សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Greensboro បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​

0 125

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​ហ្គ្រី​ន​បូ​រ៉ូ (Greensboro) នៃ រដ្ឋ North Carolina បានមក ជួបជុំគ្នា ក្រោម​អធិបតីភាព លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​បោះឆ្នោត​ជ្រើស តាំង​ប្រធាន​ថ្មី​សម្រាប់ សាខា​សហព័ន្ធ​ខ្មែរ​ក ម្ពុ​ជា​ក្រោម ប្រចាំ​តំបន់​មួយ​នេះ ។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​នៅ ថ្ងៃទី ១ ខែមីនា កន្លងទៅនេះ ។​

លោក ថាច់ ខែ (ឆ្វេង) ទទួលលិខិតតែងតាំងពីលោក ថាច់ ង៉ុក ថាច់ ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៤ ។
លោក ថាច់ ខេ (ឆ្វេង) ទទួលលិខិតតែងតាំងពីលោក ថាច់ ង៉ុក ថាច់ ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៤ ។

ចុចស្ដាប់ kkfnc01mar2014

លោក ថាច់ ខេ ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​នេះ ជំនួស​ឲ្យ លោក ថាច់ ថឹ​ង ។​

​កិច្ច​ជួបជុំ​នេះ មានការ​ចូលរួម​ពី​សមាជិក សមាជិកា និង ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ជាច្រើនរូប ក្នុងនោះ មាន លោក យស សារុន​, លោក សុខ នី​ម និង លោក ថាច់ គា ជាដើម ។ ក្រៅពីនេះ ក៏មាន​ការចូលរួម ពី​ក្រុម​គណបក្ស​ស​ង្រោះ​ជាតិ​ផងដែរ ។​

​លោក ថាច់ ខេ ប្រធាន​ថ្មី​នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​ហ្គ្រី​ន​បូ​រ៉ូ រដ្ឋ North Carolina បាន​ថ្លែងប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ថា លោក​នឹង​ខិតខំ​ធ្វើការ​ដើម្បី បំរើ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ឲ្យ​មានដំណើរ​ការ​រលូន​ទៅមុខ ។​

​លោក ថាច់ ខេ បាន​បន្ត​បញ្ជាក់​អំពី​សកម្មភាព​ដែល​លោក​ត្រូវធ្វើ​ក្នុង​អាណត្តិ​របស់ខ្លួន​ថា លោក​នឹង​ខិតខំ ប្រមែប្រមូល​ធនធានមនុស្ស​ខ្មែរក្រោម ក្នុងនោះ មានការ​ស្វែងរក​ការឧបត្ថម្ភ​ផ្នែក​ថវិកា​ពី​អ្នកគាំទ្រ​ដើម្បី​ទ្រ ទ្រង់​ដល់​សកម្មភាព​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ក្នុងការ​ស្វែងរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​តស៊ូ​អន្តរជាតិ​របស់​ខ្មែរក្រោម​ដែលមាន​មូលដ្ឋាន​នៅ សហរដ្ឋអាមេរិក និង​មាន​សាខា នៅក្នុង​ប្រទេស​នានា ក្នុង​ពិភពលោក ។ សហ​ព​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្កើតឡើង នៅ​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ១៩៩៦ ក្នុង​មហាសន្និបាត​លើក​ទី ៥ នៃ​ខ្មែរក្រោម ពិភពលោក ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង តូ​រន​តូ ប្រទេស​កាណាដា ដោយបាន​ឯកភាពគ្នា​បង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ប្រវត្តិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចាប់ផ្តើម​តាំងពី ឆ្នាំ ១៩៨៥ មក​ម្ល៉ោះ និង​ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ និង​សង្គម​ខ្មែរក្រោម ។ នេះ​បើ​យោងតាម​សៀវភៅ​ម​គ្គុ​ទ្ទេស “​ផ្លូវ​ទៅ​សិទ្ធិ សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដែល​បាន​បោះផ្សាយ​នៅ​ឆ្នាំ ២០០៥ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ។​

​សៀវភៅ​ដដែល​បានបញ្ជាក់​អំពី​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ធ្វើ​ការតស៊ូ​ដើម្បី​ទាម​ទាម​ឱ្យ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​របស់​ខ្មែរក្រោម​ដែលជា​ជនជាតិដើម នៅលើ​ដែនដី​កម្ពុជា​ក្រោម ៕​

 

Leave A Reply

Your email address will not be published.