សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបន្តសកម្មភាព អន្តរជាតិនៅដំណាច់ឆ្នាំ ២០១៣

0 158

​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្តសកម្មភាព​ទាក់ទាញ​មតិ​អន្តរជាតិ​ឲ្យ​ចាប់អារម្មណ៍​ដល់​បញ្ហា​ ខ្មែរក្រោម​នៅ​ដែន ដី​កម្ពុជា ក្រោម នៅក្នុង​ខែ​ដំណាច់ឆ្នាំ ២០១៣ នេះ ។​

DSC00871
ខ្មែរក្រោមចូលរួមទិវាអូស្ត្រាលី នៅប្រទេសអូស្ត្រាលី ។

​​
​យោងតាម​សេច​ជូនដំណឹង​តាមរយៈ​សារ​អ៊ី​ម៉ែ​ល ពី លោក ថាច់ វៀន នៅ​ប្រទេស​បារាំង ជា​អធិបតី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ឥឡូវនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម “​កំពុងតែ​មានការ​យ៉ាង មមាញឹក មួយទៀត​ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិ​នៅ​អ៊ឺរ៉ុប​”​យោងតាម​សេចក្ដីជូនដំណឹង​នេះ​ដដែល​បាន​ប្រាប់​អំពី​ពេលវេលា នៃ​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ខែ​ដំណាច់​ឆ្នាំនេះ​ថា នៅ​ថ្ងៃទី ២៦ និង ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងចូលរួម​កិច្ចប្រជុំ​លើក​ទី ៦ នៃ​វេទិការ​ជនជាតិ ភាគ តិច នៃ​ក្រុមប្រឹក្សា​សិទ្ធី​មនុស្ស​នៅ​ទីក្រុង Genève ប្រទេស​ស្វិ​ស ។​

នៅ​ថ្ងៃទី ២៨ និង ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ ពិធី​រៀបចំ​ឯកសារ​ជាមួយ​ក្រុម​ឯកទេស​អង្គការ សហ​ប្រជា​តិ ដើម្បី ចូលរួម​ប្រជុំ​សម័យ​ពិនិត្យ “​សាម​យិ​ក​សាកល​” (Examen Périodique Universel) លើក​ទី ១៨ ស្តីអំពី​សិទ្ធិមនុស្ស នៅ​ប្រទេស​វៀតណាម នា​ខែកុម្ភៈ ២០១៤ ។​

​នៅ ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៣ មហា​បាតុកម្ម នៅមុខ វិមាន​សភា​អ៊ឺរ៉ុប នៅ​ទីក្រុង​ព្រុ​ស្សែ​ល នៃ​ប្រទេស បែ​ល​ហ្សិ​ក ប្រឆាំងនឹង​អំពើ​រំលោភ សិទ្ធិមនុស្ស​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

នៅ​ថ្ងៃទី ១៣ ដល់ ១៦ ខែធ្នូ ឆ្នាំ ២០១៣ មហាសន្និបាត​ប្រចាំឆ្នាំ នៃ​សហ​ពន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ Orlando រដ្ឋ Floride សហរដ្ឋអាមេរិក ។​

លោក ថាច់ វៀន បាន​បន្តទៀតថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង ស្រាវជ្រាវ​រក​ចំណុច​ផ្សេងៗ​នៃ​ច្បាប់ អន្តរជាតិ ដូចជា UDHR, CRC, DRIP, … ជាដើម ដែល​យួន​បាន​ប្រ ព្រឹ​ត្ត​ល្មើស​លើ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ ក្រោម ៕​

Leave A Reply

Your email address will not be published.