​សាខា KKF ប្រចាំ San Jose និង រដ្ឋ Washington State ប្រារព្ធ ខួប ៦៩ ឆ្នាំ នៃ​ទិវា​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​យួន​

0 159

ដោយ ថាច់ ប្រីជា គឿន|VOKK

​នៅ​ថ្ងៃទី ២៤ ខែមិថុនា នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose រដ្ឋ California និង រដ្ឋ Washington State បាន​ប្រារព្ធ​ពិធីបុណ្យ ខួប ៦៩ ឆ្នាំ នៃ​ទិវា​បារាំង​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន ឲ្យ​ទៅជា​រដ្ឋ​ចំណុះ​វៀត ណា​ម (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០១៨) ។ អ្នក​ចូលរួមបាន ធ្វើ​ពិធី​ដារ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​វីរជន​ខ្មែរក្រោម គ្រប់រូប ក្នុងនោះ​មាន ឧកញ៉ា សឺ​ង គុយ ជាដើម ដែល​បាន​បូជាជីវិត​ដើម្បី​បុព្វហេតុ​ជាតិ និង​សាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម ។ បន្ទាប់ពី​ពិធី​គោរព ទង់ជាតិ​កម្ពុជា​ក្រោម និង ពិធី​រំឭក​គុណ​វីរជន​ខ្មែរក្រោម រួច អ្នកចូលរួម​បាន​ថ្លែង​រំឭក​ឡើងវិញ​នូវ​ប្រវត្តិ នៃ ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង​អំពី​សកម្មភាព​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ទាមទារ​នូវ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ដែល​កំពុងតែ​រស់នៅ​ក្រោម​របប​អាណានិគម​យួន សព្វថ្ងៃ ។​

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កម្មវិធីបុណ្យ ៤ មិថុនា នៃទិវាបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមអាណានិមយួន ប្រារព្វដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋវ៉ាស៊ិនតោនស្តេត។ រូបថតៈ ស៊ឺន ចែងចើន
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កម្មវិធីបុណ្យ ៤ មិថុនា នៃទិវាបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមអាណានិមយួន ប្រារព្វដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋវ៉ាស៊ិនតោនស្តេត។ រូបថតៈ ស៊ឺន ចែងចើន

​ពិធី​បុណ្យខួប ៦៩ ឆ្នាំ នៃ ទិវា​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ជា​រដ្ឋ​ចំណុះ​វៀតណាម ដែល​ប្រារព្ធ​ដោយ​សាខា​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Washington State បានធ្វើ​នៅក្នុង​វត្ត​ចន្ទរង្សី ឋិត​នៅក្នុង Tacoma ដោយមាន​ថ្នាក់ដឹកនាំ​, សមាជិក និង​អ្នកគាំទ្រ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា លោក ចៅ រៀប ជា​ប្រធានសភា​ព្រឹទ្ធាចារ្យ​, លោក ចៅ សេរី ជា ប្រធាន​គណៈកម្មាការ​ទទួល​បន្ទុក ហិរញ្ញវត្ថុ​, លោក ថាច់ សា​មន ជា​អនុប្រធាន និង លោក ថាច់ សាមី ជា​អ្នក​នាំ ពាក្យ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ។ ចំណែក​ថ្នាក់ដឹកនាំ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​រដ្ឋ Washington State រួមមាន លោក ថាច់ សុង ជា​ប្រធាន​, លោក ឡឹម តែម ជា​អនុប្រធាន​, លោក តាំង ឡា​ត់ ជា​ប្រធាន​សង្គមកិច្ច​, លោក ញ៉ា​ង អ៊ុង ជា​ហិ​រ​ញ្ញិ​ក និង លោក ស៊ឺន ចែង ចើ​ន ជា​អ្នកយកព័ត៌មាន នៃ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម មកពី​ប្រទេស​កម្ពុជា ព្រមទាំង​ថ្នាក់ ដឹក នាំ​ក្នុង​តំបន់​ជាច្រើនរូប​ផ្សេងទៀត ។​

​លោក ថាច់ សុង ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Washington State បាន​ថ្លែង​អំពី​គោលបំណង​នៃ​ការ ប្រារព្ធ​ពិធីបុណ្យ​នេះ​យ៉ាងនេះ​ថា​៖

(​សំឡេង​)

​ចំណែក​នៅ​ទីក្រុង San Jose រដ្ឋ California វិញ លោក ថាច់ ជួន ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose បាន​ថ្លែងថា ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​រដ្ឋអំណាច​យួន ដោយសារ​រដ្ឋាភិបាល​អាណានិគម បារាំង​បាន​កាត់ ឲ្យ​យួន​នៅ​ឆ្នាំ ១៩៤៩ ។ លោក​ថា កាលពីមុន​មិនសូវ មាន​អ្នក​ស្គាល់​ពី​កម្ពុជា​ក្រោម​ទេ តែ​នៅពេលនេះ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស កម្ពុជា និង ពិភពលោក​បាន​ស្គាល់​ខ្មែរក្រោម​ច្បាស់​ជាង​មុន ។​

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កម្មវិធីបុណ្យ ៤ មិថុនា នៃទិវាបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមអាណានិមយួន ប្រារព្វដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង សាន់ ហូស្សេ នៃរដ្ឋកាលីហ្វ័រញ៉ា ។ រូបថតៈ ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កម្មវិធីបុណ្យ ៤ មិថុនា នៃទិវាបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមអាណានិមយួន ប្រារព្វដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង សាន់ ហូស្សេ នៃរដ្ឋកាលីហ្វ័រញ៉ា ។ រូបថតៈ ថាច់ ប្រីជា គឿន

(​សំឡេង​)

​ចំណែក លោក ម៉ៅ មុនី ជា​អនុប្រធាន និង ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​អំពី​សកម្មភាព​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ជំរុញ​ឲ្យ​សហគមន៍ អន្តរជាតិ​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល​វៀតណាម មានការ​គោរព​សិទ្ធិ​ជន ជាតិ​ដើម​ខ្មែរ នៅ​កម្ពុជា​ក្រោម ។ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា បាន​រំឭក​ឡើងវិញ​នូវ​សកម្មភាព​ជោគ ជ័យ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ជន ជាតិ​ដើម​ខ្មែរក្រោម នៅក្នុង​អគារ​ព្រឹទ្ធសភា​បារាំង កាលពី​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ នេះ ដោយមាន​ផ្ញៀវ​ជាតិ និង អន្តរជាតិ នៅ​ជុំ វិញ​ពិភពលោក​ចូលរួម​ប្រមាណ​ជាង ២០០ រូប ។​

(​សំឡេង​)

​ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង ជា​អ្នកនាំពាក្យ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អាន​នូវ​សេចក្ដីថ្លែងការណ៍​របស់ លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កត់ចំណាំ​នូវ​ខួប ៦៩ ឆ្នាំ នៃ​ទិវា​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ធ្វើជា​រដ្ឋ​ចំណុះ​វៀតណាម​ថា ៦៩ ឆ្នាំ នៅក្រោម​នឹម​អាណា និគម​យួន ទោះបី​រង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពីរ​បប យួន​តែ​ពលរដ្ឋ​ខ្មែរក្រោម​នៅតែ​ខិតខំ​រក្សា ជាតិខ្មែរ និង ពុទ្ធសាសនា​ឲ្យ​បាន​គង់វង្ស រហូតមកដល់ សព្វថ្ងៃ ។

(​សំឡេង​)

​ចុង​កម្មវិធី បណ្ឌិត Joshua Cooper បាន​ថ្លែង​អំពី​គោលការណ៍​ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ ដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវតែ​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​យកទៅអនុវត្ត​នៅក្នុង​សង្គម​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដើម្បី​នាំមក​នូវ សុខុមាលភាព​ដល់​ជនជាតិដើម​ខ្មែរក្រោម ។​

​សូមបញ្ជាក់ថា កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បានប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ក្នុងការ​ប្រគល់​ដែនដី​កូស័ងស៊ីន មាន​ទំហំ ៦៧ ពាន់ ៧០០ រយ គីឡូម៉ែត្រ​ក្រឡា​ឲ្យ​ទៅជា​រដ្ឋ ចំណុះ​វៀតណាម បន្ទាប់​បារាំង​បាន​ដក​អាណានិគម ចេញពី​ដែនដី​កម្ពុជា​ក្រោម ។ ពលរដ្ឋ​ខ្មែរ​ចាត់ទុកថា នេះ​ជា​សន្ធិសញ្ញា ខុសច្បាប់ ៕

Leave A Reply

Your email address will not be published.