សារ​ជូនពរ​ឆ្នាំថ្មី ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ របស់​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

86

​នៅ​ថ្ងៃទី ១៤ ខែមេសា ខាងមុខ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ មមែ សប្ដស័ក ព​. ស​. ២៥៥៩ គ​. ស​. ២០១៥ នឹង​ឈាន​មក ដល់ ។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ពី​ប្រទេស​កាណាដា ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៥ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន ប្រតិ​ប​តិ​ប​ត្តិ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​សារ​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម និង​ក្រៅប្រទេស ទូទាំង​ពិភពលោក ។​

លោក   ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​សារ​ជូនពរ​ឆ្នាំ​ថ្មី​នេះ មាន​សេចក្ដី​ថា​៖

សូម​គោរព​មក​ជន​រួម​ឈាម​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដោយ​សេចក្តី​នឹករ​ឪឭក​អំពី​យើងខ្ញុំ ព្រះករុណា ខ្ញុំបាទ ។​

នាឱកាស​ចូលឆ្នាំថ្មី ឆ្នាំមមែ សប្តស័ក ព​. ស​. ២៥៥៩ នេះ ក្នុងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ប្រគេន និង​ជូនពរ​ដល់​ជន​រួម​ឈាម​ឲ្យ​បាន​ប្រកបដោយ​សេចក្តីសុខ សុភមង្គល និង​ជួបជុំ​កូនចៅ​ញាតិ​ផៅសន្ដាន រាល់​ទិវា រាត្រី ។​

យើងខ្ញុំ​ព្រះ​កុ​ណា​ខ្ញុំបាទ​សូម​ប្រគេន​និង​ជំរាប​នូវ​ផែនការ​ឆ្នាំ​ថ្មី​នេះ​ផងដែរ​ក្រោម​ការសម្រេច នៃ​អង្គសន្និបាត ប្រចាំឆ្នាំ នាទី​ក្រុង​ឡងប៊ិច រដ្ឋ កាលី​ហ្វ​ញ្ញ៉ា សហរដ្ឋអាមេរិក​ដូច ខាងក្រោម​៖

១. កិច្ចការ​អន្តរជាតិ​

២. កិច្ចការ​កម្ពុជា​ក្រោម​

៣. កិច្ចការ​នៅ​កម្ពុជា និង​ប្រទេស​ថៃ​ដែលមាន​ខ្មែរក្រោម​រស់នៅ

៤. សៀវភៅ​កិច្ចការរដ្ឋបាល​និង​បោះ​ពុ​ម្ភ​ជាថ្មី​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស ។​

“​ទោះបីជា​យើង​មិនអាច​វិលត្រឡប់​ទៅ​អតីតកាល​វិញ និង​មិនអាច​ចាប់ផ្តើម​សាជាថ្មី​យ៉ាងណាក៏ដោយ ប៉ុន្តែ យើង​អាច​ផ្តើម​ពន្លក​ថ្មី ដើម្បី​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ជន​រួម​ឈាម​របស់​យើង​ដែលជា​អ្នករស់នៅ​ក្នុង ស្រុក នាពេល​បច្ចុប្បន្ន បានដែរ​” ។​

សំឡេង​តែមួយ ភាសា​តែមួយ ទឹកចិត្ត​តែមួយ ដើម្បី​ខ្មែរក្រោម​ទាំងអស់គ្នា​នោះ យើង​អាចនឹងទទួល​បាន​នូវ លទ្ធផល​ដ៏​ប្រសើរ និង​បានសម្រេច​ដូច​បំណង​របស់​យើង​ដែល​បាន​ប៉ង​ទុកជា​យូរ​មកហើយ​នូវ “​សិទ្ធិ​សម្រេច​វាសនា ខ្លួន​ដោយ​ឯង​” លើ​មាតុភូមិ​កម្ពុជា​ក្រោម ដ៏​កម្សត់​របស់​យើង ។​

សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង រា​គ្យ​ស​:​ទេវី ប្រសិទ្ធិ​ពរ​បវរ​សួស្តី និង​សូម​ប្រកបដោយ អាយុ វណ្ណៈ សុ​ខៈ និង ពលៈ កុំបី​ឃ្លៀង ឃ្លាត​ឡើយ ។​

សូម​អរ​ព្រះ​គុណ និង​សូម​អរគុណ

 

……………………………………….

ទាញយក File PDF Khmer New Year 2015 Message of KKF President

Comments are closed.