លោក​ គឹម ប៊ុ​ក កែវ ជា​សហ​ស្ថាបនិក​ “រណសិរ្ស​រំដោះ​កម្ពុជាក្រោម​” ក្នុង​ឆ្នាំ ១៩៧៦ បាន​ទទួលមរណភាព​ក្នុង​ជន្មា​យ ៦៩ ឆ្នាំ​

0 624

ដោយ​ ស៊ឺន ចែងចើង​ និង ថាច់ ប្រីជា គឿន

លោក​ គឹម ប៊ុ​ក កែវ ជា​អតីត​មេដឹកនាំ​ម្នាក់​នៃ រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម កាលពី​ឆ្នាំ ១៩៧៦ ទើបតែ​ទទួលអនិច្ចកម្ម នៅ​ព្រឹក​ថ្ងៃសុក្រ ៣ រោច​ ខែ​ស្រាពណ៍ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវ នឹង​ថ្ងៃទី ៧ ខែសីហា គ. ស. ២០២០​ ក្នុង​ជន្មាយុ ៦៩ ឆ្នាំ ដោយ​រោគាពាធ​ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម នា​រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម និង​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​រួមគ្នា​រៀបចំ​ពិធីបុណ្យ​ឈាបនកិច្ច​នេះ នៅក្នុង​វត្ត​សាមគ្គី​រង្សី នា​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ណ​មានជ័យ រាជធានី​ភ្នំពេញ ។

លោក​ គឹម ប៊ុ​ក កែវ ( ២២ វិច្ឆិកា ១៩៥១ - ៧ សីហា ២០២០)
លោក​ គឹម ប៊ុ​ក កែវ ( ២២ វិច្ឆិកា ១៩៥១ – ៧ សីហា ២០២០)

លោក​ គឹម ប៊ុ​ក កែវ ប្រសូត នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៥១ នៅ​ភូមិ​បន្ទាយ​ក្រ​ ឃុំ​បឹង្រៃ ស្រុក​ថ្កូវ ខេត្ត​ព្រះត្រពាំង ដែនដី​កម្ពុជាក្រោម ។

យោង​តាម​គណៈកម្មការ​បុណ្យ​ ពិធីបុណ្យ​ឈបន​កិច្ច លោក គឹម ប៊ុ​ក កែវ នឹង​ប្រារព្ធ​ចាប់ពី​ថ្ងៃទី ៧ ខែសីហា​ ដល់​ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២០ ។ នៅ​វេលា​ម៉ោង ២ រសៀល​ថ្ងៃអាទិត្យ​ទី ៩ ខែសីហា​ នឹង​ដង្ហែ​ទៅ​បូជា នៅ​វត្ត​សិរីសោភា ហៅ​វត្ត​អង្គ​តា​ម៉ិញ នាទី​ក្រុងភ្នំពេញ ។

សូម​បញ្ជាក់​ថា​ លោក គឹម ប៊ុ​ក កែវ អាយុ ៦៩ ឆ្នាំ ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចលនាតស៊ូ​រំដោះទឹកដី​កម្ពុជាក្រោម​ មានឈ្មោះ​ថា “រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរ​កម្ពុជាក្រោម​” ដែល​បាន​ងើបឡើង​រំដោះទឹកដី​កម្ពុជាក្រោម​ដោយ​កម្លាំងប្រដាប់អាវុធ​នៅក្នុង​ខេត្ត​ព្រះត្រពាំង​ កាលពី ៤៤ ឆ្នាំមុន ។ រណសិរ្ស​នេះ​ បាន​ក្រោក​ឡើង​តស៊ូ​រំដោះទឹកដី​កម្ពុជាក្រោម នៅ​ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដែល​មាន លោក សឺន ញ៉ ជា​ប្រធាន និង​លោក លោក កៀង​ ហ៊ាន ជា​អនុប្រធាន ។

បន្ទាប់ពី​បាន​វាយដណ្ដើម​យក​ទីតាំង​ និង​កាន់កាប់​ខេត្ត​ព្រះត្រពាំង ជាពិសេស នៅក្នុង​ស្រុក កញ្ចោង​បាន​មួយ​រយៈ​ខ្លី​ រដ្ឋាភិបាល​យួន​ក៏បាន​ប្រមូល​កម្លាំងប្រដាប់អាវុធ​តូច​ធំ​ពី​ខេត្ត​នានា ជួយ​ប្រយុទ្ធ​បណ្ដាលឲ្យ​ចលនាតស៊ូ​នេះ​មិន​ទទួល​បាន​ជោគជ័យ​ ។

ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។
ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។

ឆាកប្រយុទ្ធ​មួយ​រវាង​ខ្មែរក្រោម និង​កងទ័ព​កុម្មុយនិស្ត​យួន​ ដែល​ខ្លាំង​ជាងគេ​នោះ គឺ​សមរភូមិ នៅក្នុង​ស្រុក​កញ្ចោង ពេលនោះ​ លោក ថាច់ ភី និង សមាជិក​នៃ​ចលនា​នេះ​ពីរ​រូប​ទៀត​នៅ​លើ​ស្តែ​នទឹក​ ឬអាងស្តុកទឹក ដែល​មាន​អាវុធ​គ្រប់​ធុន​ដូចជា​គ្រាប់បែក M79,12,8l បាន​បាញ់​សំដៅ​ចូល​ទៅ​សាលាស្រុក ដែល​កាន់កាប់​ដោយ​យួន​កុម្មុយនិស្ត បាន​បណ្តាល​ឲ្យ​កម្មាភិបាល​យួន​ស្លាប់​និង​រង​របួស​ជាច្រើន ។

លុះដល់​ ពេលរសៀល​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​យួន ក៏បាន​នាំ​ទ័ព​ជំនួយ​របស់​គេ​មក​ពី​ខេត្ត​លង់​ហោរ​ ដែល​យួន​ហៅថា វិញ​ឡុង ធ្វើអន្តរាគមន៍ មាន​ទាំង​រថក្រោះ​កាំភ្លើងធំ​មកផង ។ ដោយសារ​កម្លាំង​របស់​ចលនា​នេះ មិន​អាច​ទប់ទល់​នឹង​កម្លាំង​របស់​រដ្ឋាភិបាល​យួន​បាន​ក៏​នាំគ្នា​ដកថយ​នៅសល់​តែ​ ៣ នាក់​ប៉ុណ្ណោះ​ដែល​នៅ​លើ​ស្តែ​នទឹក ។ គ្រានោះ កងទ័ព​យួន​បាន​ឡោមព័ទ្ធ​ជុំ​វិញ​ស្តែ​នទឹក​ ហើយ​បញ្ជា​ឲ្យ​រថក្រោះ​កាំភ្លើងធំ​បាញ់​សម្រុក​ចូល​ស្តែ​នទឹក ធ្វើឲ្យ លោក ថាច់​ ភី និង សមាជិក​ពីរ​រូប​ទៀត បាន​ស្លាប់​នៅក្នុង​សមរភូមិ​នេះ ។ ពេល​បានឃើញ រថក្រោះ​ កំពុង​បាញ់​សម្រុក​ស្តែ​នទឹក​ដូច្នោះ លោក ថាច់ ភឿង​ និង​កូនប្រុស​របស់​គាត់​ម្នាក់ទៀត​ឈ្មោះ ថាច់ ភឿន បាន​ឱប​គ្រាប់បែក​ លោត​ឡើងលើ​រថក្រោះ​បោក ធ្វើ​អត្តឃាត​បណ្តាល​ឲ្យ​ទ័ព​យួន​ស្លាប់​ជាច្រើន ។

បន្ទាប់មក​ លោក គឹម ប៊ុ​ក កែវ ត្រូវ​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម កាត់ទោស​ឲ្យ​ជាប់គុក​ ១៥ ឆ្នាំ ដោយ​ចោទ​ពី​បទ​ប្រឆាំង​នឹង​របប​បក្ស​កុម្មុយនិស្ត​យួន ។ ក្រៅពី​រូបលោក មាន​មេដឹកនាំ​ ព្រមទាំង​សមាជិក ជាច្រើន​ទៀត នៃ​ចលនាតស៊ូ​នេះ អ្នកខ្លះ​ត្រូវ​យួន​ចាប់​ដាក់គុក​ពី ៣ ទៅ​ ២០ ឆ្នាំ​ ​; ខ្លះ​ស្លាប់​ក្នុង​សមរភូមិ​ ​; ខ្លះ​ត្រូវ​យួន​កាត់ទោស​ប្រហារជីវិត​ និង​ខ្លះទៀត​ត្រូវ​កាត់ទោស​កំបាំងមុខ​ឲ្យ​ជាប់គុក​ពី ៣ ឆ្នាំ រហូតដល់​អស់មួយជីវិត​ ។

ព្រះតេជព្រះគុណ ថាច់ ស ព្រះឧបជ្ឈាយ័វត្តកញ្ចោងកំពង់លាវ ដែលត្រូវយួនចងនឹងវបង្គោលវត្តកំពង់លាវបាញ់ប្រហារក្នុងវត្តកាលពីថ្ងៃទី ១៦ វិច្ឆិកា ១៩៧៦ ។
ព្រះតេជព្រះគុណ ថាច់ ស ព្រះឧបជ្ឈាយ័វត្តកញ្ចោងកំពង់លាវ ដែលត្រូវយួនចងនឹងវបង្គោលវត្តកំពង់លាវបាញ់ប្រហារក្នុងវត្តកាលពីថ្ងៃទី ១៦ វិច្ឆិកា ១៩៧៦ ។

ព្រះតេជព្រះគុណ​ ថាច់ ស ជា​ព្រះចៅ​អធិការ និង​ព្រះ​ឧបជ្ឈាយ៍ វត្ត​កញ្ចោង​កំពង់លាវ​ ត្រូវ​យួន​ចង​ជាប់នឹង​បង្គោល​ទង់​ចំ​កណ្តាល​វត្ក ហើយ​បាញ់ប្រហារ​ជីវិត ដោយ​យួន​ចោទ​ពី​បទ​ចូលដៃ​ជាមួយ​ចលនា​នេះ​ ។

ចំណែក​ លោក ថាច់ គុណ​ ថាច់ ឌាក និង គឹម រី​ ដែល​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​កាត់ទោស​ប្រហារជីវិត​នោះ ត្រូវ​យួន​យក​ទៅ​ប្រហារជីវិត​នៅ​ព្រលា​នយន្តហោះ​ ខេត្ត​ត្រពាំង នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៨១ ។

Leave A Reply

Your email address will not be published.