អង្គការ​-​សមាគម​ខ្មែរ​កម្ពុ​ក្រោម ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​

238

ដោយ ស៊ឺន ចែងចើន| VOKK

​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ៥ មិថុនា ២០១៧ បានដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម តាមរយៈ​ក្រសួងការបរទេស​កម្ពុ​ជា ក្នុងឱកាស​ពលរដ្ឋ​ខ្មែរក្រោម នៅ​ទូទាំង​ពិភពលោក​ប្រារព្វ​ទិវា ៤ មិថុនា ដែលជា​ខួប ៦៨ ឆ្នាំ នៃ​ថ្ងៃ​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​យួន​ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។​

លោក សឺ​ន ជុំ​ជួន ប្រធានលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដាក់ញត្តិនៅក្រសួងការបរទេសកម្ពុជា ។ រូបថត៖ KT/Chor Sokunthea
លោក សឺ​ន ជុំ​ជួន ប្រធានលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដាក់ញត្តិនៅក្រសួងការបរទេសកម្ពុជា ។ រូបថត៖ KT/Chor Sokunthea

​ក្នុង​ខ្លឹមសារ​នៃ​ញត្តិ​នោះ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ត្រូវតែ​បញ្ឈប់​នូវ​រាល់​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម ។ សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ត្រូវតែ​បញ្ឈប់​រាល់​ការ​រឹតត្បិត​អំពី​ការសិក្សាអប់រំ ដូចជា​ការហាម​ប្រាម​មិន​ឲ្យ​សិក្សា​អំពី​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​។ សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​រាល់​ការ​រឹម​អូស ឬ​ដកហូត​ដីធ្លី និង​បញ្ហា​ផ្សេងៗ ទៀត ។​

​ដើម្បី​ជ្រាប​ច្បាស់​បន្ថែម​ខ្លឹមសារ​នៅក្នុង​ញត្តិ​នោះ មាន​អ្វីខ្លះ ? លោក ស៊ឺន ថា​យ​ធន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​អាន​ជូន​លោកអ្នក​ស្តាប់ ដូចតទៅ​៖

Comments are closed.