សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ផ្ញើ​ញត្តិ​ទៅ​ប្រធានាធិបតី អូ​បា​ម៉ា ពេល​ប្រមុខរដ្ឋ​វៀតណាម ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក

0 186

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រឿ​ង តឹង សាង (Truong Tan Sang )  ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី Washington នៅ​ថ្ងៃទី ២៥ ខែកក្កដា ខាងមុខនេះ ដើម្បី​ស្វែងរក​ការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​ខាង​សន្តិសុខ និង ពាណិជ្ជកម្ម  ទោះបីជា​មានការ​បារម្ភ​អំពី​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ យ៉ាងណាក៏ដោយ ។​

ប្រមុខរដ្ឋវៀតណាម លោក ត្រឿង តឹង សាង (Truong Tan Sang )
ប្រមុខរដ្ឋវៀតណាម លោក ត្រឿង តឹង សាង (Truong Tan Sang )

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ផ្ញើ​ញត្តិ​ទៅ​ប្រធានាធិបតី អូ​បា​ម៉ា ពេល​ប្រមុខរដ្ឋ​វៀតណាម ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រាង​ធ្វើ​ញត្តិ​ស្ដីពី​បញ្ហា​វៀតណាម​រំលោភសិទ្ធិ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ជូន ទៅ​សេត​វិមាន​ដើម្បី​សំណូមពរ​ឲ្យ​ប្រធានាធិបតី អូ​បា​ម៉ា លើកយក​បញ្ហា​ខ្មែរក្រោម មក​ពិភាក្សា​ជាមួយនឹង​ប្រមុខរដ្ឋ​វៀតណាម ត្រឿ​ង តឹង សាង ផងដែរ ។​

លោក ត្រឹង ម៉ាន់ រិន្ទ នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម យ៉ាងនេះ​ថា​៖ “​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រម គ្រោង​នឹងធ្វើ​ញ្ញត្តិ​ទៅ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ឲ្យ​លោក លើក​បញ្ហា​ខ្មែរ​ក្រោ​មិន​រំឭក​ដល់ លោក ត្រឿ​ង តឹង សាង ដែរ​” ។

​កាលពី​ថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ សមាជិកសភា សហរដ្ឋអាមេរិក  បាន​កោះហៅ​ជនរងគ្រោះ​ជា​តំណាង​ខ្មែរក្រោម មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដើម្បី​សួរដេញដោល​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​វៀតណាម ។ ក្នុងពេល​សួរដេញដោល​នោះ ភាគី​នីមួយៗ​បាន​បំភ្លឺ​អំពី​បញ្ហា​រំលោភបំពាន​ផ្សេងៗ​គ្នា ហើយ​បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក ចាត់វិធានការ​ធ្ងន់ធ្ងរ ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​សាសនា ។​

​ព្រះតេជព្រះគុណ យ័​ញ តូន (Danh Tol) ព្រះសង្ឃ​ខ្មែរក្រោម​បាន​ភៀស​ព្រះកាយ មក​គង់នៅ​សហរដ្ឋ អាមេរិក នៅ​ឆ្នាំ ២០០៩ ក្រោយពី​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់គុក កាលពី​ឆ្នាំ ២០០៧ ។ ព្រះ​តេជ​ព្រះ គុណ បានធ្វើ​សក្ខីកម្ម ឬ ការបំភ្លឺ​ជូន​សភា​អាមេរិកាំង​អំពី​ការ​រិត​ត្បិត និង​ការធ្វើ​ទុក្ខ​បុ​ក្ខ​ម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​តាម​ទម្រង់​ជាច្រើន​ទាក់ទង​នឹង​ការចាប់ខ្លួន ការចាប់​ផ្សឹក​ព្រះសង្ឃ និង​ការ​បំបិទ​សិទ្ធិសេរីភាព​សាសនា ជាដើម ។​

​កាលពី​ថ្ងៃទី ១៧ ខែឧសភា កន្លងទៅនេះ ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ ព្រះតេជព្រះគុណ លី ចិន្ដា ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាប់​ផ្សឹក (airmaniax) និង ច្រកចូល​បាវ​យកទៅ​វាយដំ​ធ្វើ​ទារុណកម្ម ព្រោះ​គ្រាន់តែ​ព្រះសង្ឃ​អង្គ​នេះ មានបំណង​ចង់​បើក​សាលា​រៀនអក្សរ​ខ្មែរ​នៅក្នុង​វត្ត ។ ចំណែក ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃ​វត្ត សិរី​តាសេក ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ឡោមព័ទ្ធ​ចាប់​ផ្សឹក និង​ដាក់គុក កាលពី​ថ្ងៃទី ២០ ខែឧសភា ផងដែរ ។ រដ្ឋាភិបាល​វៀតណាម​បានចេញ​លិខិត​ចោទប្រកាន់​ព្រះសង្ឃ ទាំង ៣ អង្គ​នេះ​ពីបទ​ថា “​មាន​ទំនាក់ទំនង​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​” ដែល មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ។​

​ព្រះសង្ឃ​ខ្មែរក្រោម​នៃ​វត្ត​សិរី​តាសេក ៧ អង្គ​បាន​ភៀស​ព្រះកាយ​ទៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ព្រះ​ចៅ អធិការ​វត្ត​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ ។  ថ្មីៗ​នេះ  រដ្ឋា​ភិ បាល​វៀតណាម បាន​ទៅ​អុកឡុក​វត្ត​ពីរ​ទៀត​នៅក្នុង​ខេត្ត​ឃ្លាំង ក្នុងនោះ​មាន វត្ត​ដូន​ទ្រូ និង​វត្ត​ទឹកសាប បណ្ដាល​ឲ្យ​ព្រះ​តេជ ព្រះ​គុណ ឡាយ ឡា​ត បាន​ភៀស​ព្រះកាយ​ទៅ​ប្រទេស​កម្ពុជា  ។​
​ប្រទេស​វៀតណាម​ត្រូវគេ​លុប​ចេញពី​បញ្ជី​ប្រទេស​ដែលមាន​ឈ្មោះថា រំលោភ​សេរីភាព​សាសនា​ដ៏​ធ្ល​ន់​ធ្ង​រ​បំផុត​ក្នុង​ពិភពលោក ឬ ហៅថា Country of Particular Concern (CPC) កាលពី​ឆ្នាំ ២០០៦ មុន ពេល​វៀតណាម​អាច​រីករាយ​នឹង​ការបង្កើន​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក លើ​វិស័យ​ពាណិជ្ជ កម្ម និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងទៀត ។​
​ក្រុម​អ្នក​រិះគន់​បាន​និយាយថា សភា​សហរដ្ឋអាមេរិក តែមួយគត់​ដែល​អាច​ជម្រុញ​ឲ្យ​ប្រទេស​វៀតណាម​ផ្លាស់ប្តូរ​ឥរិយាបទ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​សាសនា តាមរយៈ​ការសើរើ​ទណ្ឌកម្ម​នានា​ជាថ្មី​ប្រឆាំងនឹង​វៀតណាម ។​

សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ លោក  ត្រឿ​ង តឹង សាង (Truong Tan Sang ) នឹង​ជា​ដំណើរ​ទស្សនកិច្ច​ទី ២ របស់​ប្រមុខរដ្ឋ​វៀតណាម​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ចាប់ តាំងពី​ប្រទេស​ដែលជា​អតីត​សត្រូវ​នឹង​គ្នា​នៅក្នុង​សង្គ្រាម​វៀតណាម បានធ្វើ​ឲ្យ​ទៅជា​ធម្មតា នូវ​ទំនាក់ទំនង​ការទូត​ឡើងវិញ  ។​

ប្រធានាធិបតី ប៊ី​ល​គ្លី​ន​តុ​ន បានធ្វើ​ឲ្យ​ទៅជា​ធម្មតា​នូវ​ទំនាក់ទំនង​ជាមួយ​វៀតណាម និង បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ផ្សះផ្សា​នៅក្នុង​ឆ្នាំ ២០០០ ។ ប្រធានាធិបតី ច​ច​ដា​ប់បែល​យូ​ប៊ូ​ស ក៏បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​នៅក្នុង​ឆ្នាំ ២០០៧ ផងដែរ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក ៕

Leave A Reply

Your email address will not be published.