ស្រ្តីខ្មែរក្រោមនៅខេត្តមាត់ជ្រូកនៅតែរក្សា ទម្លាប់ស្លៀកក្បិនក្នុងជីវភាពប្រចាំថ្ងៃ

0 101

​​ការប្រើ​ក្បិន​ក្នុង​សង្គម​ខ្មែរ មាន​តាំងពី​បុរាណកាល​មក ។ រហូត​ដល់​សព្វថ្ងៃ ទាំង​ស្ត្រី ទាំង​បុរស​បាន​ប្រើ​ក្បិន តែ​សព្វថ្ងៃ​ស្ត្រី​ប្រើ​ច្រើន​ជាង​បុរស ដោយ​គិត​តាំងពី​ការនិយម​នៅក្នុង​ទីក្រុង​រហូតដល់​ជនបទ ។ ពី​សម័យ​មហានគ​រម​ក​ដល់​សម័យ​ទំនើប ការនិយម​សំពត់​ចងក្បិន ក៏​នៅតែ​មាន​ជា​ប្រក្រតី ទោះបី​នា​ដើម​សតវត្ស​ទី ​២១ នេះ ការនិយម​មិន​មាន​ភាព​ញឹកញាប់​ដូច​សម័យ​ដើម​ក៏ដោយ ។ មូលហេតុ​ចម្បង​បណ្ដាលមកពី​ការវិវត្ត​របស់​សង្គម​វប្បធម៌ ។ ដូច្នេះហើយ​បានជា​សព្វថ្ងៃ គេ​គ្រាន់តែ​ប្រើប្រាស់​សំពត់​ចងក្បិន​ជា​ផ្លូវការ ឬ​ក្នុង​ពិធី​ផ្សេងៗ​តែ​ប៉ុណ្ណេះ ។ ផ្ទុយទៅវិញ​ នៅ​​ខេត្ត​មាត់ជ្រូក ស្ត្រី​ខ្មែរ​ក្រោមចាស់ៗ​នៅ​ពេញនិយមប្រើ​សំពត់​ចងក្បិន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។

​ខាងក្រោមនេះ ជារួបថតស្រ្តីចាស់ៗនៅខេត្តមាត់ជ្រូក ដែលប្រើក្បិនក្នុងពិធីបុណ្យកឋិនទាន ឆ្នាំ ព. ស. ២៥៥៧ គ. ស. ២០១៣ នេះ ៕

1396978_228172070677988_1518875360_o

1400596_228181300677065_232513362_o

1401621_228185774009951_96974403_o

1401956_228179087343953_1624314325_o

1404971_228174510677744_941314401_o

1425432_228175644010964_1518736616_o

Leave A Reply

Your email address will not be published.