​ប្រតិកម្ម​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ប្រឆាំង​អាជ្ញាធរ​វៀតណាម​ ដែល​ឃុំ​ខ្លួន​កសិករ​ ​ខ្មែរក្រោម​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​

0 163

ដោយ យាង​ ​សុធា​រិន្ទ

​លោកអ្នក​នាង​ជាទី​មេត្រី​ ! ​កសិករ​ខ្មែរក្រោម​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដែល​ត្រូវ​បាន​តុលាការ​វៀតណាម​ ​ខេត្ត​ក្រមួនស​ ​កាត់ទោស​ឱ្យជាប់ពន្ធនាគារ​រយៈពេល​ ​២​ ​ឆ្នាំ​ ​ត្រូវ​បាន​នគរបាល​វៀតណាម ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ខេត្ត​ក្រមួនស​ ​ចាប់​ឃុំ​ខ្លួន​ ​កាលពី​ថ្ងៃ​ទី ​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​ក្រោយពេល​លោក​ត្រូវ​បាន​នគរបាល​វៀតណាម ​កោះហៅ​ឱ្យ​ទៅ​ជួប​ ​។​

​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាយុ ៤១ ឆ្នាំ (​ជា​អ្នកស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ​) ត្រូវ​តុលាការ​ស្រុក​យ៉ាង​ ​ថា​ញ់ (​G​i​an​g​ ​T​h​àn​h​) ​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​ ​៦​ ​ខែ

​ព្រះសង្ឃ​ ​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ទាំង​នៅ​ដែនដី​កម្ពុជាក្រោម​ ​នៅ​ប្រទេស​កម្ពុជា​ ​និង​នៅ​ក្រៅ​ប្រទេស​ ​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​គឺជា​អំពើ​អយុត្តិធម៌​ប្រព្រឹត្ត​ដោយ​តុលាការ​ ​និង​រដ្ឋអំណាច​​វៀតណាម ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ស្លូតត្រង់​ ​។​ ​ពួកគេ​ក៏​ចាត់​ទុក​ទង្វើ​ចាប់​ឃុំ​ខ្លួននេះ​ ​គឺជា​ការ​គំរាមកំហែង​ ​បំភិតបំភ័យ​ ​វាយបំបាក់​ស្មារតី​កសិករ​ខ្មែរក្រោម​ នៅ​ខេត្ត​ក្រមួនស​ ​មិន​ឱ្យ​ងើបឡើង​តវ៉ា​ប្រឆាំង​នឹង​អំពើ​ ​រំលោភបំពាន​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ពីសំណាក់​អាជ្ញាធរ​វៀតណាម​ នៅ​ខេត្ត​ក្រមួនស​បន្ត​ទៀត​ ​។​

​សូម​លោកអ្នក​នាង​ស្តាប់​ប្រតិកម្ម​របស់​ព្រះសង្ឃ​ ​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរក្រោម ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដែល​រៀបចំ​ដោយ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​លោក​ ​យាង​ ​សុធា​រិន្ទ ​ដូចតទៅ​ ​៖​

​អ្នកស្រី​ ​ថា​ច់ ​សារី​ ​អាយុ​ ​៧​០​ ​ឆ្នាំ​ ​រស់នៅ​ខេត្ត​ព្រះត្រពាំង​ ​កម្ពុជាក្រោម​ ​មាន​ប្រតិកម្ម​តប​ថា​ ​៖​

ស្រ្តី​រូប​នេះ​ដដែល ​កត់​សម្គាល់​បន្ថែម​ថា​ ​៖​

ចំពោះ​ករណី​នេះ​ដែរ​ ​យុវជន​ខ្មែរក្រោម​ កើត​នៅ​ភ្នំពេញ​ ​តែ​មាន​វង្ស​ត្រកូល​នៅ​ខេត្ត​ព្រះត្រពាំង​ ​កម្ពុជាក្រោម​ ​លោក​ ​ខឿន​ ​វី​រ៉ាត់​ ​យល់ថា​ ​៖​

​ព្រះសង្ឃ​ខ្មែរក្រោម ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ព្រះតេជព្រះគុណ​ គិ​ម​ ​សំ​រិន​ ​ក៏​យល់ឃើញ​ស្រដៀងគ្នា​នេះ​ដែរ​ ​៖​

​តើ​នេះ ​ជា​ការ​បំពាន​របស់​អាជ្ញាធរ​វៀតណាម​ ខេត្ត​ក្រមួនស​ ​មក​លើ​កសិករ​ខ្មែរក្រោម​ឬ​ ? ​យុវជន​ខ្មែរក្រោម​ ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​ដែល​បាន​ទៅ​ឃ្លាំមើល​សវនាការ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដល់​ខេត្ត​ក្រមួនស​ ​កាលពី​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​ឆ្លើយតប​ថា​ ​៖​

​រីឯ​យុវជន​ខ្មែរក្រោម ​មួយ​រូប​ទៀត​ ​គឺ​លោក​ ​ថា​ច់ ​កឿង​ ​ហួស​នឹង​ថ្លែង​ចំពោះ​អ្វី​ ដែល​រដ្ឋអំណាច​វៀតណាម​ ​ខេត្ត​ក្រមួនស ​បាន​ធ្វើ​ចំពោះ​កសិករ​ខ្មែរក្រោម​ ​។​ ​ទោះជាយ៉ាងណា​ ​លោក​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ ត្រូវ​បន្ត​ទាមទារ​យុត្តិធម៌​ទំា​ង​អស់​គ្នា ៖

​ខ្មែរក្រោម​ គឺជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ​ប៉ុន្តែ ​តែងតែ​ក្លាយ​ជា​ជនរងគ្រោះ​ ​ដោយសារ​ការ​រំលោភបំពាន​ ពីសំណាក់​ជនជាតិ​យួន​ ​និង​រដ្ឋអំណាច​វៀតណាម​ ​ស្ទើរគ្រប់​សម័យកាល​ ​។​ ​យុវជន​ខ្មែរក្រោម ​នៅ​អាមេរិក​ ​លោក​ ​ថា​ច់ ​វិសាល​ ​កត់​សម្គាល់​ថា​ ​៖​

​បច្ចុប្បន្ន​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​ពលរដ្ឋ​រងគ្រោះ​ដទៃទៀត​ ​មាន​មេធាវី​ការពារ​ក្តី​ចំនួន​ ​២​ ​រូប​ ​។​ ​បើ​ទោះ​ ​ជា​នៅ​ពេលនេះ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក៏ដោយ​ ​ក៏​យុវជន​ខ្មែរក្រោម​ នៅ​កម្ពុជា​ ​លោក​ ​សារ​ ​មោរ៉ា​ ​នៅ​មិនទាន់​អស់សង្ឃឹម​ឡើយ​ ​។​ ​លោក​នៅតែ​ទទូច​ឱ្យ​មេធាវី​ការពារ​ក្តី​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​កសិករ​ខ្មែរក្រោម​ រងគ្រោះ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​ចូលរួម​តស៊ូ​មតិ​ផ្លូវច្បាប់​ ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​ពលរដ្ឋខ្មែរក្រោម ​វិញ​ ​។​ ​លោក​ ​សារ​ ​មោរ៉ា​ ​ស្នើ​ឡើង​ថា​ ​៖​

​ស្របគ្នា​នេះ​ដែរ​ ​លោក​ ​ថា​ច់ ​ច​ន្រ្ទា ​ដែល​ជា​យុវជន​ខ្មែរក្រោម​ នៅ​កម្ពុជា​មួយ​រូប​ទៀត​ ​សង្កត់ធ្ងន់​ថា​ ​ប្រសិន​បើ​ខ្មែរក្រោម​ មិន​ចូលរួម​ទាមទារ​រក​យុត្តិធម៌ ​សម្រាប់​ករណី​នេះ​ទេ​ ​នៅ​ថ្ងៃខាងមុខ​ ​នឹង​មាន​ខ្មែរក្រោម​ ផ្សេងទៀត​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​ការ​រំលោភបំពាន​របស់​អាជ្ញាធរ​វៀតណាម​ បន្ត​ទៀត​ ​។​

​ចំពោះ​ ​លោក​ ​ថា​ច់ ​លី​ភោ​ ​ដែល​ជា​ពលរដ្ឋ​ខ្មែរក្រោម​ រស់នៅ​សហរដ្ឋអាមេរិក​ ​។​ ​លោក​ឱ្យ​ដឹង​ថា​ ​ករណី​ ​អាជ្ញាធរ​វៀតណាម ​ធ្វើបាប​ពលរដ្ឋ​ខ្មែរក្រោម​នេះ​ ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ឯក្រៅ​ប្រ​ទេ​ស មានការ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ ​។​

​ទាក់ទង​នឹង​ការ​គំរាមកំហែង​ទៅលើ​កសិករ​ខ្មែរក្រោម​ ដែល​លោក​ ​ថា​ច់ ​លី​ភោ​ ​បាន​លើកឡើង​ ​យុវជន​ខ្មែរក្រោម​ ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​បាន​ផ្តល់​ដំណឹង​ថា​ ​អាជ្ញាធរ​វៀតណាម ​នៅ​ខេត្ត​ក្រមួនស​ ​បាន​ព្រមាន​ពិន័យ​ជា​ប្រាក់​រហូតដល់​ ​១​៧​ ​លាន​ដុ​ង​ ​ឬ​ស្មើ​ប្រមាណ​ ​៨​០​០​ ​ដុល្លារ​អាមេរិក​ ​ដល់​ពលរដ្ឋខ្មែរក្រោម​ណា ​ដែល​ហ៊ាន​ផ្តល់​ព័ត៌មាន​ទៅកាន់​ខ្មែរក្រោម ​នៅ​ក្រៅ​ប្រទេស​ ​។​ លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​បញ្ជាក់​ថា​ ​៖​ ​

​ចំពោះ​ការ​គំរាម​នេះ​ ​លោក​ ​ថា​ច់ ​លី​ភោ​ ​ផ្តល់​ទ​ស្សនៈ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ រងគ្រោះ​ថា​ ​៖​

​គួរ​រំលឹក​ថា​ ​២​ ​ថ្ងៃមុន​ពេល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​បាន​ផ្តាំ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ឱ្យ​ខិតខំ​តស៊ូ​ឡើង​ ​កុំ​ឱ្យ​ចាញ់​អាជ្ញាធរ​វៀតណាម​ ដែល​គាបសង្កត់​ខ្មែរក្រោម​ ​។​ ​លោក​ថា​ ​បើ​មាន​បងប្អូន​ ​ខ្មែរក្រោម​ ជួយជ្រោមជ្រែង​ ​លោក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​ ​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​ ​សឿង​ ​សុធា​នី​ ​យុវជន​ខ្មែរក្រោម​ នៅ​កម្ពុជា​ ​យល់ឃើញ​ថា​ ​៖​

Leave A Reply

Your email address will not be published.