លទ្ធផល​នៃ​កិច្ចប្រជំ​ដំណាច់ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

83

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទើបតែ​បានបញ្ចប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅ​ថ្ងៃទី​អាទិត្យ ១៤ ខែធ្នូ នេះ បន្ទាប់ពី​ថ្នាក់ ដឹកនាំ និង​សមាជិក សមាជិកា​របស់ខ្លួន​បានធ្វើ​របាយការណ៍​ឆ្នាំ​ចាស់ និង​ពិភាក្សា​អំពី​ផែន​ការណ៍​ឆ្នាំ​ថ្មី អស់​រយៈពេល ៣ ថ្ងៃ​កន្លងមក ។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​នៅ​វត្ត​កម្ពុជា​ក្រោម នាទី​ក្រុង សាន​ហូ​ស្សេ រដ្ឋកា​លី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក ។

ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ វត្តកម្ពុជាក្រោម ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៤ ខែធ្នុ ឆ្នាំ ២០១៤ ។
ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ វត្តកម្ពុជាក្រោម ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៤ ខែធ្នុ ឆ្នាំ ២០១៤ ។

​ក្រោយពី​កិច្ចប្រជុំ លោក សឺ​ង ហួរ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​ប្រកាសសេចក្ដី សម្រេច​នៃ​កិច្ចប្រជុំ​ឆ្នាំ ២០១៤ ដើម្បី​អនុវត្ត​នៅក្នុង​ឆ្នាំ ២០១៥ ថា សម្រាប់​ឆ្នាំ​ខាងមុខ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​នឹង​ផ្ដោតលើ​ផែនការ​ធំៗ​ចំនួន ៣ ដូច​រៀងរាល់ឆ្នាំ​ដែរ គឺ កិច្ចការ​អន្តរជាតិ​, កិច្ចការ​នៅ​កម្ពុជា​ក្រោម និង​កិច្ចការ​នៅ​កម្ពុជា និង​នៅតាម​តំបន់ ។​

(​សំឡេង​)

សម្រាប់​កិច្ចការ​អន្តរជាតិ លោក សឺ​ង ហួរ បាន​ហូរ​បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​អនុវត្ត នូវ​កិច្ច ការ​មួយចំនួន ដូចជា ពង្រឹងពង្រីក​ទំនាក់ទំនង​សម្រាប់​ជួយ​សំឡេង​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ឲ្យ​កាន់ តែ​ប្រសើរឡើង ដោយ​ធ្វើការ និង​ចូលរួម​ជា​ដៃគូ​ជាមួយ​អង្គការសិទ្ធិមនុស្ស អង្គការ​ជនជាតិដើម និង ក្រុម​ជនជាតិភាគតិច​ដទៃទៀត លើ​រាល់​បញ្ហាសំខាន់ៗ​ចំពោះ​ខ្មែរក្រោម ។ បង្កើនល្បឿន ការប្តេជ្ញាចិត្ត ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ដោយ​ប្រើ​គោលដៅ​សំអាង​លើ​អង្គការ UNPO, សេចក្ដី​ប្រ កាស ជាស​កល​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស (UNDHRS) និង​សេចក្ដីប្រកាស ជា​កល នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIPS) ជា​យន្តការ​យុទ្ធសាស្ត្រ ។ អនុវត្ត​យុ​ទ្ឋ សាស្ត្រ និង​ការងារ​ភាព​ឆ្លាត​វៃ​ដើម្បី​បង្កើន​តំណាង​សកល​ជាមួយនឹង​ទីភ្នាក់ងារ​អន្តរជាតិ​នៃ​អង្គការ សហ ប្រជាជាតិ សហភាព​អឺរ៉ុប និង​អាស៊ាន ។ ការងារ​ជួបប្រជុំ​ជាមួយ​តំណាង​សភាជាតិ នៅក្នុង​ប្រទេស​របស់ខ្លួន ។​

(​សំឡេង​)

សម្រាប់​កិច្ចការ​នៅ​កម្ពុជា​ក្រោម លោក សឺ​ង ហួរ បន្ត​បញ្ជាក់ទៀតថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​អនុវត្ត នូវ​កិច្ចការ​មួយចំនួន​ដូចជា ថែរក្សា​ទំព័រ Facebook របស់​សហព័ន្ធ​ដោយ​គណៈកម្មាធិការ​យុវជន​ក្នុង គោលបំណង​ផ្សាយ​ព័ត៌មាន​, ជួយ​អប់រំ និង ការកម្សាន្ត ។ អនុវត្ត​នូវ​ផែនការ​ដើម្បី​ទទួល​មេដឹកនាំ​កំពូល​នៃ​សកម្មភាព​សហព័ន្ធ និង​បន្ថែម​ការទទួលខុសត្រូវ​បន្ថែមទៀត ទៅលើ​ការងារ​បច្ចុប្បន្ន នៃ​យុវជន​ខ្មែរ ក្រោម ។ គ្រប់គ្រង​ហិរញ្ញវត្ថុ​ការអនុវត្ត​ធម្មតា និង​ទទួលខុសត្រូវ​ក្នុងការ​អនុលោម​តាមច្បាប់​គណនេយ្យ ។ គម្រោង​សរសេរ​សៀវភៅ​ឱ្យទាន់​សម័យ ។ គម្រោង​សរសេរ​សៀវភៅ​ស និង​បង្កើត​សមាគម​ព្រះសង្ឃ​ខ្មែរ ក្រោម​នៅ​សហរដ្ឋអាមេរិក និង កិច្ចប្រជុំ​ប្រចាំឆ្នាំ​រួមគ្នា​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

(​សំឡេង​)

​សម្រាប់​កិច្ចការ​នៅ​កម្ពុជា និង​តាម​តំបន់ លោក សឺ​ង ហួរ បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង អនុវត្ត​នូវ​កិច្ចការ​មួយចំនួន​ដូចជា ធ្វើបុណ្យ​ផ្កា ឬ ពិធីបុណ្យ​នៅ​អាមេរិក នៅ​រាជធានី​ភ្នំពេញ និង រួមគ្នា​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុងពេល​ប្រជុំ ។ រៀបចំ​កិច្ចប្រជុំ​ជាមួយ​សមាគម និង​អ្នកដឹកនាំ​នៅ មូលដ្ឋាន​ដែលមាន​ខ្មែរក្រោម​រស់នៅ​នៅក្នុង​ប្រទេស​កម្ពុជា និង នៅ​កម្ពុជា​ក្រោម ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយ​របស់​ខ្មែរក្រោម​ដែលមាន​មូលដ្ឋាន​នៅ សហរដ្ឋអាមេរិក និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក ធ្វើការ​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​ជម្រុញ​ឲ្យ​រដ្ឋា​ភិ បាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បង្កើតឡើង​ក្នុង​ប្រ ទេស​កាណាដា​នៅ​ឆ្នាំ ១៩៩៦ ហើយ​បាន​ក្លាយជា​សមាជិក​រប​ស់​អង្គការ យូ​.​អិន​.​ភី​.​អូ (UNPO) នៅក្នុង​ឆ្នាំ ២០០១ និង​បាន​ចូល​ជា​សមាជិក នៃ​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិ កាលពី​ឆ្នាំ ២០០៤ ។​

​រាល់​សេចក្ដីថ្លែងការណ៍​នានា​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​លោកអ្នក​រងចាំ​ទស្សនា នៅ លើ​ទូរទស្សន៍ ព្រៃនគរ (PTV) ។​

Comments are closed.