ក្រុមយុវជន​នៅ​កម្ពុជា​ក្រោម​ពាក់​អាវយឺត របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

222

ដោយ ស៊ឺន ចែងចើន| VOKK

ក្រុមយុវជន​ខ្មែរក្រោម​មួយក្រុម នៅ​ដែនដី​កម្ពុជា​ក្រោម បាន​យក​រូប​សញ្ញា (Logo) ដែល​បាន​រចនា និង​ផលិត​ដោយ​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មាន​មូលដ្ឋាន នៅ សហរដ្ឋអាមេរិក ទៅ​បោះពុម្ព​ហើយ​បាន​ចែកចាយ​គ្នា​ពាក់​ជា​សាធារណៈ​ដោយ​ឥតគិតថ្លៃ ។ សកម្ម ភាព​នេះ បាន​ស្ម​គ្រ​ចិត្ត​ធ្វើឡើង​ក្រុមយុវជន​មួយក្រុម នៅ​ភូមិ​មេ​រង​ថ្មី ឋិត​នៅក្នុង​ស្រុក​ផ្នោ​ដាច់ ខេត្ត ព្រះ​ត្រពាំង ហើយ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Facebook របស់ខ្លួន នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ នេះ ។​

ក្រុមយុវជនខ្មែរក្រោម នៅភូមិមេរងថ្មី ពាក់អាវយឺតខ្មែរក្រោម ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ។
ក្រុមយុវជនខ្មែរក្រោម នៅភូមិមេរងថ្មី ពាក់អាវយឺតខ្មែរក្រោម ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ។

​រូប​សញ្ញា​អាវយឺត​ដែល​ក្រុមយុវជន​ភូមិ​មេ​រង​ថ្មី​យកទៅ​បោះពុម្ព​នោះ មាន​រូប ដៃ​ទ្រ​ព្រះវិហារ រូប​រាហូ ចាប់​ចន្ទ ដែលជា​សញ្ញា​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​អក្សរ “​ខ្មែរក្រោម​” ទាំង​ភាសា​អង់គ្លេស និង​ខ្មែរ មាន​អាយ​ដ្ឋា​ន​គេ​ទំព័រ​របស់ គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម kkfyc.org មាន​អក្សរ​អង់គ្លេស​មួយ​ឃ្លា​ថា “Revitalization of our Khmer -Krom identity through the implementation of UNDRIP” មានន័យថា “​ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​អត្តសញ្ញាណ​ខ្មែរក្រោម​តាម រយៈ​ការអនុវត្ត​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” ។ អាវ យឺត​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បោះពុម្ព​សម្រាប់​ផ្សព្វ ផ្សាយ​នៅក្នុង​សន្និបាត នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ២៩ និង ៣០ ខែមេសា ឆ្នាំ ២០១៧ នៅ ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បី​រំឭក​ដល់​ខួប ១០ ឆ្នាំ ថ្ងៃ​ដែល​អង្គការសហប្រជាជាតិ​បាន​អនុមតិ​សេចក្ដីប្រកាស​ជាស​កល នៃ​អង្គការសហប្រជាជាតិ​ស្ដី សិទ្ធិ​ជនជាតិដើម (UNDRIP) និង​នៅក្នុង​ឱកាស​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ថ្លែងការណ៍ រយៈពេល ២ សប្ដាហ៍ នៅក្នុង​មហាសន្និបាត លើក ១៦ នៃ​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការ​សហ​ប្រជា ជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ចាប់ពី​ថ្ងៃទី ២៤ ខែមេសា ដល់​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ។ នៅក្នុង​វេទិកា​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជម្រាប​ដល់​អង្គការសហប្រជាជាតិ​ដាក់ គំនាប​ដល់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ទទួលស្គាល់​ខ្មែរក្រោម​ថា​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ៕​

Comments are closed.