ថ្នាក់ដឹកនាំ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ចុះ​ពង្រឹង​គោលការណ៍​របស់​ខ្លួន​នៅ​រដ្ឋ​ Massachusetts​

0 746

ដោយ ថាច់ ប្រីជា គឿន

នៅ​ថ្ងៃអាទិត្យ​ ទី​ ៣០​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ ថ្នាក់ដឹកនាំ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​បើក​កិច្ចប្រជុំ​នៅ​ ទីក្រុង​ Worcester​ និង​ Springfield​ នៃ​រដ្ឋ​ Massachusetts​ ដើម្បី​ផ្សព្វផ្សាយ​ អំពី​គោលការណ៍​ និង​ សកម្មភាព​ នៅ​លើឆាកអន្តរជាតិ​ របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដល់​សមាជិក​ និង​ អ្នកគាំទ្រ​ នៅ​តាម​មូលដ្ឋាន​ ។

ថ្នាក់ដឹកនាំ​ សមាជិក​ និង​អ្នកគាំទ្រ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ថតរូបអនុស្សាវរីយ៍ ក្រោយពីបញ្ចប់អង្គប្រជុំ ។ រូបថតៈ ផ្តល់ឲ្យ
ថ្នាក់ដឹកនាំ​ សមាជិក​ និង​អ្នកគាំទ្រ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ថតរូបអនុស្សាវរីយ៍ ក្រោយពីបញ្ចប់អង្គប្រជុំ ។ រូបថតៈ ផ្តល់ឲ្យ

គណៈកម្មការ​នាយក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ​ រួមមាន​ លោក​ ត្រឹង ​ ម៉ាន់​រិន្ទ​ ជា​ប្រធាន​ផែនការ លោក​ ត្រឹង​ យ៉ា​ប ជា​អគ្គ​រដ្ឋបាល​ និង​ អ្នកស្រី​ សឺង​ ធី​ និត​ ជា​ប្រធាន​ស្ត្រី​ ។ ក្រៅពី​នេះ​ មាន​តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​ទីក្រុង​ចំនួន​ ២ ចូលរួម​ គឺ​លោក​ កៀង​ សាវ​ណ្ណ​ ជា​ប្រ​ធា​សាខា​ ប្រចាំ​ទីក្រុង​ Worcester​ និង​ លោក​ សឺង​ ម៉ី​ ជា​ប្រធាន​សាខា​ប្រចាំ​ទីក្រុង​ Springfield​ ។

នៅក្នុង​កិច្ចប្រជុំ​នេះ​ គណៈកម្មការ​នាយក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ជម្រាប​ដល់​ សមាជិក​ និង​ អ្នកគាំទ្រ​ឲ្យបាន​ជ្រាប​អំពី​ លទ្ធផល​សកម្ម​ភាព​ថ្មី​ៗ របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​បាន​បំពេញបេសកកម្ ម​នៅ​លើឆាកអន្តរជាតិ​ នៅក្នុង​ត្រីមាស​ ៣ ខែ​នេះ​ រួមមាន​ ដូចជា​ ការ​ដាក់ពាក្យសុំ​ឋានៈ​ជា​អ្នកផ្ដល់​យោបល់​ នៃ​ ក្រុមប្រឹក្សា​សេដ្ឋ​កច្ច​ និង​សង្គមកិច្ច​ របស់​អង្គការសហប្រជាជាតិ​ (ECOSOC​) និង​ សន្និសីទ​អន្តរជាតិ​ នៅ​ទីក្រុង​ឡា​អេ​ នៃ​ប្រទេស​ហូ​ឡង់​ ស្ដីពី​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួន​ឯងរ​បស់​ខ្មែរក្រោម​ ដើម្បី​រំឭក​ដល់​ ខួប​ ៧០​ ឆ្នាំ​ ថ្ងៃ​កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​ជាដើម​ ។

នៅ​ថ្ងៃទី​ ១ ខែមិថុនា​ ឆ្នាំ​ ២០១៩ ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ធ្វើ​សន្និសីទ​អន្តរជាតិ​ នៅក្នុង​វិមាន​សន្តិភាព​ នា​ ទីក្រុង​ឡា​អេ​ នៃ​ប្រទេស​ហូ​ឡង់​ ស្ដីពី​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​របស់​ខ្មែរក្រោម ​ ដោយ​បាន​អញ្ជើញ​វាគ្មិន​នានា​ មក​បកស្រាយ​អំពី​ផ្លូវ​ច្បាប់​ផ្សេង​ៗ ទាក់ទង​នឹង​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​របស់​ ប្រជាជាតិ​ខ្មែរក្រោម​រាប់​លាន​ នាក់​ នៅ​ដែនដី​កម្ពុជាក្រោម​ សព្វថ្ងៃ​ ។

Leave A Reply

Your email address will not be published.