សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បិទ​បញ្ចប់​សន្និបាត​ប្រចាំឆ្នាំ​ ដោយ​រៀបចំ​យុទ្ធសាស្ត្រ​សំ​ខាន់​ៗ សម្រាប់​ឆ្នាំ​ ២០២០​

0 544

ដោយ ស៊ឺន ចែងចើន

នៅ​ថ្ងៃទី​ ៣១​ ខែសីហា​ ដល់​ថ្ងៃទី​ ១ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ចុង​សប្តាហ៍​កន្លងទៅ​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន​ នៅ​វត្ត​ពុទ្ធិ​កៈ​ខ្មែរ​ នាទី​ក្រុង​ Las​ Vegas​ រដ្ឋ​ Nevada​ សហរដ្ឋអាមេរិក​ ដើម្បី​បូកសរុប​សកម្មភាព​ការងារ​ និង​សមិទ្ធិ​ផល​ ដែល​សម្រេច​បាន​ ក្នុង​ឆ្នាំ​ ២០១៩​ ​និង​ដាក់ចេញ​នូវ​ផែនការ​ សម្រាប់​អនុវត្ត​ នៅក្នុង​ឆ្នាំ​ ២០២០​ ខាងមុខ​ ។

ថតរូបអនុស្សាវរីយ៍ ក្រោយបិទបញ្ចប់សន្និបាតប្រចាំឆ្នាំ ២០១៩ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ ក្រោយបិទបញ្ចប់សន្និបាតប្រចាំឆ្នាំ ២០១៩ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន

សន្និបាត​ប្រចាំឆ្នាំ​នេះ​ មានការ​អញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ និង​សមាជិក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មក​ពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ ប្រមាណ​ជិត​ ២០០​ នាក់​ រួមមាន​មក​ពីរ​ដ្ឋ​នានា​នៃ​ទឹកដី​សហរដ្ឋអាមេរិក​ បាំ​រាំង​ កាណាដា​ ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ ។

ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ និង​ទូរទស្សន៍​ ព្រៃនគរ​ ក្រោយ​បិទ​បញ្ចប់​អង្គសន្និបាត​ឆ្នាំនេះ​ ប្រធានប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ លោក​ ប្រាក់​ សេរី​វុឌ្ឍ​ ឲ្យដឹង​ថា​ សន្និបាត​ប្រចាំឆ្នាំ​នេះ​ សហព័ន្ធ​បាន​បូកសរុប​សមិទ្ធផល​ ដែល​បាន​ធ្វើ​ក្នុងរយៈពេល​កន្លងទៅ​នេះ​ ព្រមទាំង​រៀបចំ​គម្រោង​ផែនការ​សម្រាប់​ឆ្នាំ​ ២០២០​ ខាងមុខ​ ដោយ​ក្នុង​នោះ​ នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​នាយក​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ សម្រាប់​អាណត្តិ​ថ្មី​ ការរៀបចំ​ផែនការ​ថវិកា​ និង​បន្ត​ផែនការ​ចាស់​ គឺ​ពង្រីក​ការ​ទំនាក់ទំនង​ក្រៅប្រទេស​បន្ថែម​ទៀត​ ដើម្បីឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​ ដាក់​សម្ពាធ​ទៅដល់​រដ្ឋាភិបាល​វៀតណាម​ ឲ្យ​គោរព​សិទ្ធិពល​រដ្ឋ​ខ្មែរក្រោម​ និង​ឈប់​ធ្វើទុក្ខ​បុកម្នេញ​ដល់​ពួកគេ​តទៅទៀត​ ។ ជាពិសេស​ គឺ​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​ ដើម្បីឲ្យ​ក្លាយជា​ទំពាំងស្នងឫស្សី​ នៅពេល​ខាងមុខ​ ។

លោក ប្រាក់​ សេរី​វុឌ្ឍ ប្រធានប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ។ រូបថតៈ ថាច់ ប្រីជា គឿន
លោក ប្រាក់​ សេរី​វុឌ្ឍ ប្រធានប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ។ រូបថតៈ ថាច់ ប្រីជា គឿន

ពាក់ព័ន្ធ​ នឹង​ការរៀបចំ​ផែនការ​ សម្រាប់​ឆ្នាំខាងមុខ​នេះ​ដែរ​ លោក​ ត្រឹង​ ម៉ាន់​រិន្ទ​ ជា​ប្រធាន​ផែនការ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក៏បាន​លើក​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​ ទាក់ទង​ នឹង​បញ្ហា​សិទ្ធិមនុស្ស​ នៅ​ដែនដី​កម្ពុជាក្រោម​ ការ​តស៊ូ​មតិ​នៅ​លើឆាកអន្តរជាតិ​ ​ដើម្បី​ធានា​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ និង​សិទ្ធិស្វ័យសម្រេច​វាសនា​ខ្លួន​ ដោយខ្លួនឯង​ ដល់​ពលរដ្ឋខ្មែរ​ក្រោម​ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​ និង​បច្ចុប្បន្ន​គ្រប់គ្រង​ ដោយ​វៀតណាម​ ។ លោក​ក៏បាន​លើកឡើង​ផង​ដែរ​ អំពី​បញ្ហា​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​ និង​ការប្រទាញប្រទង់​គ្នា​ រវាង​ក្រុម​ផ្សេង​ៗ គ្នា​ នៅក្នុង​បក្ស​ ជាពិសេស​ គឺ​រវាង​ក្រុម​មនុស្ស​ប្រឆាំង​ក្នុងរង្វង់​បក្ស​ ដែល​មាន​និន្នាការ​ទៅ​រក​អតីត​នាយក​រដ្ឋមន្រ្តី​ គឺ​លោក​ ង្វៀន​ តឹង​យ៉ុង​ និង​ក្រុម​អ្នក​ស្និទ្ធ​ នឹង​លោក​អគ្គលេខាធិការ​បក្ស​ ង្វៀន​ ភូ​ត្រុ​ង ។ លោក​ថា​ ក្នុង​ការប្រកួត​ប្រជែង​ដណ្តើម​អំណាច​គ្នា​ រវាង​គូបដិបក្ខ​ទាំងពីរ​នេះ​ អាច​ឈាន​ដល់​ការ​ផ្លា​សប្តូ​ររបប​ដឹកនាំ​វៀតណាម​បច្ចុប្បន្ន​ និង​បើកទូលាយ​លំ​ហរ​ប្រជាធិបតេយ្យ​ ដែល​នេះ​ គឺជា​ឱកាស​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ធ្វើ​មាតុភូមិ​និវត្តន៍​ ដើម្បី​ទៅ​ទារ​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ ដោយខ្លួនឯង​ របស់​ខ្មែរក្រោម​ ដែល​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ នៅ​លើទឹក​ដី​កំណើត​ ដែល​វៀតណាម​កំពុង​កាន់កាប់​ ។

លោក​ ត្រឹង​ ម៉ាន់​រិន្ទ​ ជា​ប្រធាន​ផែនការ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ ព្រៃនគរ ។ រូបថតៈ ថាច់ ប្រីជា គឿន
លោក​ ត្រឹង​ ម៉ាន់​រិន្ទ​ ជា​ប្រធាន​ផែនការ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ ព្រៃនគរ ។ រូបថតៈ ថាច់ ប្រីជា គឿន

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​ចលនាតស៊ូ​របស់​ខ្មែរក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក​ ធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា​លើឆាកអន្តរជាតិ​ ដើម្បី​បំផុសគំនិត​ឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​ ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្លួន​ ​ដើម្បី​ឆ្ពោះទៅ​រក​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ ក្នុងនាម​ជា​ម្ចាស់​ស្រុក​ នៃ​ដែនដី​កម្ពុជាក្រោម​ ។ សព្វថ្ងៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជាស​មា​ជិ​ក នៃ​អង្គការ​ប្រជាជាតិ​ និង​ប្រជាជន​គ្មាន​តំណាង​ (UNPO​) និង​ បាន​ចូលរួម​ថ្លែងការណ៍​ជាបន្តបន្ទាប់​ នៅក្នុង​អង្គការសហប្រជាជាតិ​ ដើម្បី​ការពារ​នូវ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​កំពុងតែ​ រស់នៅ​ក្រោម​នឹម​អាណា​

Leave A Reply

Your email address will not be published.