សង្ក្រាន្តឆ្នាំវក អដ្ឋស័ក ពុទ្ធសកសករាជ ២៥៦០

152

មហាសង្ក្រាន្ត ឆ្នាំវក អដ្ឋស័ក ចុល្លសករាជ ១៣៧៨ មហាសករាជ ១៩៣៨ ពុទ្ធសក រាជ ២៥៦០ គ្រឹស្តសករាជ ២០១៦ នឹងចូលមកនៅថ្ងៃ ពុធ ៧ កើត ខែចែត្រ ត្រូវ នឹងថ្ងៃទី ១៣ ខែមេសា គ. ស. ២០១៦ វេលាម៉ោង ២០ និង ០០ នាទី (ម៉ោង ៨ យប់) ។ ពុទ្ធសករាជ ២៥៦០ នឹងឈានចូលមកនៅថ្ងៃសៅរ៍ ១ រោច ខែពិសាខ ឆ្នាំវក អដ្ឋសក ត្រូវនឹងថ្ងៃ ២១ ខែឧសភា គ្រឹសករាជ ២០១៦

Devada New 2560

យោងតាម មហាសង្ក្រាន្ត ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែលបានរៀបរៀង ដោយ លោក អ៊ឹម បុរិន្ទ នៅប្រទេសកម្ពុជា បានពណ៌នាអំពីដំណើរយាងចុះមកគ្រប់ គ្រងចក្រវាឡរបស់ទេវតាឆ្នាំថ្មីយ៉ាងនេះថា៖

“ពេលនោះ ព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវគោ វិថីគឺផ្លូវកណ្តាលទើបមានទេវធីតាមួយ ព្រះអង្គជា មគ្គនាយិកា ព្រះនាម មណ្ឌាទេវី ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ទ្រង់គង់ នៅ ចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន លម្អ នៅព្រះកាណ៌ ដោយសៀតផ្កាចម្ប៉ា អភរណៈទ្រង់កែវពិទូរ្យ ភក្សាហារទ្រង់សោយសប្បិ ព្រះហស្តស្តាំទ្រង់ម្ជុល ព្រហស្តឆ្វេង ទ្រង់ឈើច្រត់ទ្រង់ គង់ផ្ទុំ បើកព្រះ នេត្រ លើខ្នង គទ្រភៈ (សត្វលា) ជាពាហនៈ ។

ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់គុហាកែវគុគន្ធមាលី នាទី ភ្នំកៃលាស ខេត្តហិម ពាន្ត ជាទីតម្កល់ ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែល តម្កល់លើពានមាស នាំមកដង្ហែ ប្រទក្សិនភ្នំ ព្រះ សុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន ៦០ នាទី (២៤ម៉ោង) ។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយ ប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូល ទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរ ចេញពី បំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជ ទាំង ៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជ ហឫទ័យ ហើយនាំគ្នាទៅសមាទានរក្សា សីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតី សភាសាលាដែល វិស្សកម្មទេវបុត្រនិមិត្ត ថ្វាយដើម្បី បន្ទោបង់អពមង្គលឱ្យជ្រះស្រឡះហើយចម្រើននូវសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ ទេវតា និងមនុស្ស សត្វផង ទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំ ទូលាយសុខក្សេមក្សាន្តតរៀងទៅ “ ។

យោងតាមមហាសង្ក្រាន្តដដែល របៀបវារៈសង្ក្រាន្តឆ្នាំនេះ មាន ៤ ថ្ងៃ គឺ៖

ថ្ងៃទីមួយ៖ វារៈមហាសង្ក្រាន្ត

(ចូលឆ្នាំវក)

ថ្ងៃពុធ ៧ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ. ស. ២០១៦ វេលាម៉ោង ២០ និង ០០ នាទី ។

ថ្ងៃទីពីរ និងទីបី ៖ វារៈវ័នបត

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស. ២០១៦ ។

ថ្ងៃសុក្រ ៩ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ. ស. ២០១៦ ។

ថ្ងៃទីបួន ៖ វារៈឡើងស័ក

ថ្ងៃសៅរ៍ ១០ កើត ខែចេត្រ ឆ្នាំវក អដ្ឋស័ក ព. ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ១៦ ខែ មេសា គ. ស. ២០១៦ នៅវេលា ម៉ោង ០០ និង ២៤ នាទី ១២ វិនាទី ជា វារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំវក អដ្ឋស័ក តទៅ ៕

Comments are closed.