សេចក្តីអំពាវនាវ

93

KKF Letter Banner

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សូម​ប្រគេន​និង​ជូនដំណឹង​ដល់​ជន​រួម​ឈាម សមាជិក សមាជិកា សមាគម​ខ្មែរក្រោម សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តំណាង​ប្រទេស តំណាង​ទ្វីប ជ្រាបថា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​និង​ចូលរួម​វេទិកា ជនជាតិ​នៅ​បូរី​ញូវយ៉ក នៃ​សហរដ្ឋអាមេរិក​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២០ ដល់ ៣០ ខែមេសា ខាងមុខនេះ ។​

​សហ​ព​ន្ធ័​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូលរួម​វេទិកា​ជនជាតិដើម​ចាប់តាំងពី​ឆ្នាំ ២០០៤ ឆ្នាំនេះ​ជា​ឆ្នាំ លើក​ទី ១១ ហើយ​នេះ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​ប្រចាំឆ្នាំ​ដ៏ទៃទៀត ដែលនាំអោយ​បញ្ហា​ខ្មែរក្រោម​បាន​ជ្រួតជ្រាប​លើ​វេទិកា អន្តរជាតិ និង ការធ្វើ​ទស្សនកិច្ច​ជា​លំដាប់លំដោយ​ទៅ​កម្ពុជា​ក្រោម ។​

ដើម្បី​ចូលរួម​លើកទឹកចិត្ត និង​ជួយឧបត្ថម្ភ​ដល់​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះសង្ឃ យុវជន​និង​យុវតី នោះ យើងខ្ញុំ​សូម​អំពាវនាវ ដល់​សបុរ​សជន វត្ត​ខ្មែរក្រោម សមាគម​ខ្មែរក្រោម សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សូមមេត្តា ជួយឧបត្ថម្ភ​គាំទ្រ​ថវិកា​ផង ។​

​សូមមេត្តា​ទាក់ទង​និង​ផ្តល់​ថវិកា​ឧបត្ថម្ភ​តាម​សមាគម សាខា​សហព័ន្ធ តាម​ប្រទេស រដ្ឋ ខេត្ត​នានា ឬ ទាក់ទង​ទៅ​៖

១. លោក ចៅ សេរី (៤០៨) ៨៨៧ ៩៣៧៤

២. លោក ថាច់ សាម៉ន (២០៦) ២៤០ ៨៣៥៤

៣. អ្នកស្រី កៀង សុធី (៤០៧) ២៧៦ ០០៨៤

សូម​លោក លោកស្រី​មេត្តា​ទទួល​នូវ​សេចក្តី​គោរព​រាប់អាន​ដ៏​ជ្រាលជ្រៅ​បំផុត​អំពី​យើងខ្ញុំ​បាទ ។

កាណាដា ទី ១៦ ខែមេសា ឆ្នាំ ២០១៥

ថាច់ ង៉ុក ថាច់

ប្រធានប្រត្តិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម

Comments are closed.