KKF ផ្ដល់អនុសាសន៍ដល់ UN ស្ដីពី សេចក្ដីសម្រេចមិនបង្ខំ របស់ UNDRIP

82

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅក្នុង​ថ្ងៃទី ២ នៃ​សប្ដាហ៍​ទី ២ របស់​កិច្ចប្រជុំ​លើក​ទី ១៤ នៃ​វេទិកា​អចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ដែល​កំពុងតែ​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នា​បុរី New York សហរដ្ឋអាមេរិក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អ​ធីប​តី​នៃ​កិច្ចប្រជុំ​អនុញ្ញាត​ឲ្យ​ឡើង​ផ្ដល់​អនុសាសន៍​ដល់​អង្គ​វេទិកា ស្ដីពី​សេចក្ដីសម្រេច​ដោយ​មិន​បង្ខំ​ទាក់ទង​នឹង​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម ។​

រូបថត នាង ត្រឹង បុប្ផា នៅលើកញ្ចក់ទូរទស្សន៍នៃអង្គការសហប្រជាជាតិ ។
រូបថត នាង ត្រឹង បុប្ផា នៅលើកញ្ចក់ទូរទស្សន៍នៃអង្គការសហប្រជាជាតិ ។

នៅ​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៥ នាង ត្រឹង បុប្ផា យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​អ៊ីតាលី បាន​អាន​នូវ​សេចក្ដីថ្លែងការណ៍​ផ្ដល់​អនុសាសន៍​ដល់​អង្គ​ការ​សហប្រជាជាតិ​យ៉ាងនេះ​ថា​៖

​លោក អធិបតី​!

​តាងនាម​ពលរដ្ឋ​រាប់លាន​នាក់​ដែល​កំពុងតែ​រស់នៅក្នុង​ដែនដី​កម្ពុជា​ក្រោម ឬ ដីសណ្ត​ទន្លេមេគង្គ​នៃ​ប្រទេស​វៀតណាម​, យើងខ្ញុំ សូម​ថ្លែងអំណរគុណ លោក​អធិបតី​ដែល​បាន​អនុញ្ញាតឱ្យ​ពួកយើង​បាន​ថ្លែងការណ៍​ក្នុងនាម ជនជាតិដើម​របស់​យើង ។ យើងខ្ញុំ សូម​សម្ដែង​នូវ​ការគាំទ្រ​របស់​យើង​ចំពោះ​ការបញ្ចូល​នូវ “​សេចក្ដីសម្រេច​មិន​បង្ខំ​”​មួយ​លើ “​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” (UNDRIP) ដែលជា​យន្តការ​មួយ អនុញ្ញាតឱ្យ​បុគ្គល និង​ជនជាតិដើម​នានា អាច​ត្រួតពិនិត្យ​លើ​ការអនុវត្ត​របស់ខ្លួន និង​ការ​គាំពារ​ជនជាតិដើម​, រដ្ឋ​, ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ​នានា​ដែលមាន​ការទទួលខុសត្រូវ ។

​យើងខ្ញុំ យល់ថា នៅមាន​បញ្ហា​ជាច្រើន​ដែល​កំពុងតែ​ប្រឈម​នឹង​កិច្ច​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​សេចក្ដីសម្រេច មួយ​ដែលមាន​លក្ខណៈ​អនុវត្ត​ជាក់ស្ដែង​យ៉ាង​ទួ​លំ​ទូលាយ​របស់ខ្លួន ។ ចុងក្រោយ យើងខ្ញុំ សូម​ផ្ដល់​អនុសាសន៍ ជាការ​ពិចារណា​ដូចខាងក្រោម ៖

​ទី ១. បទ​ប្បញ្ញត្តិ​នៃ​សេចក្ដីសម្រេច​មិន​ចាប់បង្ខំ​នេះ គួរតែ​រួមបញ្ចូល​ជា​នីតិវិធី​បណ្តឹង​, នីតិវិធី​ស៊ើបអង្កេត និង​ប្រព័ន្ធ​ព្រមាន​ឲ្យ​បាន​ឆាប់រហ័ស ។ ស្រដៀង​គ្នា​ទៅនឹង​សេចក្ដីសម្រេច​សម្រាប់​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី ។ សេចក្ដីសម្រេច​មិន​ចាប់បង្ខំ​សម្រាប់ សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិជនជាតិដើម (UNDRIP) នេះ​ក៏​គួរតែអនុញ្ញាត​ឱ្យមាន​កា​រ​ស៊ើបអង្កេត​លើ​អំពើហិង្សា​ក្នុងនាម​នៃ​មនុស្ស​ឬ​ក្រុម​ដែល​មិនមាន​លទ្ធភាព​ដើម្បី​រាយការណ៍​ពី​ការរំលោភបំពាន​ដោយសារតែ​ការភ័យខ្លាច​នៃ​ការសង​សឹក ។​

​ទី ២. មានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ញឹកញាប់ ។ ប្រទេស​ដែល​ត្រូវ​សំណូមពរ​ត្រូវ​ដោះស្រាយ​លើ​អនុសាសន៍​ជាក់ស្ដែង លើ​ករណី​ពេលដែល​សេចក្ដី​សម្រេចបាន​ដាក់ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ជា​គំរូ​សម្រាប់​ការត្រួតពិនិត្យ​ជាស​កល ។ នោះ​ហើយ វា​អាចធ្វើ​ឲ្យ​សេចក្ដីសម្រេច​មិន​បង្ខំ​មាន​ប្រសិទ្ធភាព ។ ឧទាហរណ៍​ដូចជា ពាក្យបណ្ដឹង​, ប្រព័ន្ធ​ព្រមាន ប្រទេស​នានា​ត្រូវតែ​ដាក់សំណើរ​ដើម្បី​ស្វែងរក​ដំណោះស្រាយ រាល់ពេល​មាន​អ្វី​កើតឡើង និង​រាល់ពេល​មាន​អនុសាសន៍ គណៈកម្មការ​ត្រួតពិនិត្យ​ត្រូវ​លើក​យកមក​ធ្វើ​ឲ្យ​មាន​ដំណើរការ​ទៅមុខ ។​

​ទី ៣. ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធភាព​របស់​ព័ត៌មាន ទាក់ទង​នឹង​សេចក្ដីសម្រេច​មិន​បង្ខំ​ដើម្បី​ធានា​ឲ្យ​បាន​ថា ជនជាតិ ដើម​មាន​ការយល់ ដឹង​ដល់​កម្រិតណា ដើម្បី​ធ្វើ​សេចក្ដីរាយការណ៍​អំពី​បញ្ហា​សិទ្ធិមនុស្ស ។ នីតិវិធី​នៃ​សេចក្ដីសម្រេច មិន​បង្ខំ ក៏​គួរតែអនុញ្ញាត​ឲ្យ​ជនជាតិដើម​ធ្វើ​សេចក្ដីរាយការណ៍​របស់​ពួកគេ​ស្ដីអំពី​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស នៅក្នុង​ភាសា​របស់ខ្លួន និង​រាយការណ៍​ដោយ​មិន​តម្រូវឱ្យមាន​ការចូលរួម​វេទិកា​អចិន្ត្រៃយ៍​ក៏បាន ។​

​ទី ៤. ដំណើរ​ការដែល​អង្គកា​រ​មិនមែន​រដ្ឋាភិបាល​, ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ស្ថាប័នឯកជន​ក្នុង​ប្រតិបត្តិការ​នៅក្នុង​រដ្ឋ​ជា​សមាជិក​មួយ អាច​ត្រូវ​ទទួល​ការបណ្តុះបណ្តាល​ដើម្បី​ធ្វើ​សកម្មភាព​ជាការ​រាយការណ៍​ស្ដីពី​ការរំលោភបំពាន​សិទ្ធិមនុស្ស ។ ក្នុង​លក្ខណៈ​នេះ​, មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជនជាតិដើម​នឹងមាន​មធ្យោបាយ​បន្ថែម​ដើម្បី​រាយការណ៍​តាមរយៈ​ការរំលោភ​សិទ្ធិមនុស្ស ហើយ​វា​ក៏​នឹង​ជួយ​សម្រួល​ដល់​កិច្ចសហការ​របស់​អង្គ​ការឱ្យ​ស្គាល់​កាន់តែ​ទូលាយ​ថែមទៀត​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស ។ លើសពីនេះ​ទៀត វា​ក៏​នឹង​លើកកម្ពស់​សិ​ទិ្ធ​មនុស្ស​ជនជាតិដើម នៅក្នុង​ស្មារតី សង្គម និង​ការលើកទឹកចិត្ត​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាពលរដ្ឋ​ជនជាតិដើម និង​មិនមែន​ជនជាតិដើម ។​

​ចុងបញ្ចប់ យើងខ្ញុំ ចង់​ឲ្យ​មានការ​ពិនិត្យ និង​ការពិចារណា​លើ​សំណួរ​មួយ​ដែល​វា​អាច​ប៉ះពាល់​ដល់​ជនជាតិដើម​ទាំងឡាយ​ដែល​មិន​ត្រូវគេ​ទទួលស្គាល់ – ភាពខ្វះ​ការទទួលស្គាល់​អត្តសញ្ញាណ​របស់​ជនជាតិដើម​ដោយ​រដ្ឋ វា​ជះឥទ្ធិពល​យ៉ាងណាខ្លះ​ទៅលើ​សេចក្ដីសម្រេច​មិន​បង្ខំ​របស់​ជនជាតិដើម ?

​សូម​អរគុណ លោក​អធិបតី !

Comments are closed.