​ស្ត្រី​ខ្មែរក្រោម​ ​និង​ការងារ​សង្គមជាតិ​

0 318

ដោយ គឹម សាវតា

បើ​ទោះ​ជា​រវល់​ជាមួយ​មុខរបរ​ចិញ្ចឹមជីវិត​ផង​ ​ការងារ​ផ្ទះ​ផង​ ស្រ្តី​ខ្មែរក្រោម​ ​មួយ​ចំនួន​ ​បាន​ឆ្លៀតពេល​ចូលរួម​កិច្ចការ​ងារ​សង្គមជាតិ​កម្ពុជាក្រោម​ ​ដោយ​អះអាង​ថា​ ​គឺជា​ការចូលរួម​ចំណែក​ជួយ​សង្គមជាតិ​មួយ​យ៉ាងសំខាន់​ ​ដែល​ពួកគាត់​អាច​ធ្វើ​បាន​ ​។​ ​ជាពិសេស​ស្ត្រី​ខ្មែរ​ ​ដែល​រស់នៅ​ដែនដី​កម្ពុជាក្រោម​មួយ​ចំនួន​ ​ក្រោយ​ពី​ការចូលរួម​ការងារ​សង្គម​ហើយ​ ​គឺ​ត្រូវ​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​វៀតណាម​ទៀត​ផង​ ​។​ ​

ស្ត្រីខ្មែរក្រោម ជួបជុំគ្នា នៅក្នុងទិវាអន្តរជាតិ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៧
ស្ត្រីខ្មែរក្រោម ជួបជុំគ្នា នៅក្នុងទិវាអន្តរជាតិ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៧

បើ​ទោះ​ជា​ ​ដែនដី​កម្ពុជាក្រោម​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម​ ​តាំងពី​ឆ្នាំ​ ​១​៩​៤​៩​ ​មក​ក្តី​ ​ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ក៏​នៅ​មាន​សិទ្ធិ​ក្នុងនាម​ជា​ជនជាតិ​ដើម​ ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ដែរ​ ​។​ ​យ៉ាងនេះ​ក្តី​ ​ជា​រឿយ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​រង​ការ​រំលោភបំពាន​សិទ្ធ​ ​រង​ការ​គំរាមកំហែង​ ​ជាបន្តបន្ទាប់​។​ ​ការណ៍​នេះ​ ​ទាម​ឲ្យ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​ចេះ​ជួយគ្នា​ ​ដើម្បី​ការពារ​សិទ្ធិ​ ​ធ្វើការងារ​សង្គម​ ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​។​ ​ក្នុង​នោះ​ស្ត្រី​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​មួយ​ ​ក្នុង​កិច្ចការ​សង្គម​ ​មនុស្សធម៌​ ​អប់រំ​ជាដើម​ ​បើ​ទោះ​ជា​រវល់​ជាមួយ​កិច្ចការ​ផ្ទះ​ ​ក្នុងនាម​ជា​ស្រ្តី ​និង​ខ្លះទៀត​ត្រូវ​រក​ប្រាក់​ចិញ្ចឹមជីវិត​ខ្លួន​ក្តី​ ​។​

អ្នកស្រី​ ​ថា​ច់ ​សារី​ ​ស្ត្រី​ខ្មែរក្រោម​វ័យ​ ​៦​៦​ ​ឆ្នាំ​មួយ​រូប​ ​រស់នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​បាន​មានប្រសាសន៍​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​បើ​ទោះ​ជា​អ្នកស្រី​មាន​វ័យចាស់​ ​ហើយ​ត្រូវ​ចំណាយ​ពេល​ធ្វើ​ស្រែចំការ​ ​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​ក្តី​ ​ប៉ុន្តែ​ ​ក្នុងនាម​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ ​អ្នកស្រី​តែងតែ​ផ្សព្វផ្សាយ​ ​ពី​អ្វី​ដែល​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​ចូលរួម​ការងារ​សង្គម​ខ្មែរក្រោម​ដទៃទៀត​ ​តាមដែល​អាច​ទៅរួច​ ​ដូចជា​ជួយ​ផ្នែក​មនុស្សធម៌​ ​និង​សាសនា​ជាដើម​ ​។​

​អ្នកស្រី​ ​ថា​ច់ ​សារី​ ​«​កន​ខ្ញុំ​នៅ​ក្នុង​ហ្នឹង​ (​ដែនដី​កម្ពុជាក្រោម​) ​ជួយ​ដើម្បី​ចង់បាន​សិទ្ធិ​ខ្មែរក្រោម​យើង​ឲ្យបាន​ស្មើ​ៗ​ ​។​ ​ខ្មែរក្រោម​យើង​គេ​គាបសង្កត់​ពេក​ ​ធ្វើ​អី​ហ្នឹង​ពិបាក​ខ្លាំង​ណាស់​ ​ធ្វើ​អី​លំបាក​ទាំងអស់​ ​សូម្បី​ក្រដាស​ស្នាម​អី​ហ្នឹង​ ​។​ ​ខ្ញុំ​គិតថា​ ​យើង​ធ្វើ​ស្មោះត្រង់​ ​បើ​យើង​វៀច​យើង​ខ្លាច​»​ ​។​

អ្នកស្រី​ ​នាង​ ​ណារី​ ​ដែល​មាន​ដើមកំណើត​ជាខ្មែរ​កណ្ដាល​ម្នាក់​ ​ហើយ​បច្ចុប្បន្ន​អ្នកស្រី​ ​បាន​ចំណាយ​ពេលវេលា​របស់​ខ្លួន​ ​ដោយធ្វើ​ការ​ស្ម័គ្រចិត្ត​ ​ឲ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​។​ ​អ្នកស្រី​ ​នាង​ ​ណារី​ ​ដែល​សព្វថ្ងៃ​រស់នៅ​សហរដ្ឋអាមេរិក​ ​បាន​ថ្លែង​ថា​ ​អ្នកស្រី​គឺជា​មេផ្ទះ​ ​ដែល​មាន​តួនាទី​មើល​ថែ​កូន​ ​និង​ជូន​កូន​ទៅ​សាលា​ ​ខណៈ​ស្វាមី​អ្នកស្រី​ត្រូវ​បំ​ពេញការ​ងារ​ ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួ​រ​សារ​ ​។​ ​អ្នកស្រី​បន្ត​ថា​ ​មូលហេតុ​ដែល​អ្នកស្រី​ឆ្លៀតពេល​ ​ពី​កិច្ចការ​ផ្ទះ​ហើយ​មក​អាន​ព័ត៌មាន​ ​ដើម្បីឲ្យ​អ្នកស្តាប់​អ្វី​ជា​ទុក្ខ​លំបាក​ ​អ្វី​ជា​ការរំលោភ​សិទ្ធិ​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ព្រោះថា​ ​អ្នកស្រី​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរក្រោម​ ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ ​។​

​អ្នកស្រី​ ​នាង​ ​ណារី​ ​«​ចំពោះ​ការងារ​ជួយ​សង្គម​ហ្នឹង​ ​គឺ​ខ្ញុំ​ចែករំលែក​ពេលវេលា​ ​នៅ​ចុង​ស​ប្ដាហ៍ ​ពេល​ដែលគេ​ធ្វើ​ ​LIVE​ (​ផ្សាយ​ផ្ទាល់​) ​កម្មវិធី​អរុណសួស្តី​កម្ពុជាក្រោម​ហ្នឹង​ណា​ ​គឺ​រយៈពេល​ ​២​-​៣​ ​ម៉ោង​ដែរ​ ​ហើយ​ចំពោះ​ការ​អាន​ព័ត៌មាន​តាមរយៈ​វិទ្យុ​ហ្នឹង​គឺ​អាន​ពេលយប់​ឡើង​ ​។​ ​ហើយ​អាការ​លះបង់​របស់​ខ្ញុំ​ ​ដើម្បី​ធ្វើការ​ជួយ​សង្គម​ ​ជាពិសេស​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​នៅ​ទូរទស្សន៍​ព្រៃនគរ​ ​និង​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ហ្នឹង​ ​ខ្ញុំ​សង្ឃឹម​ថា​ ​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​ដែល​ខ្ញុំ​កំពុង​ធ្វើ​សព្វថ្ងៃ​ហ្នឹង​ ​គឺ​ចំណែក​មួយ​ ​ហើយ​ជា​ចំណី​ស្មារតី​ ​ដែល​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​យើង​ហ្នឹង​ ​មាន​សេចក្តីក្លាហាន​អនុវត្តន៍​សិទ្ធិ​របស់​ពួកគាត់​ ​និង​ហ៊ាន​បញ្ចេញមតិ​»​ ​។​

ដោយសារតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សព្វថ្ងៃ​ហាក់​មាន​ភាព​ទូលំ​ទួ​លាយ​ ​នៅ​មាន​ស្រ្តី​ខ្មែរ​ ​និង​ស្ត្រី​ខ្មែរក្រោម​ ​ជាច្រើន​ផ្សេងទៀត​បាន​ ​និង​កំពុង​ឆ្លៀត​ជួយ​ផ្សព្វផ្សាយ​ការងារ​សង្គម​ ​និង​ព័ត៌មាន​ ​ស្តី​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ដែនដី​កំណើត​ ​។​

​ករណី​នេះ​ ​លោកស្រី​ ​សឺ​ង​ ​ធី​ ណិ​ត​ ​ជា​ប្រធាន​ស្រ្តី​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​មើលឃើញ​ថា​បច្ចុប្បន្ន​ស្ត្រី​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​មានការ​យល់​ដឹង​ច្រើន​ ​អំពី​សិទ្ធិ​របស់​ខ្លួន​ ​ប៉ុន្តែ​ ​ការ​ជួយ​ចែករំលែក​ព័ត៌មាន​វិញ​ ​គឺ​ស្រ្តី​ខ្មែរក្រោម​ ​ហាក់​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​ ​។​ ​លោក​ស្រ្តី​បន្ត​ថា​ ​ដើម្បី​ការពារ​សិទ្ធិ​ស្រ្តី​ខ្មែរក្រោម​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ចូលរួម​ក្នុង​កិច្ចការ​ស្រ្តី​អន្តជាតិ​ជាច្រើន​ ​ដើម្បីឲ្យ​អន្តរជាតិ​បាន​ដឹង​ ​ពី​ការ​រំលោភបំពាន​សិទ្ធិ​មក​លើ​ស្រ្តី​ខ្មែរក្រោម​ ​ពីសំណាក់​រដ្ឋាភិបាល​វៀតណាម​ ​។​ ​ចំពោះ​ស្រ្តី​ខ្មែរក្រោម​ ​ដែល​ហ៊ាន​ចេញមុខ​ធ្វើ​កិច្ចការ​សង្គម​ ​និង​ចែករំលែក​ព័ត៌មាន​ស្ដី​ ​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺ​លោកស្រី​កោតសរសើរ​ ​។​

​លោកស្រី​ ​សឺ​ង​ ​ធី​ ណិ​ត​ ​«​ខ្ញុំ​សរសើរ​ទឹកចិត្ត​បងប្អូន​យើង​ ​ដែល​យល់​ដឹង​ ​តែ​កាលណា​មានចិត្ត​ ​មាន​ឈាម​ស្នេហាជាតិ​ ​បាន​អាច​ធ្វើ​ទៅ​កើត​ ​។​ ​ពួកគាត់​ (ស្រ្តី​ខ្មែរក្រោម​នៅ​បរទេស​) ​ធ្លាប់​ពិបាក​ ​ហើយ​គាត់​មកដល់​នេះ​ ​គាត់​មិន​ភ្លេច​អ្វី​ ​ដែល​គាត់​ទទួលរង​កន្លងមក​ ​អ​ញ្ជឹ​ង​គាត់​ត្រូវ​បរិច្ចាគ​កុសល​របស់​គាត់​ ​បុណ្យ​របស់​គាត់​ហ្នឹង​ចែក​ជូន​ដល់​អ្នក​ ​ដែល​កំពុងតែ​ខ្វះខាត​»​ ​។​

​បើ​តាម​លោកស្រី​ ​សឺ​ង​ ​ធី​ ណិ​ត​ ​ក្នុងនាម​លោកស្រី​ជា​ប្រធាន​ស្ត្រី​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​គឺ​ពិតជា​មាន​មោទនភាព​ ​ចំពោះ​ការ​លះបង់​របស់​ស្រ្តី ​ក្នុង​កិច្ចការ​សង្គម​ខ្មែរ​កម្ពុជាក្រោម​ ​បើ​ទោះ​ជា​រវល់​កិច្ចការ​ផ្សេងៗ​ ​និង​ពេលខ្លះ​ត្រូវ​រង​ការ​គំរាមកំហែង​ក្តី​ ​៕​

Leave A Reply

Your email address will not be published.