KKF ជួបមន្ត្រីក្រសួងការបរទេសកាណាដា ជម្រាបអំពីបញ្ហាសិទ្ធិមនុស្ស
នៅថ្ងៃទី ៣០ ខែកក្កដា មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម មួយក្រុមដឹកនាំដោយ លោក ត្រឹង យ៉ាប និង ព្រះតេជ ព្រះគុណ ធីធី ធម្មោ បានចូលទៅជួបមន្ត្រីក្រសួងការបរទេសកាណាដា នៅទីក្រុងអោតាវ៉ា ដើម្បីជម្រាបអំពីបញ្ហាសិទ្ធិ មនុស្សនៅកម្ពុជាក្រោម ។ ក្នុងកិច្ចជួបប្រជុំនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកយកបញ្ហាដែលវៀតណាមបាន ចាប់ព្រះសង្ឃវត្តសិរីតាសេកផ្សឹក ហើយដាក់ពន្ធនាគារមកពិភាក្សា ដើម្បីឲ្យប្រទេសកាណាដាដាក់សម្ពាធទៅវៀត ណាមឲ្យមានការគោរសិទ្ធិខ្មែរក្រោម ។

លោក ថាច់ រដ្ឋា បានសម្ភាសន៍ ព្រះតេជព្រះគុណ ធីធី ធម្មោ ប្រធានគណៈកម្មការសាសនា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម អំពីបញ្ហានេះ ដូចតទៅ៖
KKF ជួបមន្ត្រីក្រសួងការបរទេសកាណាដា ជម្រាបអំពីបញ្ហាសិទ្ធិមនុស្ស
Comments are closed.