​យុវជន​ខ្មែរក្រោម​ ​ថា​ ​សមត្ថកិច្ច​វៀតណាម​ ​នៅតែ​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌​ ​និង​ធ្វើទុក្ខបុកម្នេញ​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​

0 319

​ដោយ លី​ ​ឈូ​ន

ពលរដ្ឋ​ខ្មែរក្រោម​ ​ថា​ ​សមត្ថកិច្ច​វៀតណាម​ ​មិន​ត្រឹមតែ​ធ្វើទុក្ខបុកម្នេញ​ ​ពុទ្ធបរិស័ទ​អ្នក​កសាង​សាលាឆទាន​ ​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​ក​ន្រែ​ង​ខេត្ត​លង់​ហោរ​ (​V​in​h​ ​Long​) ​ប៉ុណ្ណោះ​ទេ​ ​សូម្បីតែ​សាច់ញាតិ​របស់​អ្នក​កសាង​សាលាឆទាន​ភូមិ​ក​ន្រែ​ង​ទៅ​ធ្វើការ​នៅ​ទីប្រជុំជន​ ​ក៏​ត្រូវ​សមត្ថកិច្ច​វៀតណាម​ ​ប្រើ​ល្បិច​គំរាម​ម្ចាស់ការ​ដ្ឋា​ន​ឲ្យ​ដេញចេញ​ពី​ការងារ​ ​និង​ចាប់​បង្ខំឲ្យ​ចូល​រក្សា​គំលាត​សង្គម​ក្នុងមណ្ឌល​ច​ត្តាឡី​ស័ក​ ​ដែល​គ្មាន​ការទទួលខុសត្រូវ​ទៀត​ផង​ ​។​ ​ការ​លើកឡើង​មកនេះ​បន្ទាប់ពី​កាល​ថ្ងៃ​ ​៣​០​ ​ខែកញ្ញា​កន្លងទៅ​នេះ​ ​សមត្ថកិច្ច​ឃុំ​ ​បាន​ចុះទៅ​បង្ខំ​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ ​អ្នក​ផ្ដើម​កសាង​សាលាឆទាន​ភូមិ​ក​ន្រែ​ង​ ​ឲ្យ​ចុះ​លេខា​លើ​កំណត់ហេតុ​ថា​ ​ពួកគាត់​បាន​កសាង​សាលាឆទាន​លើ​ដីស្រែ​ខុសច្បាប់​ ​។​ ​យុវជន​ខ្មែរក្រោម​ ​លើកឡើង​ថា​ ​អំពើ​ដែល​អាជ្ញាធរ​វៀតណាម​ ​ធ្វើទុក្ខ​មុខ​បុកម្នេញ​ ​ចំពោះ​អ្នក​កសាង​សាលាឆទាន​ភូមិ​ក​ន្រែ​ង​ ​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​ ​និង​ក្នុង​រដូវ​កូវិ​ដ​-​១​៩​ ​រាតត្បាត​ដូច្នេះ​ ​វា​ជា​អំពើ​អមនុស្ស​ ​។​ ​ចំណែក​ឯ​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​ចាត់ទុកថា​ ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​ ​ជា​កា​ផ្គើន​នឹង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​ដែល​សំណូមពរ​ ​សុំ​កុំឲ្យ​ធ្វើទុក្ខបុកម្នេញ​ដល់​អ្នក​តស៊ូ​មតិ​ខ្មែរក្រោម​ ​ដោយ​សន្តិវិធី​ ​និង​អហិង្សា​ ​។​​

សាលា​ឆ​ទាន សម្រាប់​​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ ដែល​អាជ្ញាធរ​វៀតណាម​ នៅខេត្ត លង់ហោរ ​ហាមឃាត់​មិន​ឲ្យ​​​ពលរដ្ឋ​ខ្មែរ​ក្រោម​​ សាងសង់​បញ្ចប់​ ពេល​កសាង​បាន​ប្រហែល ៨០ ភាគរយ​ហើយ ។
សាលា​ឆ​ទាន សម្រាប់​​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ ដែល​អាជ្ញាធរ​វៀតណាម​ នៅខេត្ត លង់ហោរ ​ហាមឃាត់​មិន​ឲ្យ​​​ពលរដ្ឋ​ខ្មែរ​ក្រោម​​ សាងសង់​បញ្ចប់​ ពេល​កសាង​បាន​ប្រហែល ៨០ ភាគរយ​ហើយ ។

សកម្មជន​កសាង​សាលា​ឆ​ទាន​ភូមិ​កន្លែង​គឺ ​លោក ​គីម​ ឃីម ​លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ ​កាល​ពី​យប់​ថ្ងៃ​ទី ៣០ កញ្ញា​ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​យុវជន​ខ្មែរ​ក្រោម ​ហៅ​កាត់​ថា​ Khmer K21 នៅ​ទី​ក្រុង​ភ្នំ​ពេញ ​ថា សមត្ថកិច្ច​វៀតណាម ​មិន​ត្រឹម​តែ​ធ្វើ​បាប​ពុទ្ធបរិស័ទ​អ្នក​ផ្ដើម​កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​កូន​ចៅ​របស់​ពុទ្ធបរិស័ទ​អ្នក​សកម្ម​កសាង​សាលា​ឆ​ទាន​ក៏​ត្រូវ​ពួក​អាជ្ញាធរ​វៀតណាម ​តាម​ប្រមាញ់​ធ្វើ​បាន​ដែរ​ ដូច​ជា​ស្ត្រី​ម្នាក់​ឈ្មោះ​ សុង ចិន្ដា ដែល​គាត់​ខំ​ទំនាក់​ទំនង​សុំ​ពុទ្ធបរិស័ទ​ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ឲ្យ​ជួយ​កសាង​សាលា​ឆ​ទាន​តាម​កម្លាំង​សទ្ធា​ ក៏​​​ត្រូវ​ពួក​អាជ្ញាធរ​វៀតណាម ​ចោទ​ថា​មាន​ទំនាក់​ទំនង​នឹង​អ្នក​ក្រៅ​ប្រទេស​ក្នុង​គោល​បំណង​ ប្រឆាំង​នឹង​វៀតណាម​ដែរ​ និង​រឿង​មួយ​ទៀត​ គឺ​ស្ត្រី​ជា​កូន​សកម្មជន​កសាង​សាលា​ឆ​ទាន​ នៅ​ភូមិ​កន្រែង​ ដែរ​ធ្វើ​ការ​នៅ​ទី​ក្រុង​ព្រៃនគរ​ក៏​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ចូល​ ទៅ​រក្សា​គម្លាត​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ដោយ​គ្មាន​ថ្នាំ​សង្កូវ​ សម្រាប់​ព្យាបាល​ឡើយ ​៖ «មិន​មែន​មាន​តែ​រឿង​រ៉ាវ​ប្អូន​ចិន្តា​មួយ​ទេ​ នៅ​មាន​រឿង​កើត​ថ្មី​មួយ​ទៀ​ត ខ្ញុំ​មិន​ចង់​និយាយ​ទេ ខ្ញុំ​លាក់​ឲ្យ​វៀតណាម​​​​ច្រើន​ណាស់​ដែរ ​គឺ​រឿង​ក្មួយ​ម្នាក់​​ជា​កូន​អ្នក​សកម្ម​ជួយ​ផ្ដួច​ផ្ដើម​កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​ហ្នឹង​អ្ហា គ្នា​ធ្វើ​ការ​នៅ​ព្រៃ​នគរ​ ។ ឪពុក​របស់​ក្មួយ​នឹង​គឺ​ធ្វើ​ការ​ងារ​ជា​ប្រចាំ​ជា​ការ​ងារ​ស្នូល​អាច​ជំនួស​ដៃ​ជើង​ខ្ញុំ​បាន​ ដល់​ពេល​ដែល​វា​ឆែក​ឯក​សារ​មើល​ដឹង​ថា ក្មួយ​ហ្នឹង​ត្រូវ​ជា​កូន​ចៅ​អ្នក​ភូមិ​កន្រែង​វា​បង្ខំ​ឲ្យ​ក្មួយ​ហ្នឹង​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក​ ។ ខ្ញុំ​ទម្រាំ​តែ ឱ្យ​មនុស្ស​ទិញ​ថ្នាំ​យក​ទៅ​ឲ្យ​ក្មួយ​នោះ​បាន​ ដឹក​គ្នា​យក​ទៅ​ជាង​មួយ​អាទិត្យ​គ្មាន​ថ្នាំ​មួយ​គ្រាប់​សម្រាប់​ព្យាបាល​ផង វា​ដាក់​ចោល ​ចូល​គ្នា​​ជាង​ ១២.០០០នាក់ គ្មាន​ថ្នាំ​មួយ​គ្រាប់​»

ស្រដៀង​គ្នា​នេះ​ដែរ​ សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​មួយ​រូប​ គឺ​លោក​ ថាច់​ កឿង ​​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ ថា រាល់​ថ្ងៃ​នេះ​ ពួក​អាជ្ញាធរ​វៀតណាម ​កំពុង​តែ​តាម​ប្រមាញ់​ធ្វើ​បាប​អ្នក​តស៊ូ​មតិ​ខ្មែរ​ក្រោម​ ដែល​ហ៊ាន​បញ្ចេញមតិ​មតិ​រិះគន់​រដ្ឋាភិបាល​វៀតណាម​ ចំពោះ​ករណី​រំលោភ​សិទ្ធិ​​ខ្មែរ​ក្រោម​ ដោយ​វៀតណាម ​បាន​ប្រើ​ល្បិច​ធ្វើ​ឲ្យ​ម្ចាស់​ការដ្ឋាន​​ ម្ចាស់​រោង​ចក្រ​មួយ​ចំនួន​ដេញ​អ្នក​ទាំង​នោះ ​ចេញ​ពី​ការ​ងារ​ដូច​ជា​រូប​លោក​ជា​ដើម ៖ «​គឺ​គេ​គំរាម​បើ​ទៅ​ធ្វើ​ការ​កន្លែង​ណា​ហ្នឹង​គឺ​គេ​ដឹង​គេ​ទៅ​គេ​គំរាម​ដូច​បង​យ៉ាញ់ មិញ ក្វាង អីចឹង​ដែរ​ គេ​ទៅ​គំរាម​ម្ចាស់​ឡាន​ហ្នឹង​មិន​ឱ្យ​ជួល​បង​យ៉ាញ់ មិញ ​ក្វាង​បន្ត​ទៀត​ ។ ករណី​ហ្នឹង​ក៏​ដូច​ជា​ពួក​បង​ឈ្មោះ​រិទ្ធិ​នៅ ​គូ​ជី ទី​ក្រុង​ព្រៃ​នគរ​ ពួក​នគរបាល​វៀតណាម​ហ្នឹង​ទៅ​គំរាម​ម្ចាស់​រោង​ចក្រ​ហ្នឹង​ថា​បើ​សិន​ជា​បង​ឈ្មោះ​រិទ្ធិ​ហ្នឹង​នៅ​តែ​ផ្ដល់​ព័ត៌មាន​ ឬ ទំនាក់ទំនង​ទៅ​វិទ្យុ​ខាង​ក្រៅ​ទៀត​គឺ​គេ​ឱ្យ​ឈប់​ពី​ការ​ងារ​ហ្នឹង​ហើយ​ ។ និយាយ​រួម​ទៅ​​ឲ្យ​តែ​ដឹង​សកម្ម​ជន​យើង​ធ្វើ​ការ​កន្លែង​ណា​វា​ទៅ​បង្ក​ហេតុ​កន្លែង​ហ្នឹង​តែ​ម្ដង​ ដូច​ខ្ញុំ​សព្វ​ថ្ងៃ​ហ្នឹង​អី​ចឹ​ង»

ការ​លើក​ឡើង​មក​នេះ​ បន្ទាប់​កាល​ពី​ព្រឹក​ថ្ងៃ​ ៣០ កញ្ញា​កន្លង​អាជ្ញាធរ​ឃុំ​កំពុង​ប៉ែង​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ឡង​មី (Loan My)​ ក្នុង​ស្រុក​ផ្សារ​ថ្មី​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា ​តាម​បិញ (Tam Binh) ខេត្ត​លង់​ហោរ​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​វិញ​ឡុង (Vinh ​Long) ទៅ​បង្ខំ​ឲ្យ​ពុទ្ធបរិស័ទ​អ្នក​កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​ ឲ្យ​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​ថា​ពួក​គាត់​កសាង​សាលា​ឆ​ទាន​ហ្នឹង​​ខុស​ច្បាប់​ ព្រោះ​ដី​ដែល​ពួក​គាត់​កសាង​សាលា​ឆ​ទាន​នោះ​ មិន​ទាន់​បាន​ផ្ទេរ​ពី​ដី​ស្រែ​ ទៅ​ដី​លំនៅ​ស្ថាន​នៅឡើយ ។ តែ​ពួក​គាត់​បដិសេធ​មិន​ព្រម​ចុះ​ហត្ថ​លេខា​នោះ​ទេ​ ដោយ​សំអាង​ថា ​រឿង​អី​វត្ត​អារាម​យួន​នៅ​ជិត​ខាង ហើយ​​មាន​ស្ថាន​ភាព​ដីធ្លី​ដូច​ជា​ពុទ្ធបរិស័ទ​ភូមិ​កន្រែង​ដែរ​ ម៉េច​ក៏​គេ​កសាង​បាន ​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​ខ្មែរ​ក្រោម​លោក ​ថាច់ ចន្ទ្រា​ លើក​ឡើង​ថា​វៀតណាម ​កំពុង​អនុវត្តិ​ប្រាស​ចាក​នឹង​រដ្ឋធម្មនុញ្ញ​វៀតណាម​ ដែល​ថា​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​និយាយ​ ស្ដី​មាន​សិទ្ធិ​ប្រតិបត្តិ​សាសនា​របស់​​ខ្លួន​ ។​ តែ​វៀតណាម ​បែរ​ជា​ទៅ​គាប​សង្កត់​ពុទ្ធបរិស័ទ​ ភូមិ​កន្រែង និង​ធ្វើ​ទុក​បុក​ម្នេញ​សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​ ក្នុង​ដំណាក់​កាល ​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រារព្ធ​កម្មវិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ក្នុង​ដំណាក់​កាល​កូវិដ ១៩ រាតត្បាត​ដូច្នេះ​ គឺ​ពិត​ជា​ទង្វើ​អមនុស្សធម៌​​សុទ្ធ​សាធ​៖ «ខ្ញុំ​មិន​ចង់​រំឭក​រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ​ទេ​ សូម​បង​ប្អូន​មើល​តែ​រឿង​ថ្មី ៗ ទៅ​ដឹង​ហើយ​ គ្នា​មាន​វិបត្តិ​កូវីដ​ គ្នា​ទៅ​ស៊ី​ឈ្នួល​ឲ្យ​គេ​ ពួក​អាជ្ញាធរ​ទៅ​ញុះ​ញង់​ឲ្យ​ម្ចាស់​ផ្ទះ​ហ្នឹង​ដេញ​គ្នា​ចេញ​ពី​ផ្ទះ​ ទាំង​នៅ​ក្នុង​អំឡុង​កាល​នៃ​ជំងឺ​កូវីដ​១៩​ រាតត្បាត​ រក​ការ​ងារ​អីណា​ធ្វើ​ រក​កន្លែង​ឯណា​នៅ​ ផ្លូវ​ក៏​មិន​ទាន់​បើក​ អាជ្ញាធរ​ ធ្វើ​ដូច្នេះ​ អា​កន្លែង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​គិត​ថា​វា​ហួស​ពី​វិស័យ​តិរច្ឆាន​»

នៅ​ក្នុង​កម្មវិធី​ហេ​ឡូ​វី​អូ​អេ​ នៃ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ ដែល​ហៅ​កាត់​ថា​វី​អូ​អេ​ (VOA) កាល​ពី​ថ្ងៃទី ៣០ កញ្ញា​កន្លង​ទៅ​នេះ​ ទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ​ទៀ​ ថេន​ ​លើក​ឡើង​នូវ​ចំណុច​ទាំង ៥ ដែល​អ្នក​រាយ​ការណ៍​ពិសេស​ នៃ​ស្នង​ការ​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជាជាតិ​ សួរ​ទៅ​អាជ្ញាធរ​វៀតណាម ​អំពី​ករណី​សមត្ថកិច្ច​វៀតណាម​ចាប់​គំរាម​ កំហែង​ និង​រឹប​អូស​យក​សៀវ​ភៅ​សិទ្ធិ​ជន​ជាតិ​ដើម​ ដែល​យុវជន​ខ្មែរ​ក្រោម​ឈ្មោះ​យឿង​ ខាយ​ បាន​ផ្សព្វ​ផ្សាយ​ ។

ក្នុង​សំណួរ​ទាំង​ ៥ ចំណុចនេះ​ មាន​ន័យ​ថា​អាជ្ញាធរ​វៀតណាម​ បាន​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ជន​ជាតិ​ភាគ​តិច​និង​ជន​ជាតិ​ដើម​ទាំងស្រុង៖ «អ្នក​រាយ​ការណ៍​ពិសេស​ ពួក​គេ​សុំ​ឲ្យ រដ្ឋាភិបាល​របស់​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​ហ្នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ ធានា​លើក​កម្ពស់​សិទ្ធិ​ជន​ជាតិ​ភាគ​តិច​ ក៏​ដូច​ជា​ជន​ជាតិ​ដើម​ខ្មែរ​​ក្រោម​ នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​​ និង​ទៅ​តាម​របៀប​លាយ​លក្ខណ៍​អក្សរ​ក៏​ដោយ​តាម​របៀប​បោះ​ពុម្ព​ឬ​ក៏​ទៅ​តាម​របៀប​សិល្បៈ​ក៏​ដោយ ​ឬ ​ក៏​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​វា​ជា​ជម្រើស​របស់​ពួក​គាត់​ ទទួល​បាន​នូវ​ការ​បញ្ចេញ​មតិ​ដោយ​សេរីភាព»

ទង្វើ​របស់​អាជ្ញាធរ​វៀតណាម ដែល​នៅ​តែ​បន្ត​គំរាម​កំហែង​ ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​នេះ​ គឺជា​បង្ហាញ​ចរិត​ផ្គើន​នឹង​អង្គការ​សហ​ប្រជាជាតិ​ ព្រោះ​អ្នក​រាយការណ៍​ពិសេស នៃ​ឧត្ដម​ស្នង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ បាន​​សំណូម​ពរ​រួច​ហើយ​ថា សុំ​កុំ​ឲ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​តស៊ូ​មតិ ​ដោយ​សន្តិ​វិធី ​និង​អហិង្សា​ខ្មែរ​ក្រោម​ ៕

Leave A Reply

Your email address will not be published.