ប្រតិកម្ម​របស់​វៀតណាម​ចំពោះ KKF នៅក្នុង UNPFII

470

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បានបញ្ចប់​នូវ​បេសកកម្ម​ចូលរួម​ប្រជុំ និង​ថ្លែងការណ៍​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នា​បុរី New York សហរដ្ឋអាមេរិក ដែល​បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ២០ ខែមេសា ដល់​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៥ ។ នៅក្នុង​កិច្ចប្រជុំ​រយៈពេល ២ សប្ដាហ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​អធិបតី​នៃ​អង្គប្រជុំ​អនុញ្ញាត​ឲ្យ​ឡើង​ថ្លែងការណ៍​ចំនួន ៣ លើក​ផ្តោតលើ​ប្រធានបទ​ផ្សេងៗ​គ្នា ។​

នាង Conduct Hang ថ្លែងនៅក្នុងអង្គការសហប្រជាជាតិតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥ ។
នាង Conduct Hang ថ្លែងនៅក្នុងអង្គការសហប្រជាជាតិតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥ ។

​នៅ​ថ្ងៃ​អង្គា​រ៍ ទី ២៨ ខែមេសា ឆ្នាំ ២០១៥ ជា​ថ្ងៃទី ២ នៃ​សប្ដាហ៍​ទី ២ របស់​សម័យប្រជុំ អធិបតី​នៃ​វេទិកា​បានអនុញ្ញាត​ឲ្យ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នាង ត្រឹង បុប្ផា ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មកពី​ប្រទេស​អ៊ីតាលី ឡើង​ថ្លែងការណ៍​ដើម្បី​ផ្ដល់​អនុសាសន៍​ដល់​អង្គ​ការ​សហប្រជាជាតិ​ស្ដីអំពី “​សេចក្ដីសម្រេច​មិន​បង្ខំ​របស់​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” (UNDRIP) ។​

​នាង ត្រឹង បុប្ផា បាន​ថ្លែងថា​៖

បន្ទាប់មក នៅ​ថ្ងៃ​ពុធ ទី ២៩ ខែមេសា ឆ្នាំ ២០១៥ ជា​ថ្ងៃទី ៣ នៃ​សប្ដាហ៍​ទី ២ របស់​សម័យប្រជុំ អធិបតី​នៃ​វេទិកា​បានអនុញ្ញាត​ឲ្យ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នាង ហាង សុភ័ណ ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មកពី​ទីក្រុង​ភី​ឡា​ដែល​ភា (Philadelphia) រដ្ឋ Pennsylvania ឡើង​ថ្លែងការណ៍​ស្ដីអំពី “​បញ្ហា​ការឆ្លងកាត់​ព្រំដែន និង​ការសិក្សា​អំពី​ប្រពៃណី​របស់​ខ្មែរក្រោម​” ។​

​នាង ហាង សុភ័ណ បាន​ថ្លែងថា​៖

ចុងក្រោយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣០ ខែមេសា ឆ្នាំ ២០១៥ ជា​ថ្ងៃទី ៤ នៃ​សប្ដាហ៍​ទី ២ របស់​សម័យប្រជុំ អធិបតី​នៃ​វេទិកា​បានអនុញ្ញាត​ឲ្យ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នាង ហាង សុភ័ណ ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មកពី​ទីក្រុង​ភី​ឡា​ដែល​ភា (Philadelphia) រដ្ឋ Pennsylvania ឡើង​ថ្លែងការណ៍​ស្ដីអំពី “​ការអនុវត្ត​លើ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​” (UNDRIP) ។​

​នាង ហាង សុភ័ណ បាន​ថ្លែងថា​៖

បន្ទាប់ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងការណ៍ ៣ ថ្ងៃ​ជាប់​គ្នា​រួចមក នៅ​ថ្ងៃទី ៣០ ខែមេសា មន្ត្រី​រង​តំណាង​ប្រទេស​វៀតណាម ប្រចាំ​កិច្ចប្រជុំ លើក​ទី ១៤ នៃ​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម លោក ដោ ហុង វៀត (Do Hung Viet) បាន​ឡើង​ថ្លែងការណ៍​ច្រានចោល​រាល់​អ្វីដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​លើកឡើងថា ជា​រឿង​មិន​ពិត និង​ក្នុង​គោលបំណង​ដើម្បី​បំរើ​នយោបាយ ។ តំណាង​វៀតណាម​ក៏បាន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅក្នុង​វេទិកា​នេះ ផងដែរ ។ ប្រឆាំង​ដោយសារតែ​វៀតណាម​លើកឡើងថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ក្រុម​មួយ​មិនមែនជា​អង្គការ​តំណាង​ឲ្យ​ជនជាតិដើម​ណាមួយ​នៅក្នុង​ប្រទេស​វៀតណាម និង​ថា មិនមាន​អង្គការ​ជនជាតិដើម​ណាមួយ​នៅ​តំបន់​អាស៊ី​ទទួលស្គាល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ ។

លោក ដោ ហុង វៀត បាន​ថ្លែងថា​៖

“​គណៈប្រតិភូ​របស់ខ្ញុំ សារជាថ្មី​ម្តងទៀត សូម​បដិសេធ​រាល់​ការលើកឡើង និង​សំណើ​ដែល​បាន​ធ្វើឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហៅ​កាត់​ថា KKF និង​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ។ វា​ជា​រឿង​អកុសល​ណាស់ នៅក្នុង​ការយល់ ឃើញ​របស់​យើង​ថា អង្គការ​ទាំងនេះ ជាថ្មី​ម្ដងទៀត បាន​គេ​ផ្តល់ឱកាស​ដ៏​សំខាន់​មួយ​នៅក្នុង​វេទិកា​នេះ ដើម្បី​យក​វេទិកា​ឃោសនា​ព័ត៌មាន​ក្លែងក្លាយ និង​សម្រាប់​បំរើ​នយោបាយ​របស់​ពួកគេ ។​

​គណៈប្រតិភូ​របស់ខ្ញុំ​បដិសេធ​ការអះអាង​ដែលថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​តំណាងឱ្យ​ក្រុមមនុស្ស​នៅក្នុង​ប្រទេស វៀតណាម ។ ដូចដែល​យើង​បាន​រៀបរាប់​កាលពី​ម្សិលមិញ​ទី ២៩ ខែមេសា ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​សកម្មភាព​ដើម្បី​បំផុស​នយោបាយ​ឲ្យ​មានការ​បំបែក​ទឹកដី​ចេញពី​ប្រទេស​វៀតណាម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ​មិនមាន​ការទទួលស្គាល់​ដោយ​អង្គការ​ជនជាតិដើម​ណាមួយ​នៅក្នុង​តំបន់​អាស៊ី​ឡើយ ។ នេះ​ជា​មូលហេតុ​មួយ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មិនត្រូវ​ទទួលស្គាល់​ក្នុងការ​ចូលរួម​ក្នុង​សន្និសីទ​ពិភពលោក​ស្តីពី​ជនជាតិ​ដើមឡើយ ។ អាស្រ័យហេតុនេះ បានជា​យើង​ចង់​ដាក់​នៅលើ​កំណត់ត្រា​ការជំទាស់​មួយ​យ៉ាងខ្លាំង​របស់​យើង​ចំពោះ​ការចូលរួម​របស់​ពួកគេ​នៅក្នុង​វេទិកា​នេះ ។ យើង​ជឿជាក់ថា ការចូលរួម​របស់​ពួកគេ​មិនមាន​អត្ថប្រយោជន៍​អ្វី​ដល់​វេទិកា​នេះ​ទេ ដែល​នៅក្នុង​ទស្សនៈ​របស់​យើង គួរតែ​ជា​វេទិកា​សម្រាប់​ជនជាតិដើម​ពិតប្រាកដ​មួយ ក្នុងការ​និយាយ និង​ការចែករំលែក​ការព្រួយបារម្ភ​របស់​ពួកគេ ។​

​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ដើម្បី​ជូនដំណឹង​វេទិកា​ជាថ្មី​ម្តង​ទៀតថា ប្រទេស​វៀតណាម​ជា​ប្រទេសជាតិ​មួយ មាន ៥៤ ជនជាតិភាគតិច ។ ក្រុម​ជនជាតិភាគតិច​ទាំង ៥៤ នេះ បានរស់នៅ​ក្នុង​ភាព​សុខដុម​, សម្ព័ន្ធភាព និង​សាមគ្គីភាព​ជាមួយគ្នា​រាប់ពាន់​ឆ្នាំ​មកហើយ នៅក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម ។ វៀតណាម​មិនមែនជា​ផ្ទះ​សម្រាប់​ជនជាតិដើម​ណាមួយ​ឡើយ ។ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ ប្រទេស​វៀតណាម​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង និង​បានទទួល​សមិទ្ធផល​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់ខ្លួន ដែល​ត្រូវគេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ជាពិសេស នៅក្នុង​លក្ខខណ្ឌ​នៃ​សមិទ្ធផល​របស់​ពួកយើង ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​និង គោលដៅ​អភិវឌ្ឍន៍​ដែល​បាន​ព្រមព្រៀង​ជា​លក្ខណៈ​អន្ដរជាតិ​ដទៃទៀត ។ ប្រទេស​វៀតណាម​ក៏​ជា​សមាជិក​មួយ ដែល​តែងតែ​ចូល​នៅក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ជាច្រើន ក្នុងនោះ មាន​សន្ធិសញ្ញា​សិទ្ធិមនុស្ស ដ៏​សំខាន់​ផងដែរ ហើយ​បាន​អនុវត្ត​នូវ​សន្ធិសញ្ញា​ទាំងនេះ បានល្អ​ទៀតផង ។​

​ជាការ​ពិតណាស់ វៀតណាម​ជា​ប្រទេសមួយ​កំពុងតែ​អភិវឌ្ឍ វា​ត្រូវ​ប្រឈមមុខ​ជាមួយនឹង​បញ្ហា​ប្រឈម​ជាច្រើន ដូចជា ភាពក្រីក្រ​, វិសមភាព​, ការផ្លាស់ប្តូរ​អាកាសធាតុ និង​គ្រោះមហន្តរាយធម្មជាតិ ជាដើម ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ដើម្បី​ធានា​ឱ្យបាន នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឲ្យ​កាន់តែ​ដ៏​ល្អប្រសើរ​ជាង​មុន ។​

​សម័យប្រជុំ​លើក​ទី ១៤ នៃ​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) បានធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នា​បុរី New York សហរដ្ឋអាមេរិក រយៈពេល​ពី​សប្ដាហ៍ គឺ​ចាប់ពី​ថ្ងៃទី ២០ ខែមេសា ដល់​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៥ ។ បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​មួយ​នេះ ចាប់​តាំង​ឆ្នាំ ២០០៤ មក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ថ្លែងការណ៍​នៅក្នុង​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​របស់​ជនជាតិដើម​ខ្មែរក្រោម បាន ១១ លើក​ហើយ ៕​

Comments are closed.