សមណ​និស្សិត​ខ្មែរក្រោម ១៣ អង្គ​ទួល​សញ្ញាបត្រ​បរិញ្ញាបត្រ និង​អនុបណ្ឌិត​នៅ​ថៃ​

0 173

​ដោយៈ សារព័ត៌មាន ព្រៃនគរ​

សមណនិស្សិតខ្មែរក្រោមទទួលសញ្ញាបត្រនៅសកលវិទ្យាល័យមហាចុឡាឡុងករណ៍ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៣ ។
សមណនិស្សិតខ្មែរក្រោមទទួលសញ្ញាបត្រនៅសកលវិទ្យាល័យមហាចុឡាឡុងករណ៍ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៣ ។

​បាងកក​៖ នៅ​ថ្ងៃទី ១២ ខែឧសភា នេះ សមណ​និស្សិត​ខ្មែរក្រោម​ចំនួន ១៣ អង្គ បានទទួល​សញ្ញាបត្រ​ថ្នាក់ បរិញ្ញាបត្រ និង​អនុបណ្ឌិត​ពី​សកល​វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ នៅ​ប្រទេស​ថៃ ។ ពិធី​ប្រគល់ និង​ទ​ទូល​សញ្ញា ប័ត្រ​ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សកលវិទ្យា​ល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ ឋិត​នៅ ក្នុងស្រុក​វាំង​ណ​យ ខេត្ត​អយុធ្យា ។​
​ព្រះតេជព្រះគុណ គឹម កឿង សមណ​និស្សិត​ខ្មែរក្រោម​ដែល​កំពុង​សិ​ក្ស​នៅក្នុង​ប្រទេស បាន​ប្រាប់  សារព័ត៌មាន ព្រៃនគរ ព្រឹក​នេះ​ថា  សមណ​និស្សិត​ទាំង ១៣ អង្គ​នោះ ១១ អង្គ បានទទួល​ថ្នាក់​បរិ​ញ្ញា និង ២ អង្គ ទទួល​ថ្នាក់ អនុបណ្ឌិត ។​
​ព្រះតេជព្រះគុណ បាន​បន្តទៀតថា នៅក្នុង​ពិធី​ដែលមាន​មនុស្ស​មក​ចូលរួម​រាប់ពាន់​អ្នក​នៅ​ក​ក្នុង​បរិវេណ​សកលវិទ្យា ល័យ​នោះ សាលារៀន​ក៏បាន​អនុញ្ញាត​ឲ្យ​សមណ​និស្សិត​ខ្មែរក្រោម​តាំង​ពិ​ពណ៌​វប្បធម៌​ខ្មែរ ក្នុងនោះ មានការ​ដាក់ តាំង​រូប​ព្រះវិហារ​វត្ត​សម្បួរ​រង្សី ដែលមាន​អាយុកាល​ជិត ២.០០០ ឆ្នាំ​នៅ​កម្ពុជា​ក្រោម ដើម្បី​បង្ហាញ​ដល់​អ្នក​ចូល រួម​ផងដែរ ។
​ព្រះតេជព្រះគុណ គឹម កឿង បាន​មាន​ថេរ​ដីកា​បន្តទៀតថា ក្នុងឱកាស​សមណ​និស្សិត​ខ្មែរក្រោម​ទទួល​សញ្ញាបត្រ នេះ មូល​និ​ធី​របស់​ព្រះអង្គ​ដែលជា​អង្គការ​មួយ​តំណាង​ឲ្យ​សមណ​និស្សិត​ខ្មែរក្រោម​ចេញ​មកពី​កម្ពុជា​ក្រោម​នោះបាន ធ្វើ​បណ្ណ​សរសើរ​ប្រគេន​ដល់​សមាជិក​របស់ខ្លួន ផងដែរ ។​
​សូមបញ្ជាក់ថា សព្វថ្ងៃ មាន​សមណ​និស្សិត​ខ្មែរក្រោម ប្រមាណ​ជិត ២០០ អង្គ កំពុង​សិក្សា​នៅតាម សកលវិទ្យា ល័យ​នានា ក្នុងប្រទេស​ថៃ ក្នុងនោះ ភាគច្រើន នៅ​សកល​វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ ។
​កាលពី​ថ្ងៃទី ៤ ខែឧសភា កន្លងទៅនេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ដែល មាន​មូលដ្ឋាន​នៅ ប្រទេស​កម្ពុជា បានផ្ដល់​អាហារូបករណ៍​បញ្ជូន​ស​មណ​និស្សិត​ខ្មែរក្រោម​ចំនួន ១៤ អង្គ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិ​ញ្ញា នៅក្នុង​ប្រទេស​ថៃ ផងដែរ ៕

Leave A Reply

Your email address will not be published.