សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​បា​រាំង នឹងធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​

95

​នៅ​ថ្ងៃទី ១ ខែសីហា ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​អឺរ៉ុប នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នៅ ទីក្រុង​ប៉ា​រិ​ស ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ទទួលស្គាល​ការពិត​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម និង​ឲ្យ​មន្ត្រី​អ្នក​នាំ ពាក្យ​ស្ថានទូត វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ចំពោះ​សម្ដី​របស់ខ្លួន​ដែល​បាន​ថ្លែង ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​ជា​យូរយារ​ណាស់​មកហើយ ។​

​លោក ថាច់ វៀង អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ការធ្វើ​បាតុកម្ម​នេះ ក្រុម​លោក​នឹង​យក​ញត្តិ​ទៅជូន​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​ប៉ា​រិ​ស​ដោយផ្ទាល់ និង​ស្ថានទូត​ប្រទេស​មហាអំណាច មួយចំនួន​នឹង​ផ្ញើ តាម ប្រៃសណីយ៍ ។​

​នាង សឺ​ន ស៊ី​វុត្ថា នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ហូ​ឡង់ បាន​សម្ភាសន៍ លោក ថាច់ វៀន អធិបតី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពី​បញ្ហា​នេះ ដូចតទៅ​៖

_DSC1644
​លោក ​ ថាច់​-​វៀន​ អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពី​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ​ ២០១៤ ​នៅទីក្រុង​ប៉ា​រិ​ស​, ប្រទេស​បារាំង​ ក្នុងពិធី​បុណ្យ ខួប​ឆ្នាំ​ទី ៦៥ ថ្ងៃបារាំង កាត់ដែនដី​កម្ពុជា​ក្រោមវៀតណាម ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​បាំ​រាំង នឹងធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​

Comments are closed.