យុវជន​ខ្មែរ​នៅតែ​បន្ត​ការតស៊ូ ក្រោយពី​រដ្ឋាភិបាល​ដោះលែង​យុវជន ៤ រូប​

0 161

ដោយ ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃនគរ​

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង នាង ចេញ​ដីកា​នៅ​ថ្ងៃទី ២០ ខែសីហា សម្រេច​ឲ្យ​ដោះលែង​ជនជាប់ចោទ ៤ នាក់ ដែល​ជាប់ចោទ​ពីបទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់អាវុធ​ផ្ដួលរំលំ​រដ្ឋា      ភិ​បាល​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ។​

២០-សីហា-២០១៣៖ លោក ទត់ ចាន់បញ្ញា (ស្ដាំ) និង​កញ្ញា សុខ ដាលីស (ឆ្វេង) យុវជន ២​នាក់​ក្នុង​ចំណោម​យុវជន ៤​នាក់ ដែល​ត្រូវ​ដោះ​លែង បន្ទាប់​ពី​ចាប់​ខ្លួន​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ រូបថត៖ RFA
២០-សីហា-២០១៣៖ លោក ទត់ ចាន់បញ្ញា (ស្ដាំ) និង​កញ្ញា សុខ ដាលីស (ឆ្វេង) យុវជន ២​នាក់​ក្នុង​ចំណោម​យុវជន ៤​នាក់ ដែល​ត្រូវ​ដោះ​លែង បន្ទាប់​ពី​ចាប់​ខ្លួន​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ រូបថត៖ RFA

យុវជន​ខ្មែរ​នៅតែ​បន្ត​ការតស៊ូ ក្រោយពី​រដ្ឋាភិបាល​ដោះលែង​យុវជន ៤ រូប​

​នៅវេលា​ម៉ោង​ប្រមាណ ១១ ព្រឹក ថ្ងៃទី ២០ ខែសីហា នេះ ក្រុម​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំបែបបទ​ដើម្បី​ដោះលែង​អ្នក​ទាំង ៤ ពី​ពន្ធនាគារ​ព្រៃ​ស​។​

​ការសម្រេច​ដោះលែង​នេះ គឺ​បន្ទាប់ពី​មេធាវី និង​គ្រួសារ​របស់​យុវជន​ទាំងនោះ បានដាក់​លិខិត​សុំ​ធានា​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៣ ។

​បន្ទាប់ពី​បាន​ដោះលែង​ភ្លាម លោក ទ​ត់ ចាន់​បញ្ញា បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​យ៉ាងខ្លី​ថា លោក មិនអាច​និយាយ​អ្វី​បានទេ​នៅពេលនេះ តែ​លោក​បញ្ជាក់ថា លោក​មិន​បានធ្វើ​ខុស​អ្វី​ឡើយ ។​

លោក ទ​ត់ បញ្ហា ៖“​អត់​អ៊ី​គ្រាន់តែ​សប្បាយចិត្ត​ក្រោយ​បាន​ដោះលែង ដែល​ត្រូវបាន​រួចខ្លួន ។ ប្រហែល ជា​ថ្ងៃ ហ្នឹង​អត់​អាច​ផ្ដល់​បទសម្ភាសន៍​បាន ដោយសារ មិនទាន់មាន​អារម្មណ៍ល្អ ។ ខ្ញុំ​អត់​បានធ្វើ​ខុស គ្រាន់តែ​ប៉ុណ្ណឹង​” ។​

​លោក កែវ សា​ម៉ា​ឌី អ្នក​សេរ​សេរ​ប្លក់​ខ្មែរ និង​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook មាន​វត្តមាន​នៅក្នុង​ពិធី​ដោះលែង​យុវជន​ទាំងនេះ បាន​ប្រាប់​អ្នកកាសែត​អំពី​ព្រឹត្តិការណ៍​ដែល​យុវជន​ទាំងនេះ បាន​ចែក​ផ្កា​ដល់​ទាហាន​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ កាលពីពេល​កន្លងទៅនេះ​ថា ។​

លោក កែវ សា​ម៉ា​ឌី ៖“​ក្នុងអំឡុង​ពេលដែល​ពួកគាត់​កំពុងតែ​ពិភាក្សាគ្នា ប្រមូល​លុយ​គ្នា ហៅ​ប៉ៅ រៀងៗ ខ្លួន ។ ស្រាប់​តែមាន មនុស្ស មិន​ស្គាល់មុខ​ផ្សេង​ដទៃទៀត …​បានផ្ដល់​ព័ត៌មាន​មក​គាត់  ផ្តល់ព័ត៌មាន មក លោក ទ​ត់ បញ្ហា ហ្នឹង​ណា ថា គេ​ហ្នឹង​ជួយឧបត្ថម្ភ​ផ្កា ។ ក៏ប៉ុន្តែ​ឧ​បត្ដ​ម្ភ​ផ្កា​ទៅ​គាត់ ៗ​មិនបាន​ដឹង​រឿង អ៊ី​សោះ ។ គាត់ ត្រេកអរ គាត់​គិតថា មាន​សប្បុរសជន គេ​ជួយ​ឧ​ប​ត្ភ​ម្ភ​ផ្កា  ឧបត្ថម្ភ​អ៊ី​ទៅ​ឲ្យ​គាត់​ចឹ​ង​ណា ។ ចឹ​ង​គាត់​ធ្វើ ដំណើរ​ទៅយក​ផ្កា ។ នៅពេល​គាត់​ធ្វើដំណើរ​ទៅយក​ផ្កា​នោះ ក៏​ស្រាបតែ​ត្រូវបាន​កងកម្លាំង សមត្ថកិច្ច ហ្នឹង​ធ្វើការ​ឃាត់ខ្លួន គាត់​តែម្ដង ។ នៅក្នុង​ពេលដែល បញ្ញា ទៅយក​ផ្កា​នោះ គាត់​គិតថា ទៅយក​ម្នាក់ ឯង​មិន កើត​ទេ ។ គាត់​ហៅ ដា លីន ទៅជា​មួយ​ចឹ​ង​ទៅណា ……​ចឹ​ង​បាន​ជាប់​ទាំង ពីរ​នាក់​តែម្ដងទៅ​”​។​

​នាង ធី សុវណ្ណ​ថា ម្ចាស់​ទំព័រ​បណ្ដាញ​សង្គម Facebook មានឈ្មោះ I Love Cambodia Hot News និង​ជា​មិត្តភក្តិ៍​របស់​ជនជាប់ចោទ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ទង្វើ​របស់​អាជ្ញាធរ មិនអាច​គំរាម ឲ្យ​ក្រុមយុវជន​បាក់ស្បាត​បានទេ តែ​វា​ជម្រុញ​ឲ្យ​ពួកគេ​កាន់តែ​មានចិត្ត​ពុះកញ្ជ្រោល​ឡើង​ថែមទៀត ដើម្បី ប្រទេសជាតិ ។​

​នាង ធី សុវណ្ណ​ថា ៖ “​យុវជន​យើង​ទាំងអស់​ក្រោយពី​មាន​បញ្ហា​ទាំងនេះហើយ ពួកគាត់​អត់​បាន​ចុះចាញ់ ទេ   រឹតតែ​ធ្វើ​ទឹកចិត្ត​ដែលថា​ស្នេហា​ជាតិ​របស់​ពុះកញ្ជ្រោល​ឡើង គឺ​ព្រួត​ដៃ​គ្នា​តស៊ូ ក្លាយជា​ចង្កឹះ​មួយ​បាច់ ដើម្បី​ប្រទេសជាតិ ទៅ​ថ្ងៃមុខ​ទៀត មាន​អនាគត​រុងរឿង ដោយសារ​យុវជន​ទាំងអស់​មាន​សាមគ្គីភាព ។ នៅតែ​បន្ត  ព្រោះថា​ផ្កា​ហ្នឹង យើង​ចែក​អត់​មាន​ខុស​ទេ ។ បង្ហាញ​ពី​ទឹកចិត្ត​របស់​យើងទាំងអស់គ្នា​ចង់បាន សន្តិភាព ។ យើង​អត់​បានធ្វើ​អ៊ី​ខុស អត់​ប្រើ​ហិង្សា​អ្វី​ទាំងអស់ ។ ផ្កា​គឺ​យើង​បង្ហាញថា ពួកយើង​ទាំងអស់ គ្នា​ជូន​ដល់​គាត់​”​។

លោក អម សំអាត មន្ត្រី​គ្រប់គ្រង​បច្ចេកទេស នៃ​ការិយាល័យ​សើ​ប​ង្កេ​តរបស់​អង្គការ លីកាដូ បាន ប្រាប់ ថ្លែងថា លោក​មានការ​សោកស្ដាយ​ចំពោះ​ការចាប់ខ្លួន​យុវជន​ទាំងនេះ បើទោះបី​ពេល​ក្រុមយុវជន​ទាំងនេះ ត្រូវបាន​គេ​ដោះលែង​យ៉ាងណាក៏ដោយ តែ​នេះ​គ្រាន់តែ​ជាការ​ដោះលែង​ជា​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ ។​

​លោក អម សំអាត បាន​ថ្លែងថា​៖ “​ការដោះលែង​នេះ គឺ​គេ​កម្រិត​សិទ្ធិសេរីភាព​របស់គាត់ ព្រោះ​ការដោះលែង​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គឺ​គេ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ប្រព័ន្ធតុលាការ​។ អ៊ីចឹង សិទ្ធិសេរីភាព​របស់គាត់ ត្រូវបាន​កម្រិត​ដោយ​តុលាការ​” ។​

ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​យុវជន​ទាំង ៤ នាក់ នៅក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី ១៧ ខែសីហា ក្រោម​បទ​ចោទថា បាន​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់អាវុធ​ផ្ដួលរំលំ​រដ្ឋាភិបាល ។ យុវជន​ទាំង ៤ នាក់​នោះ មានឈ្មោះ លោក ទ​ត់ ចាន់​បញ្ញា​, លោក ហ៊ើយ បូ​រិ​ន​, នាង ឡុង លី​ផេង និង​នាង សុខ ដាលីន ៕

Leave A Reply

Your email address will not be published.