សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រដ្ឋ Washington ​រំឭក​ខួប ១២ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ជា​សមាជិក UNPO

0 77

​ដោយ ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃនគរ​

​ក្រុម​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានមក​ជួបជុំគ្នា នៅ​រដ្ឋ  Washington  សហរដ្ឋអាមេរិក នា​ថ្ងៃទី ០៣ ខែកក្កដា ដើម្បី​រំឭក​ខួប ១២ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក នៃ​អង្គការ UNPO ។
​គណៈកម្មការ​នាយករ​បស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​អញ្ជើញ​ចូលរួម រួមមាន លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​កាណាដា , លោក ចៅ រៀប ជា​ប្រធានសភា​ព្រឹទ្ធា ចា​រ្យ  លោក ចៅ សេរី ប្រធាន​គណៈកម្មការ​យុវជន (KKF) មកពី​ទីក្រុង​សាន់​ហូ​សេ រដ្ឋកា​លី​ហ្វ​ញ៉ា​, ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ប្រធាន​នាយកដ្ឋាន ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ទីក្រុង សាន់​ហូ​សេ រដ្ឋកា​លី​ហ្វ​ញ៉ា , ព្រះតេជព្រះគុណ កាណ សុ​ផា​ណា​រិ​ទ្ធ ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ កម្ពុជា​ក្រោម ដែលមាន​មូល​ដ្ឋា​នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ​ព្រះ អង្គ​កំពុង​គង់នៅ ទីក្រុង​សាន់​ហូ​សេ រដ្ឋកា​លី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក និង​មានការ​ចូលរួម​ពី​តំណាង​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​រដ្ឋ នានា នៅ​សហរដ្ឋអាមេរិក ជាច្រើនរូប​ទៀត ។

លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បង្ហាញពីសកម្មភាព របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងពិធីរាត្រីសមោស នៅរដ្ឋ Washington ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៣ ដើម្បីរំឮកខួប ១២ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជា ក្រោម បានចូលជាសមាជិក UNPO ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បង្ហាញពីសកម្មភាព របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងពិធីរាត្រីសមោស នៅរដ្ឋ Washington ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៣ ដើម្បីរំឮកខួប ១២ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជា ក្រោម បានចូលជាសមាជិក UNPO ។

​កម្មវិធី​នេះ មាន​រៀបចំ​ពិធី​រាត្រីសមោសរ ចាប់ពី​ម៉ោង ០៧ រសៀល ដល់ ម៉ោង ១២ អ​ធ្រា​ធ នៅ​ភោ​ជ នី​យ​ដ្ឋា​ន Imperial Dragon Restaurant នាទី​ក្រុង Tacoma រដ្ឋ Washington ។​
​លោក ឡឹម តែម អនុប្រធាន​ស្ដីទី​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Washington បាន​ថ្លែង សុន្ទរកថា បើក​កម្មវិធី​ថា​៖ “​ថ្ងៃនេះ ជា​ថ្ងៃ​អបអរសាទរ​បុណ្យខួប ១២ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក នៃ​អង្គការ UNPO ។ បងប្អូន​ខ្មែរក្រោម​នៅ​ជុំវិញ​ពិភព​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ ហើយ​ថ្ងៃនេះ ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ទឹកមុខ​ខ្មែរក្រោម​មាន​ស្នាមញញឹម និង​បានធ្វើ​ឲ្យ​ពិភពលោក​បានដឹង បាន​ស្គាល់​ថា ខ្មែរក្រោម ជា​នរណា ?” ។​

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​បង្ហាញ​ពី​សកម្មភាព​ថ្មីៗ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឆាក​អន្តរជាតិ ដើម្បី​ទារ​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម និង​បាន​ជម្រាប​អំពី​ករណី​ដែល​រដ្ឋាភិបាល​វៀតណាម​បាន រំលោភសិទ្ធិ​មនុស្ស​ថ្មីៗ​លើ ខ្មែរក្រោម ដូចជា ករណី វត្ត​សេរី​តាសេក និង​វត្ត​ព្រៃ​ជាប់ នៅ​ខេត្ត​ឃ្លាំង​ជាដើម ។​
​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង (Unrepresented Nation and Peoples Organization) ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ។​

​យោងតាម​គេហទំព័រ​ជា​ផ្លូវការ​របស់​អង្គការ UNPO បាន​បញ្ជាក់ថា អង្គការ​នេះ ជា​ក្រុម​ចលនា​អន្តរជាតិ មួយ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី អហិង្សា និង​លទ្ធិប្រជាធិបតេយ្យ តំណាង​ឲ្យ​ក្រុម​ជនជាតិដើម​, ជនជាតិ ភាគតិច និង​ជនជាតិ​នៅតាម​ដែនដី​ដែល​ត្រូវបាន​គេ​វាតទី​យក ហើយ​មិនមាន​ការទទួលស្គាល់ ជាដើម ។ បច្ចុប្បន្ន អង្គការ​នេះ មាន​ប្រជាជាតិ​ជា​សមាជិក​ប្រមាណ​ជាង ៧០ នៅក្នុង​ពិភពលោក ។ ពួកគេ​រួបរួម គ្នា​ធ្វើ​ការតស៊ូ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​,  ការពារ​វប្បធម៌​របស់ ពួកគេ មិន​ឲ្យ​បាត់បង់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ទប់ស្កាត់ រាល់​វិបត្តិ​ដែល​ជះឥទ្ធិពល ដល់​ពួកគេ ។ អង្គការ UNPO បាន​បង្កើតឡើង កាលពី​ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស​ហូ​ឡង់ ដោយមាន​ការចូលរួម​ពី​សហ​ស្ថាបនិក ចាប់​តាំង ពី​ចំនួន ១៥ រហូតដល់​បច្ចុប្បន្ន​ប​នេះ កើន​ឡើងដល់​ចំនួន​ជាង ៧០ នៅក្នុង​ពិភពលោក ។​

​យោងតាម​គោល​ការ​របស់​អង្គការ UNPO សមាជិក​ទាំងអស់ រួមទាំង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផង ត្រូវគោរព​គោល​ធំៗ​ចំនួន ៥ គឺ អហិង្សា​, សិទ្ធិមនុស្ស​, លទ្ធិប្រជាធិបតេយ្យ​, សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​, ការពារ​បរិស្ថាន និង ការយោគយល់ ៕​

Leave A Reply

Your email address will not be published.