ព្រះសង្ឃ​ និង​យុវជន​ខ្មែរក្រោម ជួប​គ្នា​នៅ​ស្រះ​គូ​ ដើម្បីតវ៉ា​ទៅ​អាជ្ញាធរ​វៀតណាម​

181

​នៅ​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ម្សិ​ញ​មិញ​នេះ ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម​មួយក្រុម​ប្រមាណ ១០០ អង្គ និង​រូប​បាន ណាត់គ្នា​តាមរយៈ​បណ្ដាញ​សង្គម Facebook មក​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រះ​គូ នាទី​រួម​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​សម្ដែង អំពី​កង្វល់​របស់ខ្លួន និង​តវ៉ា​ដោយ​សន្តិវិធី​ទៅ​អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ គូ​ដែល​ត្រូវ​គោក ។​

​តាម​ប្រភពព័ត៌មាន​អ្នកចូលរួម ការជួបជុំ​របស់​ព្រះសង្ឃ និង​យុវជន​នៅ​រសៀល​នេះ​ក្នុង​គោលបំណង ៤ ចំណុច គឺ ទី ១ ប្ដូរ​មតិយោបល់​គ្នា ទី ២ ប្រតិកម្ម​ការមិន​ពេញចិត្ត​នឹង​សម្ដី​របស់​មន្ត្រី​មន្ទីរ​វប្បធម៌ ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​ចុះផ្សាយ​នៅ​សារព័ត៌មាន​រដ្ឋ​វៀតណាម ទី ៣ ចុះ​ស៊ី​ញ៉េ​ដាក់​ញត្តិ​ជូន គណៈ​មន្ត្រី​សង្ឃ​ខ្មែរ ខេ​ត្ព​ព្រះ​ត្រពាំង និង​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង កីឡា​របស់​រដ្ឋាភិបាល​វៀតណាម និង ទី ៤ ដារ​បង្សុកូល សូត្រធម៌​រំឭក​ដួង វិញ្ញាណក្ខន្ធ​វីរបុរស​ខ្មែរក្រោម ។​

​ការជួបជុំ​នេះ ចាប់ពី​ពី ម៉ោង ១ និង ៣ ០ នាទី ដល់ ម៉ោង ៣ រសៀល ។​

​ព្រះតេជព្រះគុណ ថាច់ វ៉ាន់ ព្រះសង្ឃ​ខ្មែរក្រោម​ដែល​បាន​ចូលរួម​នៅក្នុង​ការជួបជុំ​តវ៉ា​នេះ ថ្លែង​នៅក្នុង​វីដ​អូ ឃ្លី​ប​មួយ​សម្ដែង​នូវ​អារម្មណ៍​ឈឺចាប់​របស់ខ្លួន​អំពី​ករណី​ស្រះ​គូ​ត្រូវ​គោក ហើយ​បាន​បង្ហោះ​នៅលើ​គណនេយ្យ Facebook របស់​ព្រះអង្គ យ៉ាងនេះ​ថា​៖

ការជួប​ជុំគ្នា​របស់​ព្រះសង្ឃ និង​និស្សិត​ខ្មែរក្រោម​នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី លោក ត្រឹង ថា​ន់ ទឿ​ង នាយក​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង របស់​រដ្ឋាភិបាល​យួន បាន​ថ្លែងប្រាប់ សារព័ត៌មាន យួន​ថា អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះ​ត្រពាំង មាន​គំរោង​ស្ដារ​ស្រះ​ឡើងវិញ និង​មាន​ចាក់​ថ្ម​ជុំវិញ​ធ្វើជា​ទំ​បន់​មាត់​ស្រះ ដើម្បី​ទប់​កុំ​ឲ្យ​បាក់​ច្រាំង ហើយ​ដើម្បី​រក្សា​ទឹក​ឲ្យ បាន​ពេញ​ជា​រឿង​រាល់​ឆ្នាំ ។ លោក ត្រឹង ថា​ន់ ទឿ​ង បាន​ថ្លែងថា មន្ទីរ​វប្បធម៌​នឹង​សុំ​យោបល់​ពី​គណៈកម្មការ​ប្រជាជន​ខេត្ត​ព្រះ​ត្រពាំង និង​ជូនដំណឹង​ដល់​ក្រសួង​វប្បធម៌ កីឡា និង​ទេស​ចេរ​ណ៍ ។ ប្រសិនបើ​ក្រសួង​យល់ព្រម មន្ទីរ​នឹង​ចេញ​ជា​គំរោង ហើយ​ធ្វើ​សិក្ខាសាលា​ជម្រុញ​ឲ្យ​មានការ​យល់ព្រម​ពី​មន្ត្រី​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ខេត្ត​ដើម្បី​អនុវត្ត​គម្រោង​នេះ ។​

​ញត្តិរបស់ក្រុមអ្នក​តវ៉ា​ ដាក់ជូន​ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។
​​ញត្តិរបស់ក្រុមអ្នក​តវ៉ា​ ដាក់ជូន​ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​ខ្មែរក្រោម​បាន​នាំ​ញត្តិ​តវ៉ា​នោះ ទៅជូន​ដល់​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង​ដោយផ្ទាល់​រួចហើយ តែ​គេ​នៅ​មិនទាន់មាន​ចម្លើយ​អ្វី​ដល់​ព្រះសង្ឃ និង​អ្នក​តវ៉ា​នៅ ឡើយ ។ អ្នក​តវ៉ា​បាន​អះអាងថា ពួកគេ​កំពុងតែ​រងចាំ​ចម្លើយ​ពី​អាជ្ញាធរ​វៀតណាម​សិន តែ​ថាបើ​មិនមាន ដំណោះស្រាយ​ណាមួយ​សមស្រប ក្រុមយុវជន និង​ព្រះសង្ឃ​នឹង​ចេញ​ត​វ៉​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ខាង មុខ ។​

​ការតវ៉ា​នេះ មិនមាន​ការបង្ក្រាប​ពី​អាជ្ញាធរ​វៀតណាម​ទេ តែ​បូលិស​សម្ងាត់​វៀតណាម​ដា​ក់​ដាក់​កម្លាំង​តាមដាន និង​ឃ្លាំមើល​នូវ​សកម្មភាព​របស់​ព្រះសង្ឃ​យ៉ាង​យកចិត្តទុកដាក់ ។ ចំណែក​គណៈ​មន្ត្រី​សង្ឃ និង ព្រះ​ចៅ អធិការ​វត្ត​ជាច្រើន​នៅក្នុង​ខេត្ត​បាន​ហាម​ព្រះសង្ឃ​មិន​ឲ្យ​និមន្ត​ចេញ​ក្រៅ​ដើម្បី​ចូលរួម​ការតវ៉ា​នេះ​នៅ​ស្រះ​គូ ៕

នេះជាសកម្មភាពតំណាងព្រះសង្ឃ និងយុវជនខ្មែរក្រោម បានយកញត្តិដាក់ជូន មន្ទីរវប្បធម៌ ទេសចរណ៍ និងកីឡារបស់រដ្ឋាភិបាលវៀតណាម អំពីបញ្ហាស្រះគូ ដែលត្រូវគោក ។ រូបថតហ្វេសប៊ុក ស្រី ណេត

ញត្តិ_4 ញត្តិ_6 ញត្តិ_5

ខាងក្រោមនេះជារូបថតសកម្មភាពជួបជុំគ្នារបស់ក្រុមព្រះសង្ឃ និងយុវជនខ្មែរក្រោម នៅស្រះគូ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ។

DSC08989 DSC08994 DSC09028 DSC09031 DSC09033 DSC09047 DSC09048 DSC09049 DSC09050 DSC09052 DSC09056

Comments are closed.