សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ដល់ប័ណ្ណបញ្ជាក់ការសិក្សាដល់សិក្ខាកាម ពេលបិទវគ្គសិក្ខាសាលាសិទ្ធិមនុស្សអន្តរជាតិ
ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ៣០ ខែកក្កដា ចុងសប្ដាហ៍នេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បានបើកវគ្គសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីសិទ្ធិមនុស្សអន្តរជាតិ ដល់សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យបានយល់ដឹងអំពីរបៀបតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិសេរីភាព និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។
វគ្គសិក្ខាសាលានេះ ធ្វើនៅវត្តខេមររង្សី បង្រៀនដោយបណ្ឌិត Joshua Cooper នាយកវិទ្យាស្ថាន រដ្ឋ Hawaii និងជាទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបាន ចូលរួមក្នុងវគ្គសិក្សានេះ រួមមាន លោក ចៅ សេរី ជាអនុប្រធានប្រតិបត្តិ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន លោក ថាច់ តង ជាប្រធានសាខា ប្រចាំតំបន់អាមេរិកខាងលិច លោក ថាច់ ជូន ជាអនុប្រធានសាខា ប្រចាំទីក្រុង San Jose និងក្រុមយុវជនមកពីរដ្ឋ Washington State ទីក្រុង San Bernardino, ទីក្រុង Stockton និង ទីក្រុង San Jose នៃរដ្ឋ California ។

ក្រោយពីវគ្គសិក្ខាសាលានេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្ដល់ប័ណ្ណបញ្ជាក់ការសិក្សា ដល់សិក្ខា កាម ដែលបានដែលបានចូលរួមសិក្សា ផងដែរ ។
លោក ឡាំ ស៊ី វេត ជាហេរញ្ញឹក នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose បានបញ្ជាក់អំពីគោលបំណ នៃវគ្គសិក្ខាសាលានេះថា៖
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានមានថេរដីកា ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម អំពីវគ្គសិក្ខាសាលានេះថា៖
Comments are closed.