​យុវជន​ខ្មែរក្រោម​ ​ចែករំលែក​ស្បៀងអាហារ​ ​ដល់​អ្នក​ដែល​ប្រឈម​ជាង​ខ្លួន​ ​ក្នុង​តំ​ណាក់​កាល​រាតត្បាត​ខ្លាំង​ ​នៃ​ជម្ងឺ​កូវិ​ដ​-​១​៩​ ​នៅ​កម្ពុជាក្រោម​

0 404

ដោយ​ ​លី​ ​ឈូ​ន​

យុវជន​ខ្មែរក្រោម​ ​ជា​កម្មករ​ចំណាកស្រុក​ ​ដែល​ធ្លាប់តែ​ជួយ​កម្មករ​រួមគ្នា​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​ចំពោះ​វិ​ស័​យ​រំលោភ​សិទ្ធិ​ការងារ​ ​រំលោភ​សិទ្ធិមនុស្ស​នោះ​ ​នៅ​ពេលនេះ​ ​ពួកគាត់​កំពុងតែ​ខ្នះខ្នែង​ ​បេះ​ពី​មាត់​ពង្រាត់​ពី​ក​ ​និង​បាន​ជំនួយ​ពី​សប្បុរស​ជន​ខ្លះ​ផង​ ​យកទៅ​ជួយ​ជា​ស្បៀងអាហារ​ដល់​កម្មករ​ខ្មែរក្រោម​ ​រាប់ពាន់​នាក់​ ​ដែល​កំពុង​រង​ការ​ខ្វះ​ស្បៀងអាហារ​ ​ព្រោះ​គ្មាន​ការងារ​ធ្វើ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​រាប់ពាន់​គ្រួសារ​ទៀត​ ​ដែល​កំពុង​រង​ការអត់ឃ្លាន​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទៅ​ទាំង​កម្ពុជាក្រោម​ ​។​ ​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​ ​ដែល​វៀតណាម​ ​ធ្វើការ​រាំង​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ ​ដោយ​មិន​ឲ្យ​ពលរដ្ឋ​ចល័ត​ឆ្លងកាត់​ពី​ខេត្ត​ ​ពី​ស្រុក​មួយ​ទៅ​មួយទៀត​ឡើយ​ ​ជាហេតុ​ធ្វើឲ្យ​កម្មករ​ខ្មែរក្រោម​ ​រាប់ពាន់​នាក់​ ​ត្រូវ​បាត់បង់​ការងារ​ធ្វើ​ ​និង​មិន​អាច​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​បាន​ ​ដោយ​ត្រូវ​ស៊ូទ្រាំ​នៅ​ឆ្ងាយ​ផ្ទះ​ទាំង​អត់ឃ្លាន​ ​។​ ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ ​ដែល​បាត់បង់​ការងារ​ធ្វើ​ ​ព្រោះតែ​ជំងឺ​កូវិ-​១​៩​ ​វាយលុក​នោះ​ ​ភាគច្រើន​ជា​កម្មករ​សំណង់​ ​ហើយ​ពួកគាត់​ធ្វើការងារ​ក្រៅ​ប្រព័ន្ធ​ ​ដោយ​គ្មាន​ថៅកែ​ទទួលរ៉ាប់រង​ឡើយ​ ​។​ ​សកម្មជន​តស៊ូ​មតិ​ខ្មែរក្រោម​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុកលើ​ក​ឡើង​ថា​ ​ទោះ​ជាអំណោយ​ជា​ស្បៀងអាហារ​របស់​ព្រះសង្ឃ​តាម​វត្តអារាម​ ​និង​យុវជន​មិន​មាន​ច្រើន​ក៏ដោយ​ ​តែ​នេះ​ជាអំណោយ​ដ៏​ថ្លៃថ្លា​ណាស់​ ​ព្រោះ​ការ​រួមចំណែក​ជួយគ្នា​ក្នុង​គ្រាក្រ​ ​។​ ​ហើយ​សកម្មជន​តស៊ូ​មតិ​ទាំងនោះ​ ​ក៏​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ ​មេត្តា​ជួយ​ដល់​ពួកគាត់​ ​ដែល​រង​ការ​ខ្វះខាត​ទាំងនោះ​ផង​ ​ព្រោះ​រហូត​មកដល់ពេលនេះ​ ​មិន​មាន​រដ្ឋ​អំ​ណា​ច់​ថ្នាក់​ណាមួយ​ជួយ​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​ពួកគាត់​ឡើយ​ ​។​

ពលរដ្ឋខ្មែរក្រោម ដែលរងផលប៉ះពាល់ពីជំងឺកូវីត-១៩​ ទទួលអំណោយ ពីសប្បុរសជននៅក្នុងស្រុក និងក្រៅស្រុក ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង
ពលរដ្ឋខ្មែរក្រោម ដែលរងផលប៉ះពាល់ពីជំងឺកូវីត-១៩​ ទទួលអំណោយ ពីសប្បុរសជននៅក្នុងស្រុក និងក្រៅស្រុក ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង

​យុវជន​ខ្មែរក្រោម​ ​ម្នាក់​ឈ្មោះ​ ​ថា​ច់ ​កឿង​ ​ជា​កម្មករ​ចំណាកស្រុក​ធ្វើការ​នៅ​ទីក្រុង​ ​ព្រៃនគរ​ ​លោក​លើកឡើង​ ​ក្នុង​វេទិ​ការសាធារណៈ​ស្ដីពី​ជំងឺ​កូវិ​ដ​-​១​៩​ ​នៅ​កម្ពុជាក្រោម​ ​ដែល​រៀបចំ​ឡើង​ ​ដោយ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ព្រៃនគរ​ ​កាលពី​ថ្ងៃអាទិត្យ​ទី​ ​១​១​ ​កក្កដា​កន្លងទៅ​នេះ​ ​ថា​ ​អំណោយ​មនុស្សធម៌​ ​ដែល​លោក​ចែក​ជូន​ទៅដល់​កម្មករ​ចំណាកស្រុក​ ​ដែល​កំពុង​ខ្វះខាត​ហើយ​នៅ​ជិត​កន្លែង​លោក​ធ្វើការ​នា​ទីក្រុង​ ​ព្រៃនគរ​ ​និង​ចែក​ជូន​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​ស្រុក​លោក​នេះ​ ​គឺ​ជាអំណោយ​បាន​មកពី​សប្បុរស​ជន​ខ្មែរ​ ​នៅ​ក្នុងស្រុក​ផង​ ​និង​ក្រៅ​ស្រុក​ផង​ ​៖​ ​«​ពួកគាត់​ហ្នឹង​ត្រឡប់ទៅ​ស្រុក​ក៏​ទៅ​មិនបាន​ ​ហើយ​នៅ​ទីនេះ​ ​ក៏​អត់​ការងារ​ធ្វើ​ ​ពួកគាត់​គ្មាន​អី​ហូប​ទេ​ ​នៅកន្លែង​ខ្លះ​ពួកគាត់​ដេក​អត់បាយ​ដល់​ពីរបី​ថ្ងៃ​ ​គ្មាន​បាយ​ហូប​ទេ​ ​ហូប​តែ​មី​ហ្នឹងឯង​ ​។​ ​ការងារ​គេ​ឲ្យ​ឈប់​តែ​ទៅផ្ទះ​ក៏​ទៅ​មិនបាន​ ​ស៊ូទ្រាំ​អត់​ដោយ​គ្មាន​អី​ហូប​ទេ​ ​ឃើញ​ដូច្នេះ​ ​ហើយ​ខ្ញុំ​ក៏បាន​យក​អំណោយ​ទៅ​ចែក​បងប្អូន​ហ្នឹង​ជាបន្តបន្ទាប់​ ​គឺ​ជិះ​ម៉ូតូ​ចែក​ដល់​បងប្អូន​ដែល​នៅ​ឆ្ងាយ​ ​ៗ​ ​ទៀត​ផង​ ​។​ ​ករណី​អ្នក​ដែល​បាន​ទទួលអំណោយ​នេះ​គឺ​ពួកគាត់​អត់​មានការងារ​ធ្វើ​ផង​ ​ពួកគាត់​អត់មាន​ស្បៀងអាហារ​ផង​ ​ទើប​យើង​ចេះ​ឲ្យ​ ​។​ ​ចំណែក​អ្នក​នៅតាមភូមិ​ស្រុក​ក៏​អីចឹង​ដែរ​»​ ​។​

​មិន​ខុសគ្នា​ពី​យុវជន​ ​ថា​ច់ ​កឿង​ ​ប៉ុន្មាន​ឡើយ​ ​យុវជន​ចំណាកស្រុក​ខ្មែរក្រោម​ ​ម្នាក់ទៀត​ឈ្មោះ​ យឿ​ង​ ខា​យ​ ​ធ្វើការ​នៅ​រោង​ផលិត​គ្រឿង​សង្ហារិម​មួយ​ ​នៅ​ខេត្ត​វាល​ប្រើស​ ​ដែល​យួន​ប្រែ​ថា​ខេត្ត​ដុ​ង​ណាយ​ ​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ដដែល​នេះ​ថា​ ​អំណោយ​ដែល​លោក​ចែក​ជូន​ឲ្យ​កម្មករ​ចំណាកស្រុក​ ​ហើយនិង​ចាស់ជរា​អត់​មានការងារ​ធ្វើ​ទាំងនេះ​ ​គឺ​ជាអំណោយ​បាន​មកពី​លោក​ចៅ​ ​រៀប​នៅ​អាមេរិក​ ​លោក​បាន​ផ្ដល់​ឱ្យ​លោក​ថា​ច់ ​កឿង​ ​ដែល​ជា​កម្មករ​ចំណាកស្រុក​ ​ធ្វើការ​នៅ​ទីក្រុង​ ​ព្រៃនគរ​ ​ចំនួន​ ​១​.​០​០​០​ (​មួយពាន់​) ​ដុល្លារ​អាមេរិក​ ​ហើយ​លោក​ថា​ច់ ​កឿង​បាន​បែងចែក​មក​ឱ្យ​លោក​ចំនួន​ ​៥​០​០​ ( ​ប្រាំ​រយ​) ​ដុល្លារ​សម្រាប់​ធ្វើ​ជាអំណោយ​នេះ​ ​។​ ​យុវជន​យឿ​ង​ ខា​យ​ក៏បាន​សុំទោស​ផង​ដែរ​ចំពោះ​អំណោយ​ពេលនេះ​ ​មិនបាន​ចែក​ជូន​ឲ្យដល់ដៃ​កម្មករ​គ្រប់គ្នា​នោះ​ទេ​ ​ដោយ​អំណោយ​មាន​ក​ម្រិ​ត​ ​ម្យ៉ាងទៀត​កម្មករ​ខ្លះ​នៅ​ឆ្ងាយ​ ​ៗ​ ​ពី​ទីតាំង​លោក​ស្នាក់​នៅ​ ​ហេតុនេះ​ហើយ​លោក​មិនបាន​ស្គាល់​អស់​គ្នា​ទេ​ ​តែ​លោក​សន្យា​ថា​ ​បើសិនជា​មាន​អំណោយ​លើកក្រោយ​ ​ៗ​ ​ទៀត​លោក​នឹង​ព្យាយាម​ចែក​ជូន​ឲ្យបាន​ដល់ដៃ​គ្រប់​ ​ៗ​ ​គ្នា​៖​ ​«​ខ្ញុំ​ចែក​នៅ​តំបន់​សួន​ឧស្សាហកម្ម​ក្បែរ​ ​ៗ​ ​ហ្នឹង​ ​ដែល​មានកម្ម​ករ​ខ្មែរ​រស់នៅ​ច្រើន​ ​ហើយ​បងប្អូន​ ​នៅ​ទីនេះ​កំសត់​ច្រើន​ណាស់​ដែរ​ ​ក្នុង​ដំណាក់កាល​កូ​វី​ដ​ ​លើក​ទី​ ​៣​ ​នេះ​ ​ហើយ​ពិសេស​គឺ​បងប្អូន​កម្មករ​សំណង់​ ​និង​កម្មករ​ដទៃទៀត​ដែល​អត់​ការងារ​ ​។​ ​កូន​ប្រាប់​ពួកគាត់​ថា​ ​អំណោយ​នេះ​ ​មិនមែន​ជា​របស់​កូន​ទេ​ ​អំណោយ​នេះ​ ​ជា​របស់​ពួក​អ៊ុំ​ ​នៅ​ប្រទេសក្រៅ​ ​ដែល​គាត់​ផ្ញើ​មក​ឲ្យ​ ​ឥឡូវ​អំណោយ​ពេលនេះ​ ​ក៏បាន​តិច​ ​ចែក​តិច​សិន​ទៅ​ ​បើ​ពេលណា​បាន​ច្រើន​ ​កូន​នឹង​ចែក​ឱ្យ​ច្រើនជាង​ហ្នឹង​ទៀត​»​ ​។​
​ការ​លើកឡើង​នេះ​ ​បន្ទាប់ពី​ប្រទេស​វៀតណាម​ ​បាន​បិទ​ខ្ទប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​ ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ​និង​តំបន់​ខ្លះទៀត​ ​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លង​ស្រុក​ ​ឃុំ​ ​ភូមិ​ទៀត​ផង​ ​ដែល​ជាហេតុ​ធ្វើឲ្យ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ ​រាប់ពាន់​នាក់​ ​ត្រូវ​​​ជាប់​គាំង​នៅ​តំបន់​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ធំ​ៗ​ ​ដូចជា​នៅ​ទីក្រុង​ ​ព្រៃនគរ​ ​និង​ខេត្ត​វាល​ប្រើស​ជាដើម​ ​ចំពោះ​កម្មករ​ ​ដែល​ខ្វះខាត​ស្បៀងអាហារ​ខ្លាំង​ជាងគេ​ ​គឺ​កម្មករ​សំណង់​ ​ជា​កម្មករ​ក្រៅ​ប្រព័ន្ធ​ ​ដែល​មិន​មាន​ថៅកែ​ធានា​រ៉ាប់រង​ ​។​ ​ចំពោះ​ការ​រាំង​ខ្ទប់​នេះ​ ​ជន​ណា​បំពាន​បម្រាម​នឹង​ត្រូវពិន័យជាប្រាក់​ប្រមាណ​ជា​ ​១​២​.​៥​០​០​.​០​០​០​ (​ដប់ពីរ​ ​លាន​ប្រាំ​សែន​) ដុ​ង​ស្មើនឹង​ប្រមាណ​ជាង​ ​៥​០​០​ (​ប្រាំ​រយ​) ​ដុល្លារ​អាមេរិក​ ​។​

តំណាងយុវជនខ្មែរក្រោម ចែកអំណោយដល់ពលរដ្ឋខ្មែរក្រោម ដែលប្រឈមនឹងការបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩ ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង
តំណាងយុវជនខ្មែរក្រោម ចែកអំណោយដល់ពលរដ្ឋខ្មែរក្រោម ដែលប្រឈមនឹងការបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩ ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង

​ឆ្លើយតបនឹង​ការ​លើកឡើង​ទាំងនេះ​ ​សកម្មជន​តស៊ូ​មតិ​ខ្មែរក្រោម​ម្នាក់​ ​គឺ​លោក​ ​ជ័យ​ ​សំណាង​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​លោក​បាន​ដាក់​បន្ទុក​ទៅ​រដ្ឋាភិបាល​វៀតណាម​ ​ដែល​មានតែ​វិធានការ​រាំង​ខ្ទប់​ ​តែ​មិន​មាន​វិធានការ​ចែក​ស្បៀងអាហារ​ដល់​ពលរដ្ឋ​ ​ដែល​កំពុង​អត់ឃ្លាន​ ​និង​មិនព្រម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវិ​ដ​-​១​៩​ ​ឲ្យបាន​ទាន់ពេល​ជាដើម​។​

​សកម្មជន​តស៊ូ​មិតិ​ខ្មែរក្រោម​រូប​នេះ​ ​លើកឡើង​ទៀត​ថា​ ​អំណោយ​មនុស្សធម៌​ ​ពេលនេះ​ ​របស់​យុវជន​តស៊ូ​មតិ​ខ្មែរក្រោម​ក្ដី​ ​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ​តាម​វត្តអារាម​ ​និង​សប្បុរស​ជន​មួយ​ចំនួន​ទៀត​ក្ដី​ ​ទោះ​តិច​ក្ដី​ ​ច្រើន​ក្ដី​ ​ក៏​ជាអំណោយ​ដ៏​ថ្លៃថ្លា​បំផុត​ ​ព្រោះ​ជាអំណោយ​ជួយគ្នា​ក្នុង​គ្រាក្រ​ ​។​

​លោក​ជ័យ​ ​សំណាង​ ​ក៏​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​សុំ​ឲ្យ​ជួយ​ផ្ដល់​ជា​ស្បៀងអាហារ​ ​ឬ​ថវិកា​តាមរយៈ​មនុស្ស​ ​ដែល​អស់លោក​ស្គាល់​នៅ​ក្នុងស្រុក​កំណើត​ជា​បន្ត​ទៀត​ ​ដើម្បី​ជួយ​ដោះ​ទាល់​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ជាច្រើន​នាក់​ទៀត​ ​ដែល​កំពុង​ជួបប្រទះ​ការ​ខ្វះ​ស្បៀងអាហារ​ក្នុង​សម័យ​កូវិ​ដ​-​១​៩​៖​ ​«​អាជ្ញាធរ​យួន​មិន​យកចិត្តទុកដាក់​ដល់​សុខា​មាល​ភាព​ ​និង​ជីវភាព​របស់​ខ្មែរក្រោម​ទេ​ ​ហេតុនេះ​សូម​ឱ្យ​អង្គការ​ខ្មែរក្រោម​ ​ដែល​មាន​វត្តអារាម​ ​មាន​សមាគម​ ​ហើយនិង​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ជាដើម​ ​សូម​មេត្តា​ជួយឧបត្ថម្ភ​ដល់​បងប្អូន​ខ្មែរយើង​ ​ដែល​កំពុង​ជួប​ភាព​ខ្វះខាត​ក្នុង​កាលៈទេសៈ​វិបត្តិ​កូ​វី​ដ​ ​គ្មាន​ការងារ​ធ្វើ​គ្មាន​ប្រាក់ចំណូល​ ​ហើយ​ទំនិញ​គ្រប់យ៉ាង​ហ្នឹង​ក៏​ឡើង​ខ្ពស់​ ​ដូចនេះ​សូម​ស​ប្បុ​រ​ជន​ជួយឧបត្ថម្ភ​ពួកគាត់​ ​ផង​បើ​មិនបាន​ច្រើន​ក៏បាន​គ្រាន់​ហូប​ក្នុង​ដំណាក់កាល​កូវិ​ដ​ ​១​៩​ ​ផង​បាទ​ ​»​ ​។​

​យោង​តាម​របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​គិត​ត្រឹម​ថ្ងៃ​ទី​ ​២​៣​ ​ខែ​កក្កដា​ ​នេះ​ ​វៀតណាម​ ​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​ ​៧​៨​,​២​៦​៩​ ​នាក់​ ​ក្នុង​នោះ​ស្លាប់​ ​៣​៧​០​ ​នាក់​ ​និង​គិត​ត្រឹម​ថ្ងៃ​ទី​ ​១​៥​ ​កក្កដា​នេះ​ ​ទទួល​បានការ​ចាក់​វ៉ា​ក​សាំង​ការពារ​ចំនួន​ ​៤​.​២​៣​៣​.​៨​៩​៦​ ​នាក់​ ​។​

​ក្នុងចំណោម​អ្នក​ស្លាប់​ ​៣​៧​០​ ​នាក់​នេះ​ ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ ​២​ ​នាក់​ ​គឺ​ស្ត្រី​កម្មករ​ខ្មែរក្រោម​ម្នាក់​ឈ្មោះ​ ​ត្រឹង​ ​ធី​ លិ​ន​ (​T​r​an​ ​T​h​i​ ​L​in​h​ ) ​អាយុ​ ​២​៨​ ​ឆ្នាំ​នៅ​ខេត្ត​ឃ្លាំង​ ​ធ្វើការ​នៅ​ខេត្ត​កំពង់​គោ​ (​Long​ ​An​) ​បាន​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ទី​ ​២​២​ ​កក្កដា​ ​។​ ​ចំណែក​បុ​រ​សកម្មករ​ខ្មែរក្រោម​ម្នាក់ទៀត​ ​នៅ​ខេត្ត​ក្រមួនស​ ​ធ្វើការ​នៅ​ខេត្ត​ទួល​តា​មោក​ (ប៊ិ​ញ​យឿ​ង​) ​៕​

Leave A Reply

Your email address will not be published.