យុវជន​ខ្មែរក្រោម​ ​បោះពុម្ព​សៀវភៅ​ ​«​ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​លើទឹក​ដំ​កំណើត​

0 431

ដោយ គឺម សាវតា

​ខណៈ​ដែល​សៀវភៅ​ ​«​ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​ត្រូវ​បាន​បោះពុម្ព​ ​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​នៅ​ទូ​ទាំងសកល​លោក​ហើយ​នោះ​ ​យុវជន​ខ្មែរក្រោម​មួយ​ក្រុម​ ​ក៏បាន​ចាប់ផ្តើម​បោះពុម្ព​បន្ត​ ​ដើម្បី​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​យុវជន​ទាំងនោះ​ ​អះអាង​ថា​ ​ការ​បោះពុម្ព​នេះ​ ​គឺ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ​ដើម្បីឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​យល់​ដឹង​ពី​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​ទៅ​ថ្ងៃ​អ​នាគ​ត់ ​។​

​យុវជន តោ​ ​ហ្វា​ង​ ចឿ​ង ជាមួយសៀវភៅ​ ​«​ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ និពន្ធ​ដោយ​ព្រះ​តេព្រះជគុណ​ ​ថា​ច់ ​ប្រីជា​គឿ​ន ។ រូបៈ ហ្វេសប៊ុក To Hoang Chuong
​យុវជន តោ​ ​ហ្វា​ង​ ចឿ​ង ជាមួយសៀវភៅ​ ​«​ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ និពន្ធ​ដោយ​ព្រះ​តេព្រះជគុណ​ ​ថា​ច់ ​ប្រីជា​គឿ​ន ។ រូបៈ ហ្វេសប៊ុក To Hoang Chuong

​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​គឺជា​ពាក្យ​ដែល​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បង្កើត​ឡើង​ដើម្បី​ធ្វើជា​មាគ៌ា​របស់​ខ្លួន​ ​ក្នុង​ការ​ទាមទារ​ឲ្យ​មានការ​រួម​រស់​ប្រកបដោយ​ការគោរព​សិទ្ធិ​សេរីភាព​ឲ្យបាន​ពេញលេញ ​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ​ក្នុងនាម​ខ្មែរក្រោម​ ជា​ជនជាតិ​ដើម​ ។​ ​សៀវភៅ​សៀវភៅ​ ​«​ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​​ ​ត្រូវ​បាន​បោះ​​ពុម្ព​ ​ឡើង​នៅ​ឆ្នាំ​ ​២​០​២​០​ ​ដើម្បី​ផ្សព្វផ្សាយ​ពី​អ្វី​ ដែល​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ យក​ធ្វើជា​មាគ៌ា​មួយ​នេះ​ ​។​ ​ដោយឡែក​នៅ​ដែន​ដី​កម្ពុជា​ក្រោម យុវជន​ខ្មែរក្រោម​ ​ក៏បាន​យក​សៀវភៅ​នេះ ​ទៅ​បោះពុម្ព​បន្ត​ ដើម្បី​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​ ។​

​លោក​ ​តោ​ ​ហ្វា​ង​ ចឿ​ង​ ​រស់នៅ​ក្នុង​ភូមិ​មេ​រង​ថ្មី​ ឃុំ​ដើម​ជ្រៃ​ ​ស្រុកផ្នោ​ដាច់​ ​ខេត្ត​ព្រះត្រពាំង​ ​បាន​ប្រាប់​សំឡេង​កម្ពុជាក្រោម ​ថា ​លោក​បានឃើញ​សៀវភៅ​ ​«​ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​នេះ​ ​នៅ​ក្រោម​ផ្ទះ​ដោយ​មិន​ដឹង​ ថា​ អ្នកណា​យកមក​នោះ​ទេ​ ​ហើយ​លោក​បាន​អាន​ ​និង​ផ្សព្វផ្សាយ​ ​។​

​លោក​បន្ត​ថា ​នៅ​ពេល​លោក​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន ​បាន​សុំ​សៀវភៅ​នេះ​ពី​លោក​ ​ទើប​លោក​សម្រេច​យក​សៀវភៅ ​ដែល​លោក​​​មាន​នោះ​ ទៅ​បន្ដ​បោះពុម្ព​ចំនួន​ ​៥​០ ​ក្បាល ​ដើម្បី​ចែក​ចាយបន្ត ​។​

​បើ​តាម​លោក​ តោះ​ហ្វា​ង​ ចឿ​ង​ ​លោក​​​មាន​គម្រោង​បោះពុម្ព​ចំនួន​មួយពាន់​ក្បាល​បន្ថែម​ ដើម្បី​ចែក​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ បើ​ទោះ​ជា​ត្រូវ​ចំណាយ​ថវិកា​ខ្លួនឯង​ក្តី​ ។​

លោក​ តោះ ​ហ្វា​ង​ ចឿ​ង​ «​គម្រោង​របស់​ប្អូន​បន្ត​ទៅមុខ​ហ្នឹង​ ​នឹង​បន្ដ​ដំណើរការ​បោះពុម្ព​សៀវភៅ​បន្ត​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​បន្ត​ទៀត​ ។​ ​គម្រោង​ប្អូន​ ​ក្រោយ​ហ្នឹង​ចង់​បោះ​ថែម​ ១ ​ពាន់​ក្បាល​ទៀត​ ។​

សៀវភៅ​ ​«​ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ និពន្ធ​ដោយ​ព្រះ​តេព្រះជគុណ​ ​ថា​ច់ ​ប្រីជា​គឿ​ន​ ​ដោយ​បែងចែក​ជា ​៣ ​វគ្គ​ ​មាន​ ​២​១​៨​ ទំព័រ​ ​។ ​វគ្គ​ទី ​១​ ​និយាយ​អំពី​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​វគ្គ​ទី ​២​ ​និយាយ​ពី​ប្រវត្តិ​ដែនដី​កម្ពុជាក្រោម​ ​និង​ព្រឹត្តិការណ៍​សំខាន់​ៗ ​ដែល​កើតឡើង​តាំងពី​ឆ្នាំ ​១​៩​៤​១​ ​រហូតដល់​ឆ្នាំ ​២​០​២​០​ ​និង​វគ្គ​ទី​ ៣ ​គឺ​ប្រជុំ​អត្ថបទ​ស្តីពី​កម្ពុជាក្រោម​ ។​

​ទាក់ទង​នឹង​ការ​និពន្ធ​ ​និង​បោះពុម្ព​សៀវភៅ​ ​«​ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​ព្រះ​តេជព្រះគុណ​ ​ថា​ច់ ​ប្រីជា​ គឿ​ន​ ​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ ​ព្រះអង្គ​និពន្ធ​សៀវភៅ​នេះ​ឡើង​ ​ដើម្បី​នាំ​យក​ពន្លឺ​នៃ​សិទ្ធិ​សម្រេច​វាសនា​ដោយខ្លួនឯង​ ​ទៅ​ផ្សព្វផ្សាយ​បំភ្លឺ​ពលរដ្ឋ​នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​រាប់​លាន​នាក់​ ​ដែល​កំពុង​រស់នៅ​ក្នុងគុក​ឥត​ជញ្ជាំង​របស់​រដ្ឋាភិបាល​វៀតណាម​ ។​ ​ព្រះអង្គ​បន្ត​ទៀត​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​នឹង​ទទួល​បាន​ចំណេះ​ដឹង​គ្រប់គ្រាន់​ ​ដើម្បី​ស្វែងរក​ការ​សម្រេច​វាសនា​ដោយខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​ ​ពេល​អាន​សៀវភៅ​នេះ​ចប់ ​។​

​ព្រះតេជព្រះគុណ​ ថា​ច់ ​ប្រីជា​ គឿ​ន​ ​«​ ​អាត្មា​គិតថា​ ​សៀវភៅ​នេះ​ ​ជា​ពន្លឺ​មួយ​សម្រាប់​ផ្តល់​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​កំពុង​រស់នៅ​ទី​ងងឹត​ ​ដែល​គ្រប់គ្រង​ដោយ​របប​អាណានិគម​យួន​ ​ហើយក៏​ជា​ផ្លូវ​មួយ​ ​និង​ជា​គម្ពីរ​មួយ​ ​សម្រាប់​ឲ្យ​ខ្មែរក្រោម​ធ្វើដំណើរ​ចាប់ពី​ពេលនេះ​តទៅ​»​ ។​

​ក្នុង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ ​គឺ​មាន​ ៣​ មាត្រា​ ដែល​មាន​ចែង​ពី​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ជនជាតិ​ដើម​ផង​ដែរ​ ​ក្នុង​នោះ​ ​មាត្រា​ ៣​ ​ចែង​ថា​ ​ជនជាតិ​ដើម​ ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ ។​ ​តាម​ស្មារតី​នៃ​សិទ្ធិ​នេះ​ ​ជនជាតិ​ដើម​ ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ស្ថានភាព​នយោបាយ​របស់​ខ្លួន​ដោយសេរី​ ​និង​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​និង​វប្បធម៌​របស់​ខ្លួន​ដោយសេរី​ ។​ ​មាត្រា ​៤​ ​ចែង​ថា​ ​ជនជាតិ​ដើម​ ​ក្នុង​ការ​អភិវឌ្ឍ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្លួន​ ​មាន​សិទ្ធិ​គ្រប់គ្រង​ដោយខ្លួនឯង​ ​ឬ​ដោយ​ស្វ័យភាព​លើ​បញ្ហា​ទាំងឡាយ​ ដែល​ទាក់ទង​ដល់​កិច្ចការ​ផ្ទៃក្នុង​ ​និង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន​ ​ព្រមទាំង​វិធីសាស្ត្រ​នយោបាយ​ផ្សេងៗ​ សម្រាប់​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ដំណើរការ​ស្វ័យភាព​របស់​ខ្លួន​ ​និង​មាត្រា​ ៥​ ​ចែង​ថា​ ​ជនជាតិ​ដើម​មាន​សិទ្ធិ​រក្សា​ ​និង​ពង្រឹង​នយោបាយ​ ​ច្បាប់​ ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌​របស់​រដ្ឋ​ផង​ដែរ​ ​តាម​ការ​ជ្រើសរើស​របស់​ពួកគេ​ ៕​

Leave A Reply

Your email address will not be published.