ប្រវត្តិបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម

334

នៅថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និបាត ប្រចាំឆ្នាំ ២០១៦ ក្រោមប្រធានបទ “ខួប ២០ ឆ្នាំ ថ្ងៃបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម” ដើម្បីបូកសរុបការ ងារ ប្រចាំឆ្នាំ ២០១៦ និងដាក់ផែនការសម្រាប់ឆ្នាំ ២០១៧ ហើយនិងរំឭកឡើងវិញនូវប្រវត្តិនៃការបង្កើត និងសកម្មភាពតស៊ូរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម រយៈពេល ២០ ឆ្នាំ កន្លងមកនេះ នៅលើឆាកអន្តរជាតិ ដើម្បីស្វែងរកសេរីភាព និង “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ សន្និបាតប្រចាំឆ្នាំ ២០១៦ នេះ នឹងប្រារព្ធ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក ។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ លោក តោ គឹម ថុង អតីតអធិបតី និងបច្ចុប្បន្ន ជាទីប្រឹក្សា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដល់ដល់ វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK) នូវឯកសារស្ដីអំពី មហាសន្និបាត សាកល លើកទី ៥ នៃខ្មែរកម្ពុជាក្រោមជុំវីញពិភពលោក ដើម្បីផ្សព្វផ្សាយជាសាធារណៈឲ្យសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានជ្រាប ។ ឯកសារនេះនេះ ស្ដីពី សេចក្ដីសម្រេច នៃ មហាសន្និបាត សាកល លើកទី ៥ នៃខ្មែរកម្ពុជាក្រោមជុំវីញពិភពលោក ដែលបានធ្វើនៅប្រទេសកាណាដា កាលពីថ្ងៃទី ៣ និង ៤ ខែសីហា ឆ្នាំ ១៩៩៦ ក្នុងការប្ដួរឈ្មោះពី “សភាកម្ពុជាក្រោម” ទៅជា “សហព័ន្ធខ្មែរកម្ពុជាក្រោម” វិញ ។

ខាងក្រោមនេះ ជាខ្លឹមសារដើម នៃឯកសារនេះ ៖

5-th-wckk-page-01

5-th-wckk-page-02

5-th-wckk-page-03

5-th-wckk-page-04

Comments are closed.