មន្ត្រី​សង្ឃ​ខ្មែរ​ខេត្ត​លង់​ហោរ​ ​ប្រឆាំង​បទបញ្ជា​របស់​អាជ្ញាធរ​វៀតណាម​ ​ដោយ​មិនព្រម​បិទ​សាលាឆទាន​របស់​ពុទ្ធបរិស័ទ​ខ្មែរ​ ​ចំណុះជើងវត្ត​ព្រែក​ឈូក​

0 498

ដោយ លី ឈូន

​នៅ​ថ្ងៃ​ទី​ ​២​៧​ ​ខែ​មិថុនា​ ​ម្សិលមិញ​នេះ​ ​សមត្ថកិច្ច​ចម្រុះ​របស់​អាជ្ញា​វៀតណាម​ ​បាន​កាត់ផ្ដាច់​ចរន្តអគ្គិសនី​ តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​ជុំវិញ​សាលាឆទាន​ ​ក្នុង​ភូមិ​ក​ន្រែ​ង​ ​ហើយ​នៅ​ថ្ងៃ​បន្ទាប់​ ​គឺ​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មិថុនា​ ​គេ​ឃើញ​មន្ត្រី​សង្ឃ​ខ្មែរ​ខេត្ត​លង់​ហោរ​ ​និង​សមាជិក​សមាគម​ពុទ្ធសាសនា​វៀតណាម​ផង​ ​ប្រមាណ​ជាង​ ​១​០​ ​អង្គ​ ​មកកាន់​សាលាឆទាន​ភូមិ​ក​ន្រែ​ង​ ​។​ ​ចំណែក​ ​នៅ​ខាងក្រៅ​បរិវេណ​សាលាឆទាន​វិញ​ ​គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​វៀតណាម​ ​ជាច្រើន​នាក់​ទាំង​ស៊ីវិល​ ​និង​នគរបាល​ ​ចល័ត​ចុះឡើង​ ​ៗ​ ​។​ ​ក្រៅពី​នេះ​ ​គេ​សង្កេតឃើញ​មាន​លោកសង្ឃ​យួន​ស្លៀកពាក់​ស្បង់​ជីព​រ​ណ៌​ឈាម​ជ្រូក​ ​២​ ​ទៅ​ ​៣​ ​អង្គ​ ​ដើរ​ប៉ាច់ៗ​ ​ចុះឡើង​ៗ​ ​ជុំវិញ​សាលាឆទាន​នោះ​ដែរ​ ​។​ ​ជាង​នេះ​ទៅទៀត​ ​ក៏មាន​ទាំង​ឡាន​មួយ​គ្រឿង​រង់ចាំ​ជាស្រេច​ផង​ ​ដើម្បី​ដឹក​ព្រះពុទ្ធរូប​ចេញពី​សាលាឆទាន​ខ្មែរ​ ​។​ ​ចំណែក​ពុទ្ធបរិស័ទ​ខ្មែរ​វិញ​ ​ក៏បាន​ប្រមូលគ្នា​មក​ជុំជិត​ ​ត្រៀម​ប្រឆាំង​ជន​ណា​ ​ដែល​ហ៊ាន​លើក​ព្រះពុទ្ធរូប​ចេញពី​សាលាឆទាន​របស់​ពួកគាត់​ ​។​ ​ទាំងនេះ​ ​គឺជា​ទិដ្ឋភាព​ ​ដែល​អាជ្ញា​ធ​រៀ​ត​ណា​ ​បញ្ជា​ឲ្យ​មន្ត្រី​សង្ឃ​ខ្មែរ​ខេត្ត​លង់​ហោរ​ ​មក​បិទ​សាលាឆទាន​ខ្មែរ​ភូមិ​ក​ន្រែ​ង​ ​តែ​ព្រះសង្ឃ​ខ្មែរក្រោម​ ​មិន​ធ្វើតាម​ ​ដែល​ទង្វើ​នេះ​ ​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​ ​និង​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​ផង​ ​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​អង់អាច​ក្លាហាន​របស់​ម​ន្រ្តី​សង្ឃ​ខ្មែរក្រោម​ ​។

អាជ្ញាធរ និងសមាគមលោកសង្ឃយួន រារាំង មិនឲ្យខ្មែរក្រោម សាងសង់សាលាឆទានសាមគ្គី
អាជ្ញាធរ និងសមាគមលោកសង្ឃយួន រារាំង មិនឲ្យខ្មែរក្រោម សាងសង់សាលាឆទានសាមគ្គី

បុរសខ្មែរក្រោម ម្នាក់ ឈ្មោះ ថាច់ វិចិត្រ​រស់​ក្នុង​ភូមិ​កន្រែង​ ដែល​កំពុង​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​គ្នា​ជា​មួយ​នឹង​ពុទ្ធ​បរិស័ទ​អ្នក​ភូមិ​កន្រែង​ប្រមាណ​ជា ​៥០​ នាក់​ដើម្បី​រា​រាំង​មន្ត្រី​សង្ឃ​ខ្មែរ​កុំ​ឲ្យ​នាំ​ព្រះពុទ្ធ​រូប​ចេញ​ពី​សាលា​ឆ​ទាន​ភូមិ​កន្រែង​ដែល​ពួក​គាត់​កំពុង​កសាង​ ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​និង​សាព័ត៌មាន​ព្រៃនគរ​ថា អាជ្ញាធរ​វៀតណាម​ព្យាយាម​រា​រាំង​តាម​គ្រប់​រូប​ភាព​មិន​ឲ្យ​ពុទ្ធបរិស័ទ​នៅ​ភូមិ​កន្រែង​កសាង​សាលាឆទាន​នេះ​ឡើយ ​។ សូម្បី​តែ​ច្បាប់​សាង​សង់​ពុទ្ធបរិស័ទ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជា​ច្រើន​លើក​ច្រើន​សារ​ តែ​អាជ្ញាធរ​ធ្វើ​មិន​ដឹង​មិន​ឮ​ដដែល​ ។

បុរស​វ័យ​ ៤០​ ឆ្នាំ​ម្នាក់​នេះ​ បញ្ជាក់​ទៀត​ថា​ បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម ​មាន​ទាំង​ពី​សមត្ថកិច្ច​ស៊ីវិល ​​សមត្ថកិច្ច​នគរបាល​ និង​សមត្ថកិច្ច​សង្ឃ​វៀតណាម​ផង​ ចុះ​មក​រា​រាំង​ការ​កសាង​សាលា​ឆទាន​នេះ ​​ជា​ច្រើន​សារ​មិន​បាន​សម្រេច​មក​ ឥឡូវអាជ្ញាធរ​វៀតណាម ​បែរ​ជា​ខ្ចី​ដៃ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​​ ឲ្យ​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ម្ដង​វិញ ៖​ «យួន​វា​ខ្ចី​ដៃ​ខ្មែរ​យើង​ឱ្យ​មក​ជល់​ខ្មែរ​គ្នា​ឯង​ហើយ​ ។​ ថ្ងៃ​ហ្នឹង​យួន​ប្រើ​ឲ្យ​ព្រះ​សង្ឃ​ខ្មែរ​ មក​ដឹក​យក​ព្រះពុទ្ធរូប​ខ្មែរ​យើង​ដើម្បី​កុំ​ឲ្យ​យើង​គោរព​បូជា​ ចំ​ពោះ​វា​ យួន​វា​កសាង​វត្ត​អារាម​វា​ពេញ​អស់​នោះ​មេចវិញ ? » ។

ស្រដៀង​​គ្នា​នេះ​ដែរ ​ទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម ​ថា​ មាន​ពុទ្ធបរិស័ទ​ដែល​ស្និទ្ធិ​នឹង​លោក​ប្រាប់​ថា ​កាល​ដើម​ឡើយ ​ដែល​មិន​ទាន់​មាន​សាលាឆ​ទាន​នេះ ពេល​ពុទ្ធបរិស័ទ​ខ្មែរ​ភូមិកន្រែង ត្រូវ​ធ្វើ​បុណ្យ​ទាន​ម្ដង​ ៗ​ គឺ​ធ្វើ​ទៅ​តាម​ផ្ទះ​នៃ​ពុទ្ធបរិស័ទក្នុង​ភូមិ ​៖ «ដូច្នេះ​ការ​ធ្វើ​នៅ​តាម​ផ្ទះ​អ្នក​ណា​មួយ​អី​ចឹង​ទីសេនាសនៈវា​មិន​គ្រប់​គ្រាន់​ទេ​ និង​មាន​ការ​លំបាក​តាំង​ពី​ការ​បត់​ដៃ​ បត់​ជើង​ ការ​ចាង់​ចែង​ម្ហូប​អាហារ​អី​ទាំង​អស់​ហ្នឹង​ អីចឹង​ហើយ​បាន​ជា​ពុទ្ធបរិស័ទ​ភូមិ​កន្រែង​ផ្ដើម​រៀប​ចំ​ឲ្យ​មាន​ទី​កន្លែង​សាធារណៈ​មួយ​ទៅ​ គឺ​​ការ​សង់​សាលាឆទាន​នេះ​ឯង​ ។ ហើយ​ដី​កសាង​សាលាឆទាន​ហ្នឹង​មាន​អ្នក​មីង​ម្នាក់​គាត់​បូជា​ឱ្យ​សង្គម​ សម្រាប់កសាង​ជា​សាលាឆ​ទាន​​ដើម្បី​បាន​ជា​កន្លែង​ធ្វើ​បុណ្យ​ទាន​ម្ដង​ម្កាល​ផង ​ងាយ​ស្រួល​ដល់​យាយ​តា​សមាទាន​សីល​ផង​ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ក្មេង​ ៗ កូន​ចៅ​ខ្មែរ​ក្រោម​មាន​កន្លែង​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ​ផង អីចឹង​ហេតុ​ផល​ទាំង​អស់​ហ្នឹង​វា​គ្រប់​គ្រាន់​ឲ្យ​អាជ្ញាធរ​ទទួល​យក​បាន​ហើយ​»

ការ​លើក​ឡើង​មក​នេះ ​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម​បញ្ជាមន្ត្រី​សង្ឃខ្មែរ​ក្រោម ថ្នាក់មេគណ​ខេត្ត​ផង ​និង​អនុប្រធាន​គណៈ​កម្មការ​សមាគម​ពុទ្ធសាសនា​វៀតណាម​ផង​ ឲ្យ​ទៅ​និមន្ត​ព្រះ​ពុទ្ធរូប​ចេញ​ពី​សាលាឆទាន​ភូមិ​កន្រែង​ ក្នុង​ចំណុះ​ជើង​វត្ត​ ព្រែក​ឈូក​ និង​វត្ត​ទ្រនុំ​សេក​ នៃ​ខេត្ត​លង់​ហោរ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា​កន្លង​ទៅ​នេះ​ ។

ទាក់​ទង​នឹង​រណី​មន្ត្រី​សង្ឃ​ខ្មែរ​ក្រោ​មក ទៅ​និមន្ត​ព្រះ​ពុទ្ធរូប​ចេញ​ពី​សាលាឆទាន​នេះ​ វិទ្យុសំឡេង​កម្ពុជា​ក្រោម​ និង​សារព័ត៌មាន​ព្រៃនគរ​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​សាលា​គណ​ខេត្តលង់ហោរ ​បាន​ទេ​ ក៏​ប៉ុន្តែ​ព្រះ​សង្ឃ​ដែល​ស្និទ្ធ​នឹង​ន្ត្រី​សង្ឃ​​​ខេត្ត​លង់​ហោរ​ឲ្យ​ដឹង​ថា ​មិន​មែន​សាលា​គណ​មិន​អើ​ពើរ​ដល់​រឿង​រ៉ាវ​ ដែល​កើត​ចំពោះ​សាលាឆទាន​ភូមិ​កន្រែង​នោះ​ទេ ​តែ​រាល់​សំណើរ​សម្រប​សម្រួល ​អំពី​សាលាទាន​ភូមិកន្រែង​នេះ​ អាជ្ញាធរ​មិន​អើ​ពើ​នឹង​សំណើរ​​របស់​សាលា​គណ​ឡើយ ។

ទាក់​ទង​នឹង​ករណី​អាជ្ញាធរ​វៀតណាម ​ប៉ុន​ប៉ង​បិទ​សាលាឆទាន​ភូមិកន្រែង​នេះ​ ប្រធាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះ​តេជ​គុណ​ធីធី​ធម្មោ​មាន​ថេរ​ដីកា​ថា​ មន្ត្រី​សង្ឃ​ខ្មែរ​ក្រោម​គ្រប់​ផ្នែក​គួរ​តែ​សម្រ​បសម្រួល​កុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ទៅ​រារាំង​ពុទ្ធបរិស័ទ​ខ្មែរ​ក្នុង​ការ​សាង​សង់​សាលាឆទាន​នេះ​ត​ទៅ​ទៀត​ ព្រោះ​ថា ចាប់​តាំង​ពី​រដ្ឋ​អំណាច​កុម្មុយនីស្ត​វៀតណាម​ឡើង​កាន់​អំណាច​មក​ នៅ​វៀតណាម​ភាគ​ខាង​ត្បូង​ (​ដែន​ដី​កម្ពុជា​ក្រោម) ​រហូត​មក​ដល់​ពេល​នេះ ​វត្ត​អារាម​សាសនា​វៀតណាម​កសាង​ព្រោង​ព្រាត​ ៖ «​រឿង​នេះ​អាត្មា​ចាត់​ទុក​ថា​វា​អយុត្តិ​ធម៌​ខ្លាំង​ណាស់​ចំពោះ​ពលរដ្ឋ​ ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​ ហើយ​នេះ​វា​ជា​ល្បិច​របស់​យួន​ហាណូយ​ផង ​។ ជួយ​គិត​មើល​តាំង​ពី​ឆ្នាំ​ ១៩៧៥​ មក​រហូត​មក​ដល់​ពេល​នេះ​ ៤៦ ឆ្នាំ ខ្មែរ​ក្រោម​កសាង​បាន​ប៉ុន្មាន​វត្ត​ រាប់​តែ​ម្រាម​ដៃ​មិន​អស់​ផង​ ហ្នឹង ហើយ​សាលាឆទាន​ទៀត​សោត​ក៏​កសាង​បាន​រុយ ៗ ប៉ុណ្ណោះ​ ឯ​យួន​វិញ​គេ​​កសាង​វត្ត​អារាម​បាន​​ប៉ុន​ ៗ យក្ស គេអាចធ្វើបាន រឿងអី​ព្រះ​សង្ឃខ្មែរ​ក្រោម​យើង​សម្រប​សម្រួល​មិន​បាន​ ? » ។

សាលា​ឆ​ទា​នេះ​ ស្ថិត​នៅ​ភូមិ​កន្រែង​ ឃុំ​ឡុង​មី​ ស្រុក​ផ្សារ​ថ្មី​ ដែល​វៀតណាម​ដាក់​ឈ្មោ​ថ្មី​ថា ​​តាម​បិញ ​(Tam Binh)​ ខេត្ត​លង់​ហោរ​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ ​វិញ​​ឡុង ​(Vinh Long) ។

សាលា​ឆ​ទា​ន​ភូមិ​កន្រែង​រួម​កសាង​ដោយ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ចំនួន​ពីរ​ គឺ​វត្ត​សាលវន្ត​ឧទ្យាន​ព្រៃឈូក និង​វត្ត​មង្គល​បុរី​ ទ្រនំសេក​ និង​មានទំហំទទឹង ៩ បណ្ដោយ​ ១២ ម៉ែត្រ​ និង​កម្ពស់​១២ ម៉ែត្រ​ សាង​សង់​ដោយ​គ្រឿង​ស៊ីម៉ង់​ ដែល​បាន​ចាប់​ផ្ដើម​កសាង​តាំង​ពី​ថ្ងៃ​ទី ១៩ ​វិច្ឆិកា​ ឆ្នាំ​ ២០២០ បច្ចុប្បន្ន​ ​សមិទ្ធផល​នេះ​ បាន​សម្រេច​ប្រហែល​ជា​ ៨០ ភាគ​រយ​ហើយ​ ។

ព្រឹត្តិការណ៍​ដែល​អាជ្ញាធរវៀតណាម​ បញ្ជា​ឲ្យ​មន្ត្រីសង្ឃ​ខ្មែរ​ក្រោម​ ទៅ​និមន្ត​ព្រះ​ពុទ្ធរូប​ចេញ​ពី​សាលា​ឆទាន ​ដែលក្នុង​គោល​បំណង​បិទ​សាលាឆទាន​ ពេលនេះ ធ្វើ​ពលរដ្ឋ​ខ្មែរ​​ទាំង​ក្នុង​ និង​ក្រៅស្រុក ហើយ​និង​នៅលើ​បណ្ដាញ​ព័ត៌មាន​សង្គម​ មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​មន្ត្រី​សង្ឃ​ខ្មែរ​ក្រោម​ឡើយ​ តែ​មតិ​ភាគ​ច្រើន​អប​អរ​សាទរ​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​មន្ត្រី​សង្ឃ​ខ្មែរ​ក្រោម​ ដែល​មិន​ធ្វើ​តាម​បញ្ជា​អាជ្ញាធរ​វៀតណាម​ ក្នុង​ការ​និមន្តព្រះពុទ្ធ​បដិមា​ចេញ​ពី​សាលាឆទាន​ និង​បិទ​សាលាឆទាន​ ៕

Leave A Reply

Your email address will not be published.