរៀនសូត្រ​បន្ថែម​ពី​ព្រះអង្គ​ ​គឺថា​ព្រះអង្គ​គឺជា​កុលបុត្រ​មួយ​រូប​ដែល​ខំ​ ​បួស​រៀន​ ​ចេញពី​ត្រកូល​កំសត់​ ​ក្រីក្រ​មែនទែន​ ​រស់នៅ​ដោយ​ពិបាក​ខ្លាំង​ ​ប៉ុន្តែ​បាន​បួស​រៀន​ ​រហូត​ឆ្លង​មកដល់​ស្រុកខ្មែរ​ ​ខំរៀន​បន្ត​ទៀត​ ​។​ ​នេះ​ជា​វីរភាព​របស់​ព្រះអង្គ​ ​។​ ​ពាក់ព័ន្ធ​នឹង​ការងារ​ ​សង្គម​ ​ព្រះអង្គ​បាន​ចូលរួម​ជាហូរហែ​ ​ដែល​ធ្វើ​ឱ្យ​ក្នុង​សហគមន៍​ ​សមាគម​ខ្មែរក្រោម​ទាំងអស់​នៅ​ ​តែ​ចងចាំ​នូវ​វីរភាព​របស់​ព្រះអង្គ​ ​។​ ​នេះ​ជា​គំរូ​មួយ​សម្រាប់​ការ​ដឹងគុណ​ ​នូវ​ការចូលរួម​របស់​ព្រះ​ ​អង្គ​កន្លងមក​ ​»​ ​។​

​មែនទែន​ទៅ​ ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ ​មិនមែន​មានតែ​ព្រះតេជព្រះគុណ​ អ៊ា​ង​ ​សុខ​ធឿន​ ​ទេ​ ​ដែល​សុគត​ក្នុង​ភាព​អា​ថ៍​កំបាំង​ ​នៅ​មាន​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ផ្សេងទៀត​បាន​ ​បាត់ខ្លួន​ ​សុគត​ ​និង​ស្លាប់​ ​ដែល​សមត្ថកិច្ច​ខ្មែរ​មិនបាន​រក​អ្នក​ប្រព្រឹត្ត​មក​ផ្តន្ទាទោស​តាមច្បាប់​ ​។​ ​បញ្ហា​នេះ​ ​ក៏​ធ្លាប់​ត្រូវ​បាន​អង្គការ​ ​ស​មា​គ​ខ្មែរ​កម្ពុជាក្រោម​សម្តែង​ការ​បារម្ភ​ផង​ដែរ​ ​។​

​ករណី​ផ្សេងទៀត​មាន​ដូចជា​ករណី​ព្រះសង្ឃ​ខ្មែរក្រោម​ព្រះនាម​ ​មាស​ ​វិចិត្រ​ ​ដែល​បាន​បាត់​ ​ព្រះ​កាយ​នៅ​ខេត្ត​សៀមរាប​កាលពី​ឆ្នាំ​២​០​១​៧​ ​។​ ​ករណី​ព្រះសង្ឃ​ខ្មែរក្រោម​ ​ព្រះ​តេជគុណ​ ​កៀង​ ​សាង​សទ្ធា​ ​ព្រះ​ចៅអធិការ​វត្ត​ច​ន្លោ​ង​ ​ដែល​ត្រូវ​រថយន្ត​បុក​បណ្តាល​ឱ្យ​សុគត​នៅ​ខេត្ត​ ​សៀមរាប​ ​កាលពី​ថ្ងៃ​ទី ​៤​ ​ខែ​តុលា​ ​ឆ្នាំ​ ២​០​២​០​ ​។​

​ថ្មីៗ​ នេះ​ ​គឺ​ករណី​ ​លោក​ ​សុខ​ សុ​ធន​ ​ហៅ​ កេ​ន​ ​ដែល​ត្រូវ​បាន​ជន​ដៃដល់​ជាម​ន្រ្តី​នគរបាល​ ​បាញ់សម្លាប់​ ​កាលពី​ថ្ងៃ​ទី ​២​៦​ ​ខែកញ្ញា​ ​ឆ្ នាំ​២​០​២​០​ ​នៅ​ក្នុង​សង្កាត់​បឹង​កក់​២​ ​ខណ្ឌ​ទួល​គោក​ ​រាជធានី​ភ្នំពេញ​ ​។​
​រហូតមក​ទល់​ពេលនេះ​ ​សមត្ថកិច្ច​ខ្មែរ​នៅ​មិនទាន់​ចាប់ខ្លួន​ឃាត​ក​បាន​នៅឡើយ​ទេ​ ​បើ​ទោះ​ជា​ ​អត្តសញ្ញាណ​របស់​ឃាត​ក​ដែល​ជាម​ន្រ្តី​នគរបាល​នៅ​ភ្នំពេញ​ ​ត្រូវ​បាន​លាតត្រដាង​ក៏ដោយ​ ​៕​

Leave A Reply

Your email address will not be published.