សហព័ន្ធខ្មែរកម្ពូជាក្រោមអំពាវឲ្យ ធ្វើបុណ្យផ្កាប្រាក់កសាងវត្តសាមគ្គីរង្សី

0 187

នៅ​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ ២០១៣ ​នេះ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន សហព័ន្ធ​​ខ្មែរ​​កម្ពុជា​​ក្រោម ​បាន​ចេញ​លិខិត​​មួយ ច្បាប់​​អំ​ពាវនាវ​ ​ដល់​​សា​ខា​​សហព័ន្ធ​​ខ្មែរ​​កម្ពុជា​​ក្រោម ​នៅ​​គ្រប់​​ទី​កន្លែង ​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​ ​ដើម្បី​​ក​សាង​​សា​លា ៣ ជាន់​​ នៅ​​វត្ត​​សាមគ្គី ​រង្សី ​ដែល​ជា​​វត្ត​ខ្​មែរ​ក្រោម​​មួយ ​ឋិត​​នៅ​ក្នុង​​ទីក្រុង​​ភ្នំ​ពេញប្រ​ទេស​​កម្ពុជា ។​

ពិធីបុណ្យផ្កាប្រាក់ នៅជាន់ទីមួយ នៃសាលាវត្តសាមគ្គីរង្សី ថ្ងៃទី ៣១ ខែមីនា​ ឆ្នាំ ២០១២  ។
ពិធីបុណ្យផ្កាប្រាក់ នៅជាន់ទីមួយ នៃសាលាវត្តសាមគ្គីរង្សី ថ្ងៃទី ៣១ ខែមីនា​ ឆ្នាំ ២០១២ ។

សារលិខិត​អំពាវនាវ​នេះ បាន​បញ្ជាក់ថា ៖

“​យោងតាម​សេចក្តីសម្រេច របស់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម នា​សម័យប្រជុំ​ដំណាច់ឆ្នាំ ២០១៣ នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក កាលពី ថ្ងៃទី ១៥ ខែ ឆ្នូ ឆ្នាំ ២០១៣ រៀបចំ​ធ្វើបុណ្យ​ផ្កាប្រាក់​សាម​គ្កី នៅតាម​តំបន់ ឬ​សាខា​នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក ដើម្បី​ប្រមូល​ថវិកា យកទៅ​កសាង​មហា សាលា​៣​ជាន់ នៅ​វត្ត សាមគ្គី​រង្សី ស្ថិតនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខ័​ណ្ឌ​មានជ័យ ទីក្រុង​ភ្នំពេញ ។​

មហាសាលា ៣ ជាន់​នេះ នាំ​កសាង​ដោយ​ព្រះតេជព្រះគុណ កាន សុផាន​ណា​រិ​ទ្ធ ព្រះប្រធាន​សមាគម ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល មាន​ទំហំ ទទឹង ១៦ ម៉ែត្រ និង​បណ្តោយ ៤៦ ម៉ែត្រ ហើយ​បច្ចុប្បន្ន កសាងបាន សម្រេច​ជា​ស្ថាពរ​មួយ​ជាន់​ខាងក្រោម នៅ​ពីរ​ជាន់​ខាងលើ​កំពុង រៀបចំ​គំរោង​ដំណើរ ការសាងសង់ តែ​នៅ​ខ្វះ​ថវិកា​យ៉ាងច្រើន​…​។​

អាស្រ័យហេតុនេះ តាងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ​ចំពោះ សាខា​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក មេត្តាជួយ​រៀបចំ​បុណ្យផ្កា ប្រាក់ សាមគ្គី ឱ្យបាន​ព្រមៗ​គ្នា នៅតាម​តំបន់​លោកអ្នក​រស់នៅ ចាប់ពី​ថ្ងៃនេះ រហូត ដល់​ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៤ ខាងមុខនេះ ដើម្បី​បាន​ថវិកា​ទាំងអស់នោះ យកទៅ​កសាង បង្ហើយ​មហាសាលា ដែល ជា​មជ្ឈមណ្ឌល សម្រាប់​ខ្មែរ​កម្ពុជា​ក្រោម​” ។​

​ព័ត៌មាន​បន្ថែម សូម​លោក អ្នក​ទាក់ទង​ទៅកាន់​ការិយាល័យ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដែលមាន មូលដ្ឋាន សហរដ្ឋ អាមេរិក តាម ទូរស័ព្ទ​លេខ ៤០៨- ៥៥០-៥០៦០

ពិធីបុណ្យផ្កាប្រាក់ នៅជាន់ទីមួយ នៃសាលាវត្តសាមគ្គីរង្សី ថ្ងៃទី ៣១ ខែមីនា​ ឆ្នាំ ២០១២ ។
ពិធីបុណ្យផ្កាប្រាក់ នៅជាន់ទីមួយ នៃសាលាវត្តសាមគ្គីរង្សី ថ្ងៃទី ៣១ ខែមីនា​ ឆ្នាំ ២០១២ ។
ពិធីបុណ្យផ្កាប្រាក់ នៅជាន់ទីមួយ នៃសាលាវត្តសាមគ្គីរង្សី ថ្ងៃទី ៣១ ខែមីនា​ ឆ្នាំ ២០១២ ។
ពិធីបុណ្យផ្កាប្រាក់ នៅជាន់ទីមួយ នៃសាលាវត្តសាមគ្គីរង្សី ថ្ងៃទី ៣១ ខែមីនា​ ឆ្នាំ ២០១២ ។

————————————————————

ទាញយកលិខិតអំពាវនាវខាងក្រោម

KKF for Mohasala of Samaki Rangsey 2013

Leave A Reply

Your email address will not be published.