ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរក្រោម សាទរចំពោះគណសង្ឃថៃ ដែលបានប្រគេនសញ្ញាប័ត្រថ្នាក់បណ្ឌិតកិត្តិយសវិស័យព្រះពុទ្ធសាសនាដល់ព្រះមេគណ និងព្រះមេគណរងខេត្តព្រះត្រពាំង

0 444

ដោយ លី ឈូន

ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរក្រោមសាទរក្រៃលេង ចំពោះគណៈសង្ឃថៃ​ដែលបានប្រទាន​សញ្ញាបត្រ​​​ថ្នាក់បណ្ឌិត​កិត្តិយស​វិស័យព្រះពុទ្ធសាសនាដល់ ព្រះមេគណ​ខេត្តព្រះត្រពាំងគឺ​ព្រះតេជ​ព្រះគុណ​ បធានជ្ជោតោ ថាច់ អង និង​មេគណរងព្រះនាមចន្ទ សិរី ថាច់ សុខសាន្ត ។

ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរក្រោមសាទរ ចំពោះគណសង្ឃថៃ ដែលបានប្រគេនសញ្ញាប័ត្រ  ថ្នាក់បណ្ឌិតកិត្តិយសវិស័យព្រះពុទ្ធសាសនា ដល់ព្រះមេគណ nigព្រះមេគណរង នៅខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ រូបៈ Priscilla Kim Ong
ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរក្រោមសាទរ ចំពោះគណសង្ឃថៃ ដែលបានប្រគេនសញ្ញាប័ត្រ ថ្នាក់បណ្ឌិតកិត្តិយសវិស័យព្រះពុទ្ធសាសនា ដល់ព្រះមេគណ nigព្រះមេគណរង នៅខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ រូបៈ Priscilla Kim Ong

ការប្រគល់សញ្ញាបត្រដល់គណសង្ឃខ្មែរខេត្តព្រះត្រពាំងនេះធ្វើឡើងក្នុងខណៈដែលសាលាមហាវិទ្យាល័យចូឡាឡុងកនរាជវិទ្យាល័យនៃសាខាខេត្តអាយុធ្យា ប្រទេសថៃ ។  ជាកម្មវិធីលក្ខណអន្តជាតិ ដែល​មានប្រទានសញ្ញាបត្រ​ថ្នាក់​​ បរិញ្ញា បណ្ឌិត​ដល់​សមណៈនិស្សិត និស្សិត​ថៃ និង​បរទេស​ប្រមាណជាង ៤.០០០ អង្គនិងរូប ហើយដែលប្រព្រត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ធ្នូនេះ ។

គណៈសង្ឃថៃលើកឡើងថាដោយឃើញការខិតខំប្រឹងប្រែងពង្រីកវិស័យព្រះពុទ្ធសាសនានៅកម្ពុជាក្រោម នោះហើយ​បានជាគណៈសង្ឃថៃ​សម្រេចចិត្តប្រទានសញ្ញាប័ត្រ​ទុករង្វាន់​កម្លាំង​ចិត្ត​ដល់​គណសង្ឃ​ខ្មែរខេត្តព្រះត្រពាំង ឆ្លើយតប​នឹង​ការ​លើកឡើងនេះ​ ព្រះតេជ ព្រះគុណ​ថាច់​សុខសាន្ត​សន្យាថា​នឹង​ខិតខំពង្រឹង ពង្រីកវិស័យព្រះពុទ្ធសាសនានៅកម្ពុជា​ក្រោម និង​ខិតខំជំរុញសមណៈ​និស្សិត និងនិស្សិតឲ្យបានទៅរៀននៅប្រទេសថៃឱ្យកាន់តែច្រើនឡើង​ថែមទៀត​។

ប៉ុន្មានថ្ងៃមកនេះ សិស្ស និស្សិត និងវត្តអារាមមួយចំនួននៅកម្ពុជាក្រោម ពិសេសគឺនៅខេត្ត​ព្រះត្រពាំង​​បានចេញសារ​អប​អរ​សាទរ​ពាសពេញបណ្ដាញព័ត៌មានសង្គម នោះ​គឺជាសារអបអរ​សាទរ​ចំពោះ​មេគណខេត្តព្រះពាំង​គឺព្រះឧបជ្ឈាយ៍ព្រះនាមបធានជ្ជោតោ ថាច់ អង និងព្រះ​មេគណ​​រង​​គឺព្រះឧបជ្ឈាយ៍ ព្រះនាមច័ន្ទនសិរី ថាច់ សុខសាន្ត ដែលបានទទួលសញ្ញាបត្រ​ថ្នាក់​បណ្ឌិត​កិត្តិយស វិស័យ​ព្រះពុទ្ធសាសនាពីសាលាមហាវិទ្យាល័យដ៏ល្បីឈ្មោះមួយនាប្រទេសថៃ គឺមហា​វិទ្យាល័យចូឡាឡុងកនរាជវិទ្យាល័យ ។

សមណនិស្សិតខ្មែរក្រោមមួយព្រះអង្គ ព្រះនាម គឹមសាភា មានស្រុកកំណើតនៅខេត្តព្រះត្រពាំង ដែលព្រះអង្គកំពុងតែគង់នៅប្រទេសថៃ រង់ចាំការបន្តការសិក្សានៅមហាវិទ្យាល័យចូឡាឡុងកន​រាជ​វិទ្យាល័យ ​ ប្រាប់សំឡេងកម្ពុជាក្រោមថា ព្រះមេគុណទាំងពីរព្រះអង្គនេះ មិនមែនត្រឹមខិតខំប្រឹង​ប្រែង​បណ្ដុះ បណ្ដាល បើកសាលាពុទ្ធិកសិក្សាជាខេមរៈភាសាបង្រៀនដល់ព្រះសង្ឃ និងកុលបុត្រ​ខ្មែរ​​នៅក្នុងខេត្តព្រះត្រពាំងប៉ុណ្ណោះទេ គឺទទួលសាមណៈសិស្ស និង​សិស្ស​ទូទំាង​កម្ពុជាក្រោម​ទាំង​មូល ។ សមណនិស្សិត​ខ្មែរក្រោមព្រះអង្គនេះ បន្តទៀតថា មិនតែប៉ុណ្ណោះទេ​សិស្សានុសិស្ស​ដែល​មាន​បំណងចង់បំពេញកម្មសិក្សានៅក្រៅប្រទេស សាលាគណខេត្តព្រះត្រពាំងក៏បា​នឧបត្ថម្ភ​អាហារូបក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រណ៍​​ជាថវិកាមួយចំនួនប្រចាំឆ្នាំទៀតផង ។

ដោយមើលឃើញនូវការខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលវិស័យព្រះពុទ្ធសាសនានេះហើយ ទើប​គណៈសង្ឃ​ថៃប្រទានសញ្ញាបត្របណ្ឌិតកិត្តិយស​ដល់​ព្រះមេគណ​និងមេគុណរង​នៃ​ខេត្ត​ព្រះត្រពាំង​នេះ​ឯង​៖ «សាលាគណមានបង្កើតមូលនិធិ ជាអាហារូបករណ៍ សម្រាប់ជួយដល់ព្រះសង្ឃមក​រៀន​នៅ​ប្រទេសថៃខ្លះដែរ រួមហ្នឹងប្រទេសផ្សេងៗមួយចំនួនទៀត​ ។ ម៉្យាង​វិញទៀត​សាលាមហា​វិទ្យា​ល័យចូឡាឡុងកនហ្នឹង គេធ្លាប់ ដឹង​ ឮ ថាមានព្រះសង្ឃថេរវាទខ្មែរមក​​ពីកម្ពុជាក្រោម​មករៀនទីនេះ​តែគេមិន​ដឹង​មេ កោយ​ជានរណា ហេតុ​នឹង​ហើយ​បាន​ជា​ខាងសាលាមហាវិទ្យាល័យ​ហ្នឹង​គេធ្វើ​រឿង​ហ្នឹង​ឡើង ។ ការ​ប្រទានសញ្ញាបត្របណ្ឌិតកិត្តិយសឲ្យព្រះអង្គដើម្បីងាយនឹងទំនាក់ទំនងនេះឯង»

ឆ្លើយតបនឹងបទសម្ភាសន៍មួយ ជាមួយនិងទូរទស្សន៍អនឡាញ នៃសាលាមហាវិទ្យាល័យ​ចូលឡុង​កន​រាជវិទ្យាល័យ ព្រះមេគុណរង​ព្រះនាមច័ន្ទសិរី មានថេរដីកាថា ៖ ព្រះអង្គមានទឹក​ព្រះ​ទ័យ​សោមនស្ស និងអរគុណខ្លាំងណាស់​ចំពោះមហាវិទ្យាល័យចូឡាឡុងកនរាជវិទ្យា ដែល​តែង​តែ​ទទួល​យក​នូវ​សិស្ស និស្សិត មក​ពី​កម្ពុជាក្រោម​ឲ្យបន្តការសិក្សារៀនសូត្រមិនដាច់រយៈនេះ និង​ពិសេស​ជាងនេះទៀត​ ថ្ងៃនេះសាលាបានប្រទានសញ្ញាប័ត្របណ្ឌិតកិត្តិយសដល់ព្រះអង្គ ដែលជា​អ្នក​ខិតខំពង្រីកវិស័យព្រះពុទ្ធសាសនានៅកម្ពុជាក្រោម  ពិសេស​គឺនៅខេត្តព្រះត្រពាំងរបស់ព្រះអង្គ  ៖ «អាត្មាភាពពិតជាមានសេចក្ដីរីករាយ និងសប្បាយចិត្ត ណាស់ដែលសាលា​មហាវិទ្យាល័យ​ចូឡាឡុកន​រាជវិទ្យាល័យ បានប្រទានសញ្ញាបត្របណ្ឌិតកត្តិយស​ជាកាលើកចិត្តដល់ខ្ញុំ​ព្រះករុណា​អាត្មាភាព ដែលជាអ្នកពង្រីកលើកស្ទួយព្រះពុទ្ធសាសនាខ្មែរយើងនៅខេត្តត្រាវិញ ប្រទេស​វៀតណាម»

ការលើកឡើងមកនេះគឺស្ថិតក្នុងឱកាសសាលាមហាវិទ្យាល័យចូឡាឡុងកនរាជវិទ្យាល័យប្រារព្ធពិធីប្រទានសញ្ញាបត្រ ជាប្រចាំឆ្នាំដល់និស្សិដែលសិក្សាតាមសាខារបស់ខ្លួនទូទាំងប្រទេស ។ សម្រាប់​ឆ្នាំ២០២២ នេះ ការប្រទានសញ្ញាបត្រថ្នាក់បរិញ្ញាប័ត្ត បណ្ឌិត បណ្ឌិតកិត្តយស​ជាលក្ខណៈ​អន្តរជាតិ​របស់មហាវិទ្យាល័យចូឡាឡុងកនរាជវិទ្យាល័យ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១១ ខែធ្នូនេះ ដោយប្រទានសញ្ញាបត្រដល់និស្សិតជាជនថៃ និងបរទេស ប្រមាណជាង ៤.០០០ អង្គ និង​រូប ក្នុងនេះដែរក៏មាន ​  ព្រះមេគណ ព្រះមេគណរង នៃខេត្តព្រះត្រពាំង និង​សាមណនិស្សិត​ខ្មែរ​ក្រោម ចំនួន ១៩ អង្គ ដែលទទួលបានសញ្ញាបត្រថ្នាក់ បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតផងដែរ ។

ពិធីអបអរសាទរ​ ព្រះឧបជ្ឈាយ៍​ ព្រះមេគណ​ និងព្រះមេគណ​រងប្រចាំការ​ គណ:មន្ត្រីសង្ឃ​ ដែលនិមន្តត្រឡប់មកពីប្រទេសថៃឡង់ដ៍​ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ។ រូបៈ Salakon Online
ពិធីអបអរសាទរ​ ព្រះឧបជ្ឈាយ៍​ ព្រះមេគណ​ និងព្រះមេគណ​រងប្រចាំការ​ គណ:មន្ត្រីសង្ឃ​ ដែលនិមន្តត្រឡប់មកពីប្រទេសថៃឡង់ដ៍​ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ។ រូបៈ Salakon Online

ទាក់ទងនឹងករណីប្រទានសញ្ញាបត្របណ្ឌិតកិត្តិយស ដល់គណសង្ឃខេត្តព្រះត្រពាំងនេះ គណកម្មការសាលាមហាវិទ្យាល័យចូឡាឡុងកនរាជវិទ្យាល័យបំភ្លឺតាមរយៈទូរទស្សន៍អនឡាញរបស់ខ្លួនកាលពីថ្ងៃទី ១១​ធ្នូនេះថា  ដោយគណៈសង្ឃថៃ មើលឃើញថាវិស័យ​ព្រះពុទ្ធសាសនា​នៅ​វៀតណាម​​នៅមិនទាន់មានការរីកចម្រើនទូលំទូលាយនៅឡើយ ហើយនិងមើលឃើញការ​ខិតខំប្រឹង​ប្រែង​របស់គណសង្ឃខេត្តព្រះត្រពាំង ក្នុង​ការបណ្ដុះបណ្ដាលវិស័យ​ព្រះពុទ្ធសាសនា​នោះ ទើប​គណៈសង្ឃថៃសម្រេចចិត្តប្រទានសញ្ញាបត្របណ្ឌិតកិត្តិយសវិស័យព្រះពុទ្ធសាសនាឲ្យដល់ព្រះមេគុណ ព្រះមេគណរងខេត្តព្រះត្រពាំងទុក ជារង្វាន់លើកទឹកចិត្ត និងទុកជាចំណង​ផ្សារជាប់​ក្នុង​ការទំនាក់​ទំនង ពង្រីក​ព្រះពុទ្ធសាសនានៅវៀតណាម ពិសេសនៅកម្ពុជាក្រោម​ឲ្យមានសន្ទុះ​រីក​ចម្រើន​​ឡើង៖ «គណសង្ឃប្រទេសថៃហ្នឹងផ្តល់ឪ្យនូវកម្លាំងចិត្តដល់ព្រះអង្គ​ដើម្បីធ្វើការផ្សព្វផ្សាយ​ពពុទ្ធសាសនា ឪ្យបានសុះសាយទូទាងប្រទេសវៀតណាម ឪ្យប្រជាជន ឬ មនុស្សជាតិ នៅក្នុង​លើ​តំបន់ទ្វីបអាស៊ីរបស់យើង ឲ្យកាន់ជ្រួបជាប ក្រេបជញ្ជក់បាននូវរសនៃព្រះធម៌ តាមយើងខ្ញុំដឹងថា នៅទីនោះមានពុទ្ធសាសនិកមានចំនួនតិច គឺហេតុហ្នឹងហើយការផ្សព្វផ្សាយរបស់ព្រះអង្គ ប្រាកដជា បានជួបប្រទះនូវឧបសគ្គនានា ៗ ផ្សេងៗ ទៀតជាមិនខាន »

ជាថ្មីម្ដងទៀតឆ្លើយតប ហ្នឹងបំណងល្អរបស់គណសង្ឃថៃនេះ មេគណរងខេត្តព្រះត្រពាំង ព្រះអង្គ​បាន​ប្រាប់ទៅ​គណកម្មការសាលាមហាវិទ្យាល័យចូឡាឡុងកនរាជវិទ្យាថា ព្រះអង្គនឹងប្រឹងប្រែង​ឲ្យអស់លទ្ធភាព ដើម្បីពង្រីក​ ការអប់រំវិសយព្រះពុទ្ធសាសនានៅវៀតណាមពិសេស គឺកម្ពុជាក្រោម​ឲ្យកាន់តែរីកចម្រើនឡើង ហើយនឹងខិតខំបណ្ដុះបណ្ដាល​បញ្ជូននិស្សិត​ទៅរៀន​នៅប្រទេសថៃ​ឱ្យ​កាន់​តែច្រើនថែមទៀត៖ «ជាកិត្តិយសមួយ និងជាកម្លាំងចិត្ត ដើម្បីការផ្សព្វផ្សាយនូវព្រះពុទ្ធសាសនា លើក​ស្ទួយ​ព្រះពុទ្ធសាសនា​នៅក្នុងអាស៊ី ក៏ដូចជានៅប្រទេស អាស៊ានទាំង ១០ ។ ហើយ​អាត្មា​ភាព​នឹង​​ខិតខំបង្កើនការបញ្ជូនសមណសិស្ស មករៀននៅសាលាមហាវិទ្យាល័យចូឡាឡុងកន​រាជ​វិទ្យាល័យ នៃប្រទេសថៃយើងឲ្យកាន់តែច្រើនថែមទៀតទៅអនាគត »

ដើម្បី​ទ្រទ្រង់វិស័យពុទ្ធិកសិក្សានេះ គណសង្ឃខេត្តព្រះត្រពាំង បានបង្កើតសមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិខេត្ត​ ​បាន​បង្កើត​សាខា​​​សមាគម​ព្រះសង្ឃសាមគ្គី​ស្នេហា​ជាតិ និង​សមាគមពុទ្ធិកសិក្សា​តាម​​ស្រុក​និមួយ​ ៗ តាំង ៨ ស្រុក និងក្រុងទូទាំង​ខេត្តទាំងមូល ។ ហើយ​វត្តទាំង ១៤៣ វត្តនៅក្នុង​ខេត្ត​មានកាតព្វ​កិច្ចបង់វិភាគទានសិក្សា ដល់​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ខេត្ត ក្នុង​មួយ​ឆ្នាំ​មួយវត្ត​ចំនួន​ ១ ​លានដុងស្មើនឹងប្រមាណ ៤០​ ទៅ ៥០ ដុល្លារ​អាមេរិក ។

វិស័យពុទ្ធិកសិក្សនៅខេត្តព្រះ​​​​​​​​​​​​​​ត្រពាំងដែលមានកម្រិតត្រឹមមធ្យមសិក្សាទុតិយភូមិ មានទទួលសិស្ស ឲ្យចូលរៀនទូទាំងកម្ពុជាក្រោម មិនមែទទួលយកតែសិស្សនៅក្នុងខេត្តខ្លួននោះទេ។ ហើយជា​មធ្យម​ក្នុង​​មួយឆ្នាំ ៗ មាន​សាមណសិស្ស និងសិស្សសិក្សាប្រមាណជាង ៣.០០០ អង្គ និងរូប នេះមិន​បានគិត​ពីនិស្សិត​ចេញ​ទៅ​បន្តការ​សិក្សា​នៅក្រៅ​ប្រទេសជារៀងរាល់ឆ្នាំ​ដែលក្នុងមួយឆ្នាំ ​ៗ មាន​ប្រមាន​​​ជាជាង ១០ អង្គនិងរូបនោះឡើយ ៕

 

Leave A Reply

Your email address will not be published.