ពលរដ្ឋ​ខ្មែរ​ចុះទៅ​លក់​គ្រែ​នៅ​កម្ពុជា​ក្រោម បារម្ភ​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​

0 172

(​សារព័ត៌មាន ព្រៃនគរ ) នៅពេល​ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតាម​ខេត្ត​មួយចំនួន​ជាប់​ព្រំដែន​វៀតណាម ដូចជា​ខេត្តកំពង់ចាម និង តាកែវ ជាដើម បាននាំគ្នា​ចុះទៅ​លក់​តុ​តាំង និង​គ្រែ នៅ​កម្ពុជា​ក្រោម ព្រោះ​ជីវភាព​ខ្វះខាត ។ ឈ្មួញ​ទាំងនេះ បារម្ភ​ត្រូវ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះ​ត្រពាំង​ចាប់ខ្លួន និង​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម បន្ត ដើរ​លក់​នៅតាម​ភូមិ​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម ព្រមទាំង​ហាម​ពលរដ្ឋ​ខ្មែរក្រោម​ទិញ​របស់​ដែល​នាំមក ពី​ប្រទេស​កម្ពុជា​ទាំងនោះ ។​

គ្រែដែលពលរដ្ឋខ្មែរនៅខេត្តកំពង់ចាម នៃប្រទេសកម្ពុជា ចុះមកលក់នៅ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។
គ្រែដែលពលរដ្ឋខ្មែរនៅខេត្តកំពង់ចាម នៃប្រទេសកម្ពុជា ចុះមកលក់នៅ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។

ពលរដ្ឋ​ខ្មែរ​ចុះទៅ​លក់​គ្រែ​នៅ​កម្ពុជា​ក្រោម បារម្ភ​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​

ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ នៅ​ខេត្ត​ព្រះ​ត្រពាំង បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ៣០ ខែសីហា ថា បច្ចុប្បន្ន នេះ មាន​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ជាច្រើន បាន​ចុះទៅ​លក់​តុ​តាំង និង គ្រែឈើ នៅ​ស្រុក​គាត់ ជា​បន្តបន្ទាប់ ព្រោះ​ជី​វិភាព​ក្រីក្រ និង​លក់​របស់​ទាំងនេះ​នៅក្នុង​ស្រុក​ខ្មែរ​មិន​ដាច់ ។

លោក​បាន​បន្តទៀតថា ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​បាននាំគ្នា​ទិញ​គ្រែឈើ​ទាំងនេះ ព្រោះថា របស់​ទាំងនេះ​ល្អ និង តម្លៃថោក​ជាង​របស់​ដែល​យួន​ផលិត​នៅ​កម្ពុជា​ក្រោម ។

​ព្រះសង្ឃ​មួយអង្គ​នៅ​ស្រុក​ថ្កូវ បាន​មាន​ថេរ​ដីកា​ថា គ្រែ​ដែល​នាំ​មកពី​ប្រទេស​កម្ពុជា មួយគ្រឿង​តម្លៃ​តែ​ប្រមាណ ១ លាន​ដុង​ប៉ុណ្ណោះ  តែបើ​ទិញ​របស់​វៀតណាម​វិញ វា​អាច​តម្លៃ ២ លាន​ដុង ។ ក្រៅពី​ទិញ​សម្រាប់​ប្រើប្រាស់​នៅក្នុង ផ្ទះ  មាន​ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ​បាន​ទិញ​គ្រែ និង​តុ​តាំង​ទាំងនោះ ទុក​សម្រាប់​លក់​បន្ត​ដល់​ខ្មែរក្រោម​ឯទៀត​ផងដែរ ។​

គ្រែដែលពលរដ្ឋខ្មែរនៅខេត្តកំពង់ចាម នៃប្រទេសកម្ពុជា ចុះមកលក់នៅ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។
គ្រែដែលពលរដ្ឋខ្មែរនៅខេត្តកំពង់ចាម នៃប្រទេសកម្ពុជា ចុះមកលក់នៅ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។

​កាលពី​ថ្ងៃ​អង្គារ ទី ២៧ ខែសីហា នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម នៅ​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង តំណាង​អាជ្ញាធរ​វៀតណាម បាន​និយាយ​ដាស់តឿន​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ថា កុំ​ឲ្យ​នាំគ្នា​ទិញ​របស់របរ​ដែល​ពល​រដ្ឋ​ខ្មែរ​នាំ​មកពី​ប្រទេស​កម្ពុជា ។ តំណាង​អាជ្ញាធរ​វៀតណាម​រូបនេះ​បាន​បន្តទៀតថា ការដែល​ពលរដ្ឋ​ខ្មែរ​មក​លក់​របស់​នៅ​កម្ពុជា​ក្រោម ពេលនេះ វា​អាច​បណ្ដាលមកពី​ស្រុក​ខ្មែរ​បច្ចុប្បន្ន កំពុងតែ​ជ្រួលច្របល់​រឿង​បោះឆ្នោត និង​ថា  ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ប្រុងស្មារតី ប្រយ័ត្ន​ចាញ់បោក ឈ្មួញ​ទាំងនេះ ។​

​តំណាង​អាជ្ញាធរ​វៀតណាម បាន​ថ្លែងថា​៖ “​ឥឡូវនេះ បែរ​ជាមាន​មនុស្ស​មកពី​ប្រទេស​កម្ពុជា ដើរ​លក់​គ្រែ តុ​តាំង ពេញ​ស្រុក ។ អស់ពី​លក់​កន្លែង​នេះ ទៅ​លក់​កន្លែង​ណោះ ដែល​ពីមុនមក​មិន​ធ្លាប់មាន​ទេ ។ នេះ មកពី​ស្ថានការណ៍​អស្ថិរភាព នៅ​កម្ពុជា បែរជា​មានរឿង​យ៉ាងនេះ ។ ចឹ​ង​ទេ សូម​ឲ្យ​បងប្អូន​យើង​ប្រុង ប្រយ័ត្ន​ឲ្យ​មែន​នែ​ន ។ ប្រ​យ​ត្ន​ពួកវា​បោកប្រាស់​” ។

ពលរដ្ឋ​ខ្មែរក្រោម បាន​លើកឡើងថា ជនជាតិ​យួន​នៅ​ស្រុក​ខ្មែរ​ខុសច្បាប់ រដ្ឋាភិបាល លោក ហ៊ុន សែន មិនដែល ចាប់​បញ្ជូនទៅ​វៀតណាម​វិញ​ទេ តែ​ពលរដ្ឋ​ខ្មែរ​គ្រាន់តែ​ចុះទៅ​លក់​គ្រៃ​នៅ​កម្ពុជា​ក្រោម ដោយមាន​លិខិតឆ្លងដែន​ត្រឹម ត្រូវ​បែរជា​រដ្ឋាភិបាល​វៀតណាម​រារាំង​ទៅវិញ ៕

Leave A Reply

Your email address will not be published.