សហព័ន្ធខ្មែរកម្ពុជាក្រោមផ្សព្វផ្សាយសកម្មភាពឆ្នាំ ២០១៧ និងផែនការឆ្នាំ ២០១៨ ដល់សមាជិកនៅរដ្ឋ Massachusetts
ដោយ ស៊ឺន ចែងចើន l VOKK
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Massachu setts នៃសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំមួយ ដើម្បីស្ដាប់របាយការណ៍ឆ្នាំ ២០១៧ និង ផែនការឆ្នាំ ២០១៨ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

កិច្ចប្រជុំនេះរៀបចំដោយ លោក កៀង សាវណ្ណ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Massachusetts ហើយបានអញ្ជើញ លោក ត្រឹង យ៉ាប ជាប្រធានរដ្ឋបាល នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មកសំណេះសំណាលជាមួយនឹងសមាជិក សមាជិកា នៅក្នុង តំបន់មួយនេះ ។ លោក ត្រឹង យ៉ាប បានជម្រាបដល់សមាជិក នៃសហព័ន្ធខ្មែរកម្ពុជា ក្រោមឲ្យបានជ្រាបអំពីសកម្មភាពឆ្នាំ ២០១៧ និង ផែនការ ២០១៨ របស់សហព័ន្ធខ្មែរ កម្ពុជាក្រោម ។
តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៃទីក្រុង Lowell ទីក្រុង Lynne និង ទីក្រុង Worcester នៃរដ្ឋ Massachusetts ក៏បានមកចូលរួមប្រជុំ ផងដែរ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូរបស់ប្រជាជាតិខ្មែរក្រោម មានមូលដ្ឋាននៅ សហរដ្ឋអាមេរិក និងមានសាខានៅជុំវិញពិភពលោក ធ្វើការតស៊ូដោយសន្តិវិធី ដើម្បីស្វែង រកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែនៅក្រោមនឹម ត្រួតត្រារបស់រដ្ឋាភិបាលយួនកម្មុយនិស្ត សព្វថ្ងៃ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិក នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា UNPO, ជាសមាជិក នៃ នាយកដ្ឋានព័ត៌មានអង្គការសហប្រជាជាតិ (UNDPI) និងជាសមាជិក នៃវេទិកាអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) ជាដើម ៕